CAMBO REPORT

Popup Advertising5 seconds

Apple នឹង​កាន់​កាប់​តំណែង​លេខ 2 ពី Huawei មក​វិញ​ នៅ​ត្រី​មាស​ទី 4 ចុង​ឆ្នាំ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

របាយការណ៍ថ្មីប្រភពមកពី DigiTimes និងត្រូវបានចុះផ្សាយដោយ MacRumors បានបញ្ជាក់ប្រាប់ថា Apple នឹងអាចយកឈ្នះ Huawei វិញបាន ដោយក្លាយទៅជា ក្រុមហ៊ុនលក់ស្មាតហ្វូន លំដាប់កំពូលថ្នាក់លេខ 2 ទូទាំងពិភពលោក នៅឯត្រីមាសទី 4 ឆ្នាំ 2019 ផងដែរ។ នេះអាចដោយសារតែ ចំនួននៃការលក់បានរបស់ iPhone 11 Series មានអត្រាកើនឡើងខ្ពស់ លើសពីការរំពឹងទុក ហើយពិតប្រាកដណាស់ ក៏បានរួមបញ្ចូលទាំង សង្គ្រាមពាណិជ្ជកម្ម ហាមឃាត់ទៅលើអាជីវកម្ម Huawei ដោយសហរដ្ឋអាមេរិក ថែមទៀតផង។

 

 

បើទោះបីជាការហាមឃាត់ ត្រូវបានធ្វើឡើងពិតមែន ប៉ុន្ដែចំណែកទីផ្សារលក់របស់ Huawei ហាក់បីដូចជា នៅរក្សាស្ថានភាពល្អដដែល ដោយទទួលបានចំនួនលក់សរុប 60 លានគ្រឿងឯណោះ នៅពាក់កណ្ដាលត្រីមាសទី 2 កន្លងផុតទៅនេះ និងដូចគ្នាទៅនឹងត្រីមាសទី 4 នេះអញ្ចឹងដែរ។ គួរឲ្យសោកស្ដាយផងដែរថា ការហាមឃាត់ដ៏ធំនេះ គឺនៅតែបន្ដអនុវត្តទៅមុខទៀត ដូច្នេះហើយមានគេរំពឹងទុកថា ចំណូលរបស់ក្រុមហ៊ុនចិន Huawei នឹងអាចធ្លាក់ចុះខ្លាំង ក្នុងរយៈពេលចុងឆ្នាំ 2019 ខាងមុខនេះ។ ចំណែកឯចំនួនដាក់លក់បានរបស់ Huawei គឺបានធ្លាក់ចុះទៅកាន់ 50 លានគ្រឿង កាលពីនៅត្រីមាសទី 3 បន្ទាប់មកទើបឡើងទៅចំនួន 60 លានគ្រឿងវិញ ប៉ុន្ដែពីព្រោះម៉ូឌែល Mate 30 Series មិនទាន់អាចលក់នៅលើប្រទេសជាច្រើន ដោយសារគ្មានប្រព័ន្ធ Google Play Store អញ្ចឹងហើយបានជា គ្មានឱកាសឡើងខ្ពស់នោះឡើយ។ ខណៈពេលដែល Apple ត្រូវបានគេរំពឹងទុកថា នឹងអាចប្រទះឃើញមាន ចំនួនកើនឡើងទៅលើការលក់ iPhone 11 Series របស់ខ្លួន ជាមួយនឹងតួលេខ 70 លានគ្រឿងឯណោះ ដូច្នេះនឹងអាចដណ្ដឹមយកតំណែងលេខ 2 មកពីក្រុមហ៊ុនចិន Huawei វិញជាក់ជាមិនខានឡើយ នៅឯត្រីមាសទី 4 នេះតែម្ដង។

 

 

ស្ថានភាពពេលបច្ចុប្បន្ននេះ មើលទៅដូចជាមិនសូវ ល្អប៉ុន្មាននោះទេ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ហើយថែមទាំងមានអ្នកព្យាករណ៍ថា នឹងអាចអាក្រក់ជាងនេះទៀត នាពេលអនាគត។ ចំពោះក្ដីសង្ឃឹមថានឹងអាចធ្វើឲ្យ Huawei ក្រោកឡើងវិញបាន គឺមានតែអាស្រ័យលើ សង្រ្គាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក បើនៅមិនទាន់ដំណោះស្រាយ ដាច់ស្រេចនៅឡើយទេ។ តាមរបាយការណ៍ពីមុនៗមក បានបង្ហាញឲ្យឃើញថា Huawei នៅអាចធ្វើបានល្អលើ ទីផ្សារប្រទេសចិនរបស់ខ្លួន ក៏ប៉ុន្ដែរៀងពិបាកបន្ដិច នៅឯទីផ្សារអន្ដរជាតិ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: iMore Tag: ទូរស័ព្ទ