CAMBO REPORT

Popup Advertising5 seconds

ត្រឹមមួយសប្តាហ៍ដំបូង Call of Duty Mobile ត្រូវ​បាន​គេ​ទាញ​យក​រហូត​ដល់ 100 លាន​ដង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ ហ្គេម Call of Duty Mobile ត្រូវបានដាក់ឲ្យទាញយក មកលេងជាផ្លូវការ។ Call of Duty Mobile វាគឺជាហ្គេម ប្រភេទ Battle Royale ដែលមានលក្ខណៈស្រដៀងទៅនឹង PUBG, Rules of  Survival, Fortnite និង Apex Legends អញ្ចឹងដែរ។ Call of Duty Mobile ត្រូវបានបង្កើតឡើងដោយស្ទូឌីយោ Timi Studios ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Tencent Games ជាមួយនឹងការសហការចូលរួមដោយ ក្រុមហ៊ុនបោះពុម្ព ផ្សាយ Activision។ Call of Duty Mobile ត្រូវបានដាក់ ឲ្យលេងរួចរាល់ហើយ នៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS។

 



បើនិយាយពី Call of Duty Mobile នេះ យើងក៏ទើបតែទទួលបានព័ត៌មានថ្មីមួយដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាមគេហទំព័រ Sensor Tower បានរាយការណ៍មកថា ត្រឹមមួយសប្តាហ៍ដំបូងតែប៉ុណ្ណោះ Call of Duty Mobile ត្រូវបានគេទាញយករហូតដល់ 100 លានដង ហើយធ្វើឲ្យវាក្លាយទៅហ្គេមស្មាតហ្វូនដែលត្រូវបានទាញយកច្រើនបំផុត នៃសប្តាហ៍ដំបូងបន្ទាប់ពីវាដាក់ឲ្យទាញយកជាផ្លូវការ ហើយបានធ្វើឲ្យវាដណ្តើមតំណែងពីហ្គេម Mario Kart Tour របស់ ក្រុមហ៊ុន Nintendo ដែលសប្តាហ៍ដំបូងបន្ទាប់ពីដាក់ឲ្យទាញយកជាផ្លូវការ វាត្រូវបានគេទាញយករហូតដល់ចំនួន 90 លានដង។ គួររំលឹកផងថា ហ្គេម PUBG សប្តាហ៍ដំបូងបន្ទាប់ពីវាដាក់ឲ្យទាញយកជាផ្លូវការ វាត្រូវបានគេទាញយកចំនួន 28 លានដង និងហ្គេម Fortnite សប្តាហ៍ដំបូងបន្ទាប់ពីវាដាក់ឲ្យទាញយកជាផ្លូវការ វាត្រូវបានគេទាញយកចំនួន 22.5 លានដង

 


គួរបញ្ជាក់ផងថា ហ្គេម Call of Duty Mobile នៅលើ App Store ត្រូវបានគេទាញយកចំនួន 56.9 លានដង បើគិតជាភាគរយគឺ 55.7% ចំណែកឯ Google Play វិញវាត្រូវបានគេទាញយកចំនួន 45.3 លានដង បើគិតជាភាគរយគឺ 44.3%។ បើងាកទៅមើល ប្រាក់ចំណូលវិញ ហ្គេម Call of Duty Mobile អាចរកប្រាក់ចំណូលពី App Store បានចំនួន 9.1 លានដុល្លារ បើគិតជាភាគរយគឺ 53% ចំណែកឯនៅលើ Google Play វិញ វាអាចរកបានប្រាក់ចំណូលបានចំនួន 8.3 លានដុល្លារ បើគិតជាភាគរយគឺ 47%។ ប្រភពបន្តទៀតថា ក្រុមហ៊ុនបង្កើតហ្គេម Call of Duty Mobile អាចរកប្រាក់ចំណូលពី App Store និង Google Play បានចំនួន 0.17 ដុល្លារ សម្រាប់ការទាញយកមួយលើក។ គួររំលឹកម្តងទៀតផងថា Call of Duty Mobile មិនទាន់ត្រូវបានដាក់ឲ្យទាញយក នៅលើ App Store និង Google Play ក្នុងប្រទេសយើងនោះទេ។



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Sensor Tower Tag: កម្មវិធី-ហ្គេម