CAMBO REPORT

Popup Advertising5 seconds

MSI Modern 14 A10M ប្រើ​ស៊ីភីយូ Intel ជំនាន់​ទី 10 អាច​កាន់​ថ្ម​បាន​យូរ និង​មក​ដល់​ស្រុក​យើង​នៅ​ពាក់​កណ្ដាល​ខែ​តុលា​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្លាកយីហោ MSI ដែលមានឈ្មោះល្បីល្បាញ ផ្នែកខាងកុំព្យូទ័រយួរដៃប្រភេទ Gaming ឬកុំព្យូទ័រលើតុ និងគ្រឿងបន្លាស់ផ្សេងៗ គឺប្រិយមិត្តភាគច្រើនប្រាកដជា ធ្លាប់បានស្គាល់រួចមកហើយ ដែលក្រុមការងារ ខេមបូ រីផត តែងតែចុះផ្សាយជូន រៀងរាល់ព័ត៌មានថ្មីៗទាំងឡាយ។ ចំណែកឯអត្ថបទមួយនេះ យើងនឹងធ្វើការនាំយក ឡេបថបរបស់ MSI ស៊េរីថ្មីមួយ មកឲ្យបានស្គាល់បន្ថែមទៀត ដែលមានឈ្មោះម៉ូឌែលថា Modern 14 A10M ជាមួយរូបរាងស្រស់ស្អាត់ គែមអេក្រង់តិច កម្រាស់ស្ដើង រីឯកម្លាំងម៉ាស៊ីន ក៏ជាជំនាន់ចុងក្រោយ និងស្ថិតលើតម្លៃសមរម្យ ថែមទៀតផង។

 

 

MSI Modern 14 A10M ជាកុំព្យូទ័រយួរដៃស៊េរីឆ្នាំ 2019 ទុកសម្រាប់បម្រើការងារ ប្រចាំថ្ងៃទូទៅដូចជា ការវាយអត្ថបទ, សម្រេចការងារសាលា, ការកំសាន្ដនានា, លេងអ៊ីធើណេត, មើលខ្សែភាពយន្ដ ដោយវាមានកម្រាស់ស្ដើងត្រឹមតែ 15.9mm រួមទាំងមានទម្ងន់ 1.18 គីឡូក្រាម ដែលវាងាយស្រួលយកតាមខ្លួន ទៅកាន់គ្រប់ទីកន្លែង និងមានបំពាក់ថាមពលថ្ម 4-Cell Li-Polymer 50Whr កាន់បានរយៈពេល 10 ម៉ោងឡើងទៅ។ មិនត្រឹមតែប៉ុណ្ណេះនោះទេ ដោយក្ដារចុចរបស់ឡេបថបថ្មីនេះ មានបន្ថែមនូវភ្លើងជំនួយ (Single Backlight) ពណ៌សនៅខាងក្រោមវា ដោយមិនចាំបាច់ព្រួយបារម្ភ នៅពេលវាយអក្សរ ក្នុងពន្លឺងងឹតនោះទេ។

 

 

បើក្រឡែកមើលទៅលើ ផ្នែកបង្ហាញរូបភាពរបស់វា គឺមានអេក្រង់ទំហំ 14 អ៊ីញ ដែលមានសមត្ថភាពបង្ហាញកម្រិត FHD (1920x1080) ជាបន្ទះប្រភេទ IPS (Anti-Glare) មានកម្រិត NTSC 72% និងកម្រិត sRGB ជិត 100% អាចផ្ដល់សាច់រូបភាព ត្រឹមត្រូវច្បាស់ល្អបាន។

 

• CPU : Intel CoreTM i5-10210U Processor 10th Gen

• VGA : Intel UHD Graphics 620

• RAM : 4GB DDR4 (Up to 32GB)

• SSD : 256GB NVMe PCIe SSD

• Connectivity : Intel Wireless AC 9560 (2*2 a/c) + Bluetooth 5.0

• Operating System: Windows 10 Home

 

 

អញ្ចឹង អ្វីដែលបានដាក់បង្ហាញខាងលើនេះ គឺជាលក្ខណៈសម្បត្តិត្រួសៗ របស់កុំព្យូទ័រយួរដៃ MSI Modern 14 A10M ហើយវានឹងត្រូវដាក់លក់ នៅលើទីផ្សារស្រុកយើង ចាប់ពីពាក់កណ្ដាលខែតុលា នេះតទៅហើយ សម្រាប់តម្លៃ 699 ដុល្លារ ព្រមទាំងមានការធានាជូន រយៈពេលពីរឆ្នាំផងដែរ ដូច្នេះបើសិនជាប្រិយមិត្តអ្នកអាន មានចំណាប់អារម្មណ៍ចង់រកជាវ អាចធ្វើការសាកសួរព័ត៌មាន នៅតាមហាងលក់កុំព្យូទ័រនានា ដែលជាតំណាងចែកចាយ របស់ក្រុមហ៊ុន MSI ផ្ទាល់តែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: MSI Cambodia Tag: កុំព្យូទ័រ