CAMBO REPORT

Popup Advertising5 seconds

Microsoft មាន​គម្រោង​ពង្រីក​បណ្តាញ​អ៊ីនធើណេត​ទៅ​ដល់​មនុស្ស 40 លាន​នាក់ នៅ​ត្រឹម​ឆ្នាំ 2022 ខាងមុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គិតមកដល់ពេលនេះ ប្រហែលជាជាងពាក់កណ្តាល នៃចំនួនមនុស្សនៅលើពិភពលោក កំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត ខណៈពេលដែល នៅតំបន់មួយចំនួនទៀត ដែលមានមនុស្សរាប់ពាន់លាននាក់ មិនទាន់អាចមានលទ្ធភាព ក្នុងការទាញយកវា មកប្រើបាន ជាពិសេស នៅតំបន់ជនបទ តែម្តង។ ហេតុដូច្នេះហើយ នៅក្នុងពេលប៉ុន្មានឆ្នាំទៀត Microsoft នឹងមានគម្រោងធ្វើការពង្រីក ប្រព័ន្ធអ៊ីនធើណេត ទៅឲ្យតំបន់ទាំងអស់នោះ ជាពិសេស នៅតំបន់ អាមេរិកឡាទីន និងតំបន់អាហ្រ្វិក។ 

 

 

ជាក់ស្តែង នៅក្នុងសន្និសីទ Devex ដែលស្តីអំពីហិរញ្ញវត្ថុអន្តរជាតិនោះ ក្រុមហ៊ុន Microsoft បានបញ្ជាក់ប្រាប់ថា ខ្លួននឹងប្តេជ្ញាចិត្តធ្វើការបង្កើត គោលដៅអន្តរជាតិថ្មីមួយ នៃគម្រោង Airband Initiative និងនាំយកឲ្យមានការប្រើប្រាស់ កញ្ចប់សេវាកម្ម បណ្តាញអ៊ីនធើណេត ជុំវិញពិភពលោក សរុបរហូតដល់ទៅចំនួន 40 លាននាក់ឲ្យបាន ក្នុងខែកក្កដា ឆ្នាំ 2022 ខាងមុខនេះ។ លើសពីនេះទៅទៀត ដើម្បីជួយសម្រួលដល់អ្នកដែលរស់នៅទីនោះ ឲ្យបានប្រើប្រាស់គ្រប់គ្នា ក្នុងតម្លៃដ៏សមរម្យនិងងាយស្រួលបំផុត Microsoft បានសហការជាមួយ បណ្តាញចែកចាយអ៊ីនធើណេត នៅក្នុងតំបន់ទាំងនោះផងដែរ។ 

 

 

ទន្ទឹមនឹងនេះ Microsoft ក៏កំពុងបំពេញភារកិច្ចរបស់ខ្លួន យ៉ាងមមាញឹក ក្នុងការពង្រីកបណ្តាញសេវាអ៊ីនធើណេត នៅតាមសហគមន៍ជនបទនានា នៅជ្រុងម្ខាងទៀត នៃសហរដ្ឋអាមេរិក។ នៅពេលបច្ចុប្បន្ន ក្រុមហ៊ុននេះ មានគោលបំណង ចង់នាំយកបទពិសោធន៍ នៃការបង្កើនល្បឿនអ៊ីនធើណេត ឲ្យកាន់តែប្រសើរជាងនេះ ទៅដល់ប្រជាជន ដែលមានចំនួនជាង 9 លាននាក់ នៅឯរដ្ឋ Lowa, lllinois, Kansas, Nebraska, Oklahoma និងរដ្ឋ Texas ជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: Lifestyle