CAMBO REPORT

Popup Advertising5 seconds

Bixby ទទួល​បាន​ការ​អាប់ដេត​មុខងារ​បន្ថែម​ថ្មីៗ សម្រាប់​ម្ចាស់ Galaxy Note10 ទាំង​អស់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Samsung បានធ្វើការបញ្ចេញកំណែអាប់ដេតអោយទៅ ជំនួយការសម្លេង Bixby ថ្មីសម្រាប់ម្ចាស់ Galaxy Note 10 ទាំងអស់។ ក្នុងនោះ អ្នកប្រើប្រាស់នឹងអាចប្រើប្រាស់ Bixby ក្នុងការរចនាគេហដ្ឋាន មានដូចជា ការរៀបចំប្លង់គ្រឿងសង្ហារឹម ជាគំរូបានមុនជាដើម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AR។ បន្ថែមពីនោះ វាថែមទាំងអាចធ្វើការបកប្រែភាសា បានភ្លាមៗ នៅលើ Bixby Vision បានផងដែរ។

 

 

 

នៅក្នុងកំណែអាប់ដេតនេះ គេឃើញមានមុខងារចំនួន 3 គឺ៖

 

1- Try It Before You Buy It: វាធ្វើការដោយដាក់បង្ហាញនូវទីតាំងនៃគ្រឿងសង្ហារឹមរបស់យើងជាគំរូអោយយើងមើលមុនបាន រួចចាំសម្រេចចិត្តទិញជាក្រោយ។ គ្រឿងសង្ហារឹមទាំងនោះ មានដូចជា៖ ទូរទស្សន៍ តុ ទូ និង ទូដាក់សំលៀកបំពាក់ជាដើម។ 

 

 

2- Stress-Free Styling: មុខងារនេះនឹងជួយអោយអ្នកប្រើប្រាស់ អាចសាកល្បងនូវផលិតផលប្រើប្រាស់នានា បានដោយមិនចាំបាច់ទៅ មើលវានៅហាងផ្ទាល់ក៏បាន ទាំងនោះរួមមាន វែនតា Ray-Ban ជាដើម ដែលក្រុមហ៊ុនបានសហការជាមួយគ្នា ក្នុងការលក់វាតាមកម្មវិធីនេះបាន ដែមទាំងអាចអាចកែប្រែទំហំ ទៅតាមការចង់បាន មុនពេលសម្រេចចិត្តទិញបានទៀតផង។ 

 

 

3- Picture Play: សម្រាប់ Picture Play វាអនុញ្ញាតអោយយើងអាចធ្វើការ បង្ហាញពីព័ត៌មានលម្អិតពី Poster, Billboard ឬផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗ។ បន្ថែបពីនោះ វាអាចបង្ហាញពី Rating របស់ភាពយន្ត រួមជាមួយនឹងតួអង្គទាំងឡាយណាដែលមាននៅក្នុងរឿងផងដែរ។ 

 

 

 

គួបញ្ជាក់ផងដែរថា កំណែអាប់ដេត Bixby Vision នេះ មានតែនៅលើទូរសព្ទ Galaxy Note 10 តែប៉ុណ្ណោះ។ ទោះជាយ៉ាងណា មុខងារស្រដៀងគ្នានេះ ក៏ឃើញមាននៅលើ កម្មវិធី Google ផងដែរ ដោយវាដំណើរការនៅលើ Google Len ដែលមាននៅក្នុងនោះ ក្នុងការប្រើប្រាស់កាមេរ៉ា ដើម្បីស្កេនព័ត៌មានអោយយើងដឹងបាន។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Droid-Life Tag: កម្មវិធី-ហ្គេម