CAMBO REPORT

Popup Advertising5 seconds

Google​ បង្ហាញ​​រចនា​បថ​ថ្មី​ នៅ​លើ​កម្មវិធី​ Google​ Docs​, Slides​ និង​ Google​ Sheets​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ Google បានណែនាំនូវការរចនាថ្មី ដែលខ្លួនបានធ្វើនៅលើ កម្មវិធីមួយចំនួនដូចជា Google Docs, Google Slides និង Google Sheets សម្រាប់ប្រើនៅលើ Android ផងដែរ។ នៅក្នុងនោះ មុខងារសំខាន់ៗ ដែលធ្លាប់មាន គឺមិនបានផ្លាស់ប្តូរនោះទេ ប៉ុន្តែវាត្រូវបានធ្វើការ Upgrade បន្ថែមឲ្យកាន់តែមានសមត្ថភាព ប្រសើរជាងមុនទៀត ហើយនេះក៏ជាការកែប្រែលើកដំបូងដែរ សម្រាប់ Google Slides និង Google Docs។

 

 

ប្រាកដណាស់ Google បានធ្វើការប្រកាសទាក់ទង ជាមួយការកែប្រែនេះ កាលពីម្សិលមិញ ហើយក្រុមហ៊ុននេះ ក៏បានហៅវាជា Material redesign ដែលវាបាននាំយក នូវការបង្កើនផ្នែក UI ទៅលើកម្មវិធីទាំងបីខាងលើនេះ រួមមានដូចជា ប្រភេទអក្សរដែល កាន់តែងាយស្រួលមើលជាងមុន ការចនាថ្មីនៅក្នុង document list និងនៅមានចំណុចមួយចំនួនទៀត ដូចជាការផ្លាស់ប្តូរផ្ទាំង icon ផងដែរ។ គួរបញ្ជាក់ដែរថា ការកែប្រែថ្មីនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ រួចរាល់ហើយ នៅលើ Android សម្រាប់កម្មវិធី Google Docs និង Google Slides រីឯសម្រាប់ Google Sheets វិញ វានឹងចាប់ផ្ដើមមាន នៅក្នុងថ្ងៃនេះ ខណៈពេលដែល Google ធ្លាប់បានបង្ហាញរួចម្តងហើយ ទាក់ទងជាការអាប់ដេតនេះ កាលពីប៉ុន្មានខែមុន។ មិនត្រឹមតែប៉ុណ្ណោះ យើងឃើញថា កម្មវិធីជាប្រភេទរដ្ឋបាល របស់ Google ទាំងនេះ វាហាក់ដូចជា ស្រដៀងគ្នាជាមួយ កម្មវិធីរបស់ ក្រុមហ៊ុន Microsoft ដែលមាននៅលើ Android ដែរ និយាយឲ្យចំទៅ មុខងាររបស់វា គឺមិនសូវជាខុសគ្នាប៉ុន្មានឡើយ។

 

 

ដូច្នេះហើយ វាពិតជាល្អដែល Google បានធ្វើការកែប្រែ ឲ្យកាន់តែប្រសើរ សម្រាប់កម្មវិធីទាំង 3 ខាងលើនេះ ព្រោះវាអាចជួយ ឲ្យអ្នកប្រើប្រាស់ កាន់តែភាពងាយស្រួល ក៏ដូចជាមានភាពរហ័ស យ៉ាងណាក៏ដោយ វាក៏មិនស្រួលប៉ុន្មានដែរ ព្រោះថានៅលើស្មាតហ្វូន វាមានទំហំតូច ពិបាកក្នុងការសរសេរ ក៏ដូចជាអានអត្ថបទ ប៉ុន្តែយ៉ាងណាសម្រាប់អ្នកប្រើប្រាស់ថេប្លេតវិញ វាពិតជាមានសារៈសំខាន់ ព្រោះថាកម្មវិធីទាំងនេះ វាអាចធ្វើការជំនួសកុំព្យូទ័រ បានមួយផ្នែកផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម