CAMBO REPORT

Popup Advertising5 seconds

មុខងារ Dark Mode របស់​កម្មវិធី WhatsApp នឹង​មាន​លក្ខណៈ​បែប​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមការងារហ្វេសប៊ុក បានចាប់ផ្ដើមខិតខំ បន្ថែមមុខងារ Dark Mode ដែលធ្វើឲ្យផ្ទៃខាងក្រោយ ក្លាយទៅជាពណ៌ខ្មៅ ហើយជួយដល់ភ្នែករបស់ អ្នកប្រើប្រាស់ទាំងឡាយ នៅពេលមើលកន្លែងពន្លឺងងឹត និងជួយសន្សំថាមពលថ្ម សម្រាប់បន្ទះអេក្រង់ OLED ឲ្យកម្មវិធីរបស់ខ្លួន បានកាន់តែច្រើនទៀតហើយ។ កម្មវិធីបណ្ដាញសង្គម Instagram ទើបនឹងទទួលបាន មុខងារនេះនៅលើ iOS 13 ក្នុងថ្ងៃនេះតែម្ដង បន្ទាប់ពីកម្មវិធីផ្ញើសារ Messenger លេចចេញមុនដំបូងគេ កាលពីខែមីនា ឆ្នាំ 2019 កន្លងផុតទៅនេះ។ មិនទាន់អស់ត្រឹមនេះឡើយ ដោយរបាយការណ៍ថ្មីមួយ បានប្រទះឃើញមានមុខងារនេះ នៅលើកម្មវិធីផ្ញើសារ WhatsApp ជំនាន់ Beta ចុងក្រោយបង្អស់ ដែលកំពុងតែស្ថិតនៅក្នុង ការធ្វើតេស្ដសាកល្បង។

 

 

ប្រភពចែកចាយព័ត៌មាន ទាក់ទងទៅនឹងមុខងារ Dark Mode មាននៅលើកម្មវិធី WhatsApp ជំនាន់ Beta នេះ គឺត្រូវបានចេញមកពី គេហទំព័រ WABetaInfo កាលពីម្សិលមិញនេះ និងព្រមទាំងដាក់បង្ហាញឲ្យឃើញពី រូបភាពចំនួនបីសន្លឹក នៃការរចនាបថរបស់វា ផងដែរ។ ដូចដែលប្រិយមិត្តអ្នកអាន បានឃើញរូបភាពខាងក្រោមនេះ ដោយមុខងារ Dark Mode សម្រាប់ WhatsApp នេះ គឺមិនមែនប្រភេទ AMOLED ពណ៌ខ្មៅទាំងស្រុង ដូចមាននៅលើ Messenger និង Instagram នោះទេ ប៉ុន្ដែវាបានប្រើប្រាស់ ពណ៌ខៀវងងឹតដូចជា Twitter ទៅវិញ។ តាមរយៈអត្ថបទចុះផ្សាយដោយ WABetaInfo បានបញ្ជាក់ប្រាប់ថា WhatsApp នឹងធ្វើការបន្ថែមផ្ទាំង Theme ថ្មីមួយនៅក្នុងកន្លែង Settings ដែលអ្នកប្រើប្រាស់ទាំងអស់ អាចជ្រើសរើសប្រភេទ Light (ពណ៌សដូចដើម), Dark (ពណ៌ខៀវងងឹត) ឬក៏ System Default (ដែលមានន័យថា WhatsApp នឹងជ្រើសរើសតាម ការកំណត់របស់ស្មាតហ្វូន) ដោយវាមានភ្ជាប់មកជាមួយ Android 10 មកស្រាប់តែម្ដង។ ពិតប្រាកដណាស់ រូបភាពទាំងអស់នេះ បានបង្ហាញឲ្យឃើញថា មុខងារ Dark Mode ជិតរួចរាល់អស់ហើយ ដូច្នេះអាចសង្ឃឹមបានថា នឹងមកដល់ជំនាន់ផ្លូវការ មុនពេលរំពឹងទុកទៅទៀត។

 

 

បើប្រិយមិត្តទាំងអស់គ្នា មានចំណាប់អារម្មណ៍ចង់ បើកប្រើប្រាស់មុខងារថ្មីនេះ នៅលើកម្មវិធីផ្ញើសារ WhatsApp ក្នុងពេលបច្ចុប្បន្ននេះ គឺមិនទាន់អាចធ្វើបាននៅឡើយ ដោយវាកំពុងស្ថិតនៅ ការធ្វើតេស្ដសិនប៉ុណ្ណោះ រីឯថ្ងៃដាក់បញ្ចេញជាផ្លូវការ ក៏គ្មានដំណឹងបញ្ជាក់ច្បាស់នោះទេ ប៉ុន្ដែសង្ឃឹមថាឆាប់ៗនេះហើយ។ ក្រុមការងារហ្វេសប៊ុក បានចាប់ផ្ដើមសិក្ស និងអភិវឌ្ឍន៍លើមុខងារ Dark Mode នេះ អស់រយៈរៀងយូរមកដែរហើយ អញ្ចឹង នៅពេលមានព័ត៌មានបន្ថែម ក្រុមការងារ ខេមបូ រីផត នឹងចុះផ្សាយជូនបន្ដទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Beebom Tag: កម្មវិធី-ហ្គេម