CAMBO REPORT

Popup Advertising5 seconds

Xiaomi បញ្ចេញលក់ Mi Power Bank 3 មាន​កម្លាំង​សាក 50W ក្នុង​តម្លៃ 42 ដុល្លារ​នៅ​ប្រទេស​ចិន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ បើនិយាយអំពីក្រុមហ៊ុនផលិត Power Bank ដែលមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន នោះអ្នកប្រាកដជានឹកឃើញដល់ ឈ្មោះ Xiaomi មុនគេ ព្រោះថាក្រុមហ៊ុនមួយនេះ បានផលិត និងបញ្ចេញលក់ Power Bank ដែលបំពាក់មកជាមួយបច្ចេកវិទ្យាសាក ថ្មល្បឿនលឿនជាច្រើនម៉ូឌែលទៅកាន់ទីផ្សារជុំវិញពិភពលោក ហើយពួកគេក៏នៅតែបន្តបញ្ចេញ Power Bank ជាច្រើនម៉ូឌែលទៀត ដែលបំពាក់មកជាមួយបច្ចេកវិទ្យាល្អៗជាច្រើន ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។

 


ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍មួយដែលទើបតែធ្វើឡើងនៅក្នុងប្រទេសចិនកន្លងទៅនេះ ក្រុមហ៊ុន Xiaomi ក៏បានប្រកាសបញ្ចេញ Power ម៉ូឌែលថ្មីមួយទៀតរបស់ខ្លួន ដែលមានឈ្មោះផ្លូវការថា Mi Power Bank 3។ វាត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្ម ល្បឿនលឿន Super Flash ដែលមានកម្លាំងរហូតដល់ទៅ 50W ឯណោះ។ បន្ទាប់ពីបានប្រកាសចេញប្រហែលជាជាង 2 សប្តាហ៍កន្លងទៅនេះ នៅទីបំផុតថ្ងៃនេះ Xiaomi ក៏បានដាក់លក់វាជាផ្លូវការហើយនៅក្នុងប្រទេសចិន ជាមួយតម្លៃប្រហែលជា 42 ដុល្លារ។ គួរបញ្ជាក់ផងថា Mi Power Bank 3 ផ្ទុកថាមពលថ្ម ដែលមានកម្លាំង 20,000 mAh។ វាមានសមាមាត្រ 153.5 x 73.5 x 27.5mm។ វាត្រូវបានភ្ជាប់មកជាមួយរន្ធ USB-A ចំនួន 2 និងរន្ធ USB-C ដែលអាចធ្វើការសាកចេញ និងសាកចូលចំនួន 1។

 

 

បើតាមការអះអាងរបស់ក្រុមហ៊ុន Xiaomi Mi Power Bank 3 អាចសាកឧបករណ៍ 3 ក្នុងពេលតែមួយថែមទៀតផង។ គួរបញ្ជាក់ផងថា Mi Power Bank 3 ដែលមានថាមពលថ្ម 20,000 នេះអាចធ្វើការសាកបញ្ចូលថ្មទៅឲ្យ Redmi Note 8 Pro បានចំនួន 2.8 ដង, Redmi K20 Pro បានចំនួន 3.5 ដង, Xiaomi Mi 9 បានចំនួន 3.8 ដង និង iPhone XS បានចំនួន 4.7 times ដង។ អញ្ចឹងសរុបមកវិញ ទាំងអស់នេះគឺជាលក្ខណៈរបស់ Mi Power Bank 3។ ជាចុងក្រោយចំពោះគំនិតរបស់ខ្ញុំ ខ្ញុំគិតថាមិនយូរនោះទេ តំណាងចែកចាយ ឬក៏តាមហាងមួយចំនួននឹងយកវាមកលក់នៅក្នុងប្រទេសយើងហើយ ប៉ុន្តែតម្លៃអាចនឹង ថ្លៃជាងតម្លៃដែលដាក់លក់ នៅក្នុងប្រទេសចិនបន្តិច។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ