CAMBO REPORT

Popup Advertising5 seconds

MacOS Catalina ដកចេញកម្មវីធី iTunes ដែល​បាន​ផ្តល់​ការ​លំបាក​ដល់​អ្នក​ធ្វើ​ការ​ទាក់​ទង​នឹង​តន្ត្រី

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple បានប្រកាសចេញនូវ ប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រ macOS Catalina ជាផ្លូវការហើយកាលពីថ្ងៃទី 7 ខែ តុលា កន្លងទៅ។ ក្នុងនោះគេបានដឹងថា Apple សម្រេចចិត្តក្នុងការដកចេញនូវកម្មវិធី iTunes ចេញពី macOS នេះចេញតែម្តង បន្ទាប់ពីវាមានអាយុកាលជិត 2 ទសវត្សកន្លងទៅ។ ដោយឡែក ផ្អែកទៅតាមការបម្រែបម្រួលនេះ បានផ្តល់នូវការលំបាកមួយយចំនួនដល់ ម្ជាស់ MacBook ដែលជាអ្នកធ្វើការជាមួយតន្ត្រី ដែលប្រើប្រាស់កម្មវិធី iTunes ជាប្រចាំ ជាពិសេសនោះគឺ ឌីជេ តែម្តង។ 

 

 

ដើមហេតុចំបងនោះគឺថា វានឹងមិនមានកម្មវិធី ដែលអាចទ្រទ្រង់ File ប្រភេទ XML ទៀតនោះទេ ដោយសារតែកម្មវិធីសម្រាប់បើក File ចំរៀងទាំងអស់មានតែនៅលើ កម្មវិធី Music តែប៉ុណ្ណោះ នៅលើ Catalina។ បន្ថែមពីនោះ File ប្រភេទ XML គឺជា File ពេញនិយមសម្រាប់ការកាត់ភ្លេងសម្រាប់ DJ ផងដែរ។ មានកម្មវិធីជាច្រើនទៀតដែលអាចប្រើប្រាស់ក្នុងការបើក File XML នេះបានតែនៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គេសង្កេតឃើញថា iTunes មានការពេញនិយមក្នុងការប្រើប្រាស់ជាងគេ។ 

 

 

នេះបានបញ្ជាក់ថា ការអាប់ដេត ពី Mojave ទៅកាន់ Catalina បានកាត់ផ្តាច់នូវទំនាក់ទំនង  រវាង កម្មវិធីដែល DJ ប្រើប្រាស់ទាំងអស់ថែមទៀតផង។ តាមការអះអាងពី Apple បានអោយដឹងថា DJ ទាំងអស់មិនគួរប្រញាប់ដំឡើងទៅកាន់ Catalina នោះទេ ដោយតម្រូវអោយពួកគេនៅប្រើប្រាស់ជំនាន់ macOS Mojave បន្តសិន នឹងរង់ចាំដល់អ្នកបង្កើតកម្មវិធី ដើម្បីដោះស្រាយបញ្ហានេះជូន។ យ៉ាងណាមិញ នៅលើប្រព័ន្ធប្រតិបតិ្តការ Windows ឯនោះវិញ វាមិនមានបញ្ហាចោទអ្វីនោះទេ ដោយនៅតែអាចបន្តប្រើប្រាស់ iTunes បានដដែល។ ដូច្នេះ រាល់ DJ ទាំងអស់ដែលប្រើប្រាស់ iTunes ជាជំនួយការចាំបាច់ក្នុងការបង្កើតចំរៀង នៅលើកុំព្យូទ័រនោះ ការអាប់ដេតទៅកាន់ជំនាន់ Catalina ប្រៀបដូចជាបំផ្លាញការងាររបស់អ្នកដូច្នោះដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម