CAMBO REPORT

Popup Advertising5 seconds

បើ​ប្រៀប​ជាមួយ​ឆ្នាំ​មុន​ Samsung​ បាន​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​ប្រមាណ​ជា​ 56%​ នៅ​ក្នុង​ត្រីមាស​ទី ​3​ នេះ​​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គ្មាននរណាម្នាក់ដែលមិនស្គាល់ Samsung នោះទេ ព្រោះថានេះជាក្រុមហ៊ុនស្មាតហ្វូនយក្ស ដែលមានភាពល្បីល្បាញ នៅលើទីផ្សារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មិនខុសទេ ដោយសារភាពល្បីល្បាញនេះហើយ ទើបធ្វើឲ្យ ក្រុមហ៊ុនមកពីកូរ៉េមួយនេះ រកចំណូលបានយ៉ាងច្រើន ប៉ុន្តែនៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសឆ្នាំនេះ យើងបានដឹងថា ក្រុមហ៊ុនខាងលើ បានធ្លាក់ចុះប្រាក់ចំណូល ជាបន្តបន្ទាប់ទៀតផង។ ដោយឡែក គិតមកត្រឹមត្រីមាសទី 3 នេះ គេបានបង្ហាញថា ប្រាក់ចំណូលរបស់ Samsung បានធ្លាក់ដល់ទៅជាង 50% ឯណោះ។

 

 

មិនខុសទេ គិតមកត្រឹមត្រីមាសទី 3 នេះ Samsung បានធ្លាក់ចុះប្រាក់ចំណូលយ៉ាងច្រើន ទោះបីជាចំនួនដែលរកបាន ច្រើនជាងត្រីមាសមុនក៏ដោយ និយាយឲ្យចំទៅ បើគិតទៅលើ ប្រាក់ចំណេញដែលរកបាននោះ ឃើញថា នៅក្នុងត្រីមាសនេះ ក្រុមហ៊ុនខាងលើ អាចរកបានខ្ទង់ 6.44 ពាន់លានដុល្លារ ខណៈពេលដែល ត្រីមាសទី 2 គឺរកបានត្រឹម 5.5 ពាន់លានដុល្លារប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ បើប្រៀបធៀបជាមួយត្រីមាសទី 3 ឆ្នាំមុន គឺអាចនិយាយបានថា Samsung ធ្លាក់ចុះប្រាក់ចំណូលប្រមាណជា 56% ដោយសារតែកាលពីឆ្នាំមុន ប្រាក់ចំណេញដែលរកបាន ដល់ទៅខ្ទង់ 14.7 ពាន់លានដុល្លារឯណោះ។

 

នៅក្នុងនោះដែរ ក្រុមហ៊ុនខាងលើ ក៏បានលើកឡើង ទាក់ទងជាមួយ ការថយចុះនៃចំនួនលក់របស់ memory chip ដែលនេះក៏ដោយសារ តម្រូវការរបស់វា មានការធ្លាក់ចុះ ក៏ដូចជាមានក្រុមហ៊ុនផលិតច្រើនទៀត ដែលជាគូប្រជែងផងដែរ។ ប៉ុន្តែក្រុមហ៊ុននេះ នៅតែទទួលបានលទ្ធផលល្អ ក្នុងការលក់ស្មាតហ្វូន ដូចជា Galaxy Note 10 sereis ព្រមទាំងស្មាតហ្វូនត្រកូល A និងត្រកូល M ដែលជាផ្នែកមួយ ធ្វើឲ្យប្រាក់ចំណេញរបស់ ក្រុមហ៊ុននេះ អាចនៅបានខ្ពស់ ដូចចំនួនដែលបាន ប្រាប់កាលពីខាងដើម អញ្ចឹងដែរ។

 

 

ដូច្នេះហើយ បើតាមការរៀបរាប់ខាងលើ អាចនិយាយបានថា នៅក្នុងត្រីមាសទី 3 នេះ Samsung ហាក់មានការធ្លាក់ចុះប្រាក់ចំណេញ ដល់ទៅ 56% ប្រើប្រៀបជាមួយឆ្នាំមុន តែបើប្រៀបជាមួយត្រីមាសទីពីរ ក្នុងឆ្នាំនេះ គឺថាមានការកើនឡើងគួសមផងដែរ។ មូលហេតុនៃ ការធ្លាក់ចុះនេះ ត្រូវបាន Samsung និយាយថា មកពីការថយចុះ នៃតម្រូវការ memory chip ព្រោះថានេះជាផ្នែកសំខាន់មួយ ដែលធ្វើឲ្យប្រាក់ចំណូល ជារៀងរាល់ឆ្នាំ របស់ក្រុមហ៊ុននេះ មានការកើនឡើងផងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: Lifestyle