CAMBO REPORT

Popup Advertising5 seconds

RAV4 2020 និង​រថយន្ត​របស់ Toyota ជា​ច្រើន​ទៀត​ក៏​អាច​ប្រើ Android Auto ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានបញ្ជាក់ថា ខ្លួននឹងរួមបញ្ចូល Android Auto នៅលើយានយន្តមួយចំនួនរបស់ខ្លួន និងនៅទីបំផុតរឿងនេះ វាជិតបានក្លាយជាការពិតហើយ។ ជាក់ស្ដែង មកដល់ពេលឥឡូវនេះ Toyota បានធ្វើការបញ្ជាក់ថារថយន្ដម៉ូឌែល Toyota RAV4 របស់ខ្លួន ក៏នឹងរួមបញ្ចូល Android Auto ដែលជាមុខងារស្តង់ដារ នៅក្នុងឆ្នាំថ្មីខាងមុខនេះ ផងដែរ។

 

 

ជាការពិតណាស់ បើយោងទៅតាមប្រភពព័ត៌មានមកពី TheCarConnection បានប្រាប់អោយដឹងថាម៉ូឌែលរថយន្ត Toyota RAV4 2020 ទាំងអស់ នឹងរួមបញ្ចូលប្រព័ន្ធ Android Auto ដែលជាមុខងារស្តង់ដារមួយរបស់ក្រុមហ៊ុន Google ទៀតផង។ ជាក់ស្ដែង ម៉ូឌែលរថយន្តទាំងនោះ រួមមានដូចជាប្រភេទ LE, XLE, Adventure Grade, Limited និងប្រភេទ TRD Off Road trims សម្រាប់ម៉ូឌែលឆ្នាំ 2020 ក៏ដូចជាប្រភេទ Hybrid LE, XLE, XSE និង Trims Limited ជាដើម។ ដោយឡែកសម្រាប់ ម៉ូឌែល Toyota RAV4 LE មានអេក្រង់ទំហំ 7 អ៊ីញ ដែលនឹងត្រូវបានប្រើដើម្បីបង្ហាញ Android Auto ខណៈម៉ូឌែលដទៃទៀត នឹងបំពាក់អេក្រង់ធំជាងមុន ដល់ទៅទំហំ 8 អ៊ីញ។

 

 

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះ បានបំពាក់ប្រព័ន្ធ CarPlay ជាលើកដំបូងកាលពីឆ្នាំ 2018 និងបានប្រកាសកាលពីដើមឆ្នាំនេះថា ខ្លួននឹងពង្រីកការគាំទ្រ Android Auto សម្រាប់រថយន្ដខ្លួន ទៀតផង។ មួយវិញទៀត សម្រាប់រថយន្ដជាច្រើនទៀត ក្នុងស៊េរីឆ្នាំ 2020 នឹងអាច Support Android Auto នេះដូចគ្នា ដែលរួមមាន 4Runner, Sequoia, Tacoma, Tundra, ហើយក៏មានរថយន្ត Yaris 2019 និង Aygo 2018 ផងដែរ ទៅតាមតំបន់មួយចំនួន។ មិនតែប៉ុណ្ណោះខ្សែស្រឡាយ RAV4 គឺជារថយន្តមួយក្នុងចំណោមរថយន្ត ដែលមានប្រជាប្រិយជាងគេ នៅក្នុងត្រកូលរថយន្តទាំងអស់របស់ Toyota ទៀតផង។

 

 

ជាចុងក្រោយ ចំពោះតម្លៃរបស់ Toyota RAV4 2020 នេះវិញ មិនទាន់បានប្រកាសអោយដឹងនៅឡើយ ប៉ុន្តែគេបានរំពឹងថា វានឹងត្រូវបង្ហាញអោយដឹងនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះហើយ។ រហូតមកដល់ពេលនេះមានតែរថយន្ត RAV4 TRD ប៉ុណ្ណោះដែលត្រូវបានបញ្ជាក់ថាមានតម្លៃ 36,300 ដុល្លារ និងខ្សែស្រឡាយផ្សេងនៅសល់ពីនេះ ត្រូវបានគេរំពឹងថានឹងមានតម្លៃចាប់ពីប្រហែលជា 27,000 ដុល្លារឡើងទៅ។ ជាងនេះទៅទៀតរថយន្ត Toyota C-HR 2020 ក៏នឹងបន្ថែមអោយ Support ជាមួយ Android Auto នេះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9To5Google Tag: យានយន្ត