CAMBO REPORT

Popup Advertising5 seconds

Essential Phone ក្រោម​ឈ្មោះ​គម្រោង GEM ត្រូវបានបង្ហាញជាសាធារណៈពី CEO ផ្ទាល់នៅលើ Twitter

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចូលដល់រដូវកាលបច្ចេកវិទ្យានេះ យើងបានឃើញថាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបាន បង្ហាញពីម៉ូឌែលថ្មីៗជាច្រើន រៀងៗខ្លួន។ ក្នុងនោះមាន Samsung, Apple, Huawei និង Google ជាដើមនៅក្នុងពេលឆាប់ៗនេះ។ ដោយឡែក Essential Phone ឯណេះវិញក៏មានផលិតផលថ្មីដើម្បីយកទៅប្រកួតប្រជែងនឹង ក្រុមហ៊ុនដទៃទៀតដែរ បន្ទាប់ពីការបញ្ចេញលក់ស្មាតហ្វូន Essential Phone PH-1 ដំបូងរបស់ខ្លួនកាលពីឆ្នាំ 2017 កន្លងទៅ។ នេះបើតាមលោក Andy Robin ដែលត្រូវបានគេស្គាល់ថាជា អតីតអ្នកអភិវឌ្ឍកូដនៅលើ Android មកពីក្រុមហ៊ុន Google ដោយពេលនេះបានក្លាយជា CEO នៃក្រុមហ៊ុន Essential Phone នោះ បានបង្ហាញចេញនូវរូបរាងស្មាតហ្វូនម៉ូឌែលថ្មីមួយផ្សេងទៀត ដែលមានរចនាបថបែបទ្រវែង ហើយមើលទៅដូចតេឡេបញ្ជាទូរទស្សន៍ដូច្នោះដែរ។ 

 

 

ស្មាតហ្វូនម៉ូឌែលថ្មី ពីលោក Andy នេះមានរូបរាងពីមុខ ខុសគ្នាដាច់ពីស្មាតហ្វូនទូទៅក្នុងពេលបច្ចុប្បន្ន ដោយនៅពីខាងមុខ វាមានអេក្រង់ខ្នាតវែង ហើយវាវែងជាង Xperia 5 ទៅទៀត។ ឯនៅផ្នែកខាងលើប៉ែកខាងឆ្វេង វាមានកាមេរ៉ាមួយគ្រាប់ជាលក្ខណៈចោះរន្ធ hole punch និងមានរន្ធបំពងសម្លេង មួយទៀតនៅខាងលើអមជាមួយនឹង គែម Bezel របស់វា។ បន្ថែមពីនោះ តាមការសង្កេតទៅលើ មុខមាត់កម្មវិធីដែលមាននៅលើនេះ វាមាន Interface ខុសពីជំនាន់មុនដាច់តែម្តង ដែលនោះទំនងជា Essential Phone បានឌីហ្សាញវាមកដើម្បីអោយត្រូវការប្រើប្រាស់ នៅលើអេក្រង់បែបទ្រវែងនេះ។ 

 

 

 

ក្រឡេកទៅផ្នែកខាងក្រោយវិញ វាពិតជាប្លែកភ្នែកមែនទែន ដោយសារតែកាមេរ៉ា មួយគ្រាប់ធំនោះ នៅពីលើ ទ្រនាប់ស្កេនស្នាមម្រាមដៃ និង ភ្លើង Flash មួយគ្រាប់នៅចំហៀងខាងឆ្វេង ពីលើកាមេរ៉ា ដែលមើលទៅ ការដាក់កាមេរ៉ា មួយគ្រាប់នេះ យើងអាចដឹងបានថា នេះមិនមែនជាស្មាតហ្វូន លំដាប់កំពូលរបស់ពួកគេឡើយ ដោយសារតែវាអាចមកជាមួយ CPU Snapdragon 730 លំដាប់បង្គួរប៉ុណ្ណោះ។ តែយ៉ាងណា យើងអាចស្មានបានថា Essential Phone កំពុងព្យាយាមបន្ថែមចំណែកទីផ្សារស្មាតហ្វូនរបស់ខ្លួនអោយបានទៅដល់អតិថិជនជាច្រើនជាន់ថ្នាក់។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9to5Google Tag: ទូរស័ព្ទ