CAMBO REPORT

Popup Advertising5 seconds

ស្មាត​ហ្វូន​ស៊េរី​ថ្មី ​V17​ Pro​ របស់​ vivo​ ចេញ​លក់​ក្នុង​ទីផ្សារ​ប្រទេស​យើង​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅថ្ងៃនេះ vivo ទើបតែប្រកាសបង្ហាញ នូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី V17 Pro នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងកញ្ចប់តម្លៃ 449 ដុល្លារ។ ស្មាតហ្វូនស៊េរីថ្មី V17 Pro នេះ គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាសរុបចំនួន 6 គ្រាប់ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើន អាចធ្វើការថតរូបភាព កាន់តែពេញចិត្ត។ 

 

 

សម្រាប់កាមេរ៉ានេះ រួមមាន កាមេរ៉ាខាងមុខទំហំ 32MP (ជា Dual Elevating Front) ដែលមានការ Upgrade ទៅកាន់កាមេរ៉ា iconic Elevating Front Camera របស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo។ V17 Pro នេះ មានភ្ជាប់ជាមួយនឹងអេក្រង់ Super AMOLED Ultra FullView™ Display, មានកាមេរ៉ាគោលខាងក្រោយ ដែលមានទំហំ 48MP (AI Quad Camera) ដែលបង្ហាញនូវរូបភាពច្បាស់ល្អ សម្រាប់យុវវ័យសម័យថ្មី។ នៅក្នុងការបង្កើតស្មាតហ្វូន V17 Pro គឺបង្ហាញអំពីលក្ខណៈពិសេស នៃភាពច្នៃប្រឌិត មួយកម្រិតថែមទៀត។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាល្អ ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ ដែលធ្វើអោយអ្នកប្រើប្រាស់ ទទួលបាននូវរូបភាព ដែលពួកគេចង់បាន ក៏ដូចជានាំយកនូវបទពិសោធន៍ល្អ សម្រាប់ការប្រើប្រាស់ នៅក្នុងជីវិតប្រចាំថ្ងៃទៅកាន់អ្នក ដែលនិយមទៅលើស្មាតហ្វូន។ កាមេរ៉ាខាងមុខ  vivo នេះ នឹងនាំយកនូវបទពិសោធន៍ថ្មី ក្នុងការប្រើប្រាស់ ដោយមួយគ្រាប់ មានទំហំ 32MP +  8MP (ជាលេន Super Wide-Angle) ដែលផ្តល់ភាពស្រស់ស្អាត សម្រាប់ការថតរូបភាព Selfies ច្បាស់ ស្អាតពេញចិត្ត តែម្តង។ ចំពោះលេន Wide angles នេះ អាចថតបានមុំ ដល់ទៅ 105 ដឺក្រ និងអាចថតរូបភាពជាក្រុម កាន់តែប្រសើរ។ ស្មាតហ្វូនស៊េរីថ្មី V17 Pro នេះ មានភ្ជាប់ជាមួយនឹងមុខងារ Selfie Softlight ដែលធ្វើការពង្រឹង ទៅលើពន្លឺ នៃការថតពេលងងឹត និងបច្ចេកវិទ្យា Super Night Selfie របស់ vivo សម្រាប់ធ្វើការថតរូបភាព multiple frames បាន នៅក្នុងការចុច Click តែម្តង ប៉ុណ្ណោះ។ ងាកមកមកកាមេរ៉ាក្រោយ ដែលមានលេនគោល 48MP ជាមួយនឹងការបញ្ចូលនូវ AI algorithms នោះ វានាំយកនូវបទពិសោធន៍ថ្មី នៃការថតរូបភាព បានកាន់តែនច្បាស់ល្អ។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ាបន្ទាប់ ជាលេន Super Wide-Angle ដែលធ្វើការពង្រីក ទៅលើការថតរូបភាព Landscape បានកាន់តែឆ្ងាយ។ ស្មាតហ្វូន V17 Pro នេះ ក៏មានភ្ជាប់ជាមួយនឹងមុខងារពិសេស 2 ទៀត គឺ  “Pose Master” និង “Super Night Mode” សម្រាប់ធ្វើការពង្រឹង ទៅលើសមត្ថភាព នៃការថតរូបភាពនៅពេលយប់។

 

 

ជាមួយនឹងអេក្រង់ទំហំ 6.44 អ៊ីញ ជាប្រភេទ Super AMOLED Ultra FullView™ Display នេះ គឺមានកម្រិត Ratio ដល់ទៅ 20:9 និងមានផ្ទៃលាត ដល់ទៅ 91.65%។ អេក្រង់នេះ មានការឌីហ្សាញ ដែលភ្ជាប់ជាមួយនឹងការលាក់នូវ Dual Elevating Front Camera, earpiece, light និង proximity sensors ស្ថិតនៅក្នុងតួខ្លួនរបស់ស្មាតហ្វូននេះ តែម្តង។ វាអាចធ្វើការបង្កើតនូវ ការទស្សនាកាន់អេម ថែមមួយកម្រិតទៀត។ V17 Pro ក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ ក្រោមអេក្រង់ (In-Display Fingerprint Scanning Technology) ដែលធ្វើអោយអ្នកប្រើប្រាស់ អាចដោះសោរ ស្មាតហ្វូននេះបានលឿន និងងាយស្រួល។

 

 

ស្មាតហ្វូន V17 Pro នេះ គឺបង្កើតឡើង សម្រាប់អ្នកលេងហ្គេម ដោយវាមានភ្ជាប់ជាមួយនឹង Game Mode ដែលធ្វើអោយការលេងហ្គេម កាន់តែរលូនល្អ។ វាមានភ្ជាប់ ជាមួយនឹងបច្ចេកវិទ្យា Multi-Turbo acceleration technology ក្នុងការពង្រឹង ទៅលើប្រព័ន្ធនេះ អោយដំណើរការ យ៉ាងរលូនថែមទៀត ក្នុងការលេងហ្គេម។ ស្មាតហ្វូននេះ នៅមានមុខងារ ជាច្រើនទៀត ដូចជា Game Center ដែលធ្វើការឆែកមើល ទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះ និង Voice Changer ផងដែរ។ V17 Pro នេះ ប្រើប្រាស់បន្ទះឈីប Snapdragon 675 មានរ៉េម 8GB + អង្គផ្ទុកទិន្នន័យ 128GB និងមានថាមពលថ្មទំហំ 4100mAh អមដោយបច្ចេកវិទ្យា Dual-Engine Fast Charging ធ្វើអោយការបញ្ចូលថាមពលថ្ម បានលឿន និងសុវត្ថិភាព។ ស្មាតហ្វូននេះ មានពីរពណ៌ សម្រាប់ធ្វើការជ្រើសរើស ដូចជាពណ៌ Knight Black និងពណ៌ Crystal White។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: vivo Cambodia Tag: ទូរស័ព្ទ