CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​សៀវភៅ​អេឡិច​ត្រូនិច Kindle Kids Edition សម្រាប់​កុមារ​ចូល​ចិត្ត​អាន​ទាំង​ឡាយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុន Amazon បានផ្ដល់ឲ្យម៉ូឌែលជំនាន់ Kids Edition ទុកសម្រាប់ឲ្យកុមារប្រើប្រាស់ ទៅលើរថប្លេតត្រកូល Fire របស់ខ្លួន ដោយរហូតមកដល់ពេលឥឡូវនេះ សៀវភៅអេឡិចត្រូនិច Kindle ក៏ចាប់ផ្ដើមទទួលបាន Kids Edition លើកដំបូងដែរហើយ បង្កើតជាពិសេសសម្រាប់កុមារចូលចិត្តអាន និងជំរុញក្មេងៗអានឲ្យបានច្រើន។ ហាក់បីដូចជាម៉ូឌែល Kindle Fire ធម្មតាអញ្ចឹងដែរ ដោយវាមានបំពាក់អេក្រង់ប្រភេទ E-ink បង្ហាញផ្ទៃពណ៌សខ្មៅ បែបថាច់ស្គី្រន និងអាចកាន់ថ្មបានយូរម៉ោង ប៉ុន្ដែវាបានធ្វើការបន្ថែម តួខ្លួនរឹងមាំជាងមុន ដើម្បីការពារពេលធ្លាក់ចេញពី ដៃក្មេងផងដែរ។

 

 

ក្រៅពីនេះទៅទៀត Amazon ក៏បានផ្ដល់ជូនឲ្យនូវ សេវាកម្ម FreeTime រយៈពេញមួយឆ្នាំ ទុកសម្រាប់ឲ្យទាញយក សៀវភៅមកអាន ដោយឥតគិតថ្លៃ ហើយវាធម្មតាមានតម្លៃខ្ទង់ 4.99 ដុល្លារប្រចាំខែ និងមានការធានារយៈពេលពីរឆ្នាំ បើសៀវភៅអេឡិចត្រនិចនោះខូច លើរៀងរាល់ការជាវ Kindle Kids Edition ជំនាន់ដំបូងនេះ ថែមទៀតផង។ អ្វីដែលពិសេសជាងគេ នៅលើសៀវភៅអេឡិចត្រនិចនេះ គឺផ្ដោតទៅលើសេវាកម្ម Free Time តែម្ដង ដោយមានសៀវភៅជាច្រើន សម្រាប់ឲ្យកុមាររៀនអាន ហើយមានឈ្មោះល្បីៗដូចជា Harry Potter, The Hobbit, The Percy Jackson និងផ្សេងៗជាច្រើនទៀត។ ចំណែកឯឪពុកម្តាយ ក៏អាចកំណត់រយៈពេលអាន ដើម្បីកុំឲ្យកូនរបស់ពួកគេ ប្រើប្រាស់វាយូរម៉ោងពេក និងមានកំណត់ត្រានៃការអាន ដើម្បីតាមដានគោលដៅ ប្រចាំថ្ងៃរបស់កុមារទាំងឡាយ ហើយក៏មានវចនានុក្រម សម្រាប់ជំនួយលើពាក្យ ដែលមិនទាន់ចេះអាន ឬយល់ន័យច្បាស់ មកស្រាប់តែម្ដង។

 

 

នាពេលបច្ចុប្បន្ននេះ Amazon បានចាប់ផ្ដើមដាក់ឲ្យកុម្ម៉ង់ នៅលើវេបសាយលក់ទំនាញ ផ្លូវការរបស់ខ្លួនហើយ ដូច្នេះប្រិយមិត្តអ្នកអាន បើមានចំណាប់អារម្មណ៍ អាចចូលទៅមើលបាន ឬ សូមចុចទីនេះ ជាមួយនឹងតម្លៃខ្ទង់ 109.99 ដុល្លារ ហើយនិងដាក់លក់ នៅថ្ងៃទី 30 ខែតុលានេះតទៅហើយ ជាមួយនឹងជម្រើសស្រោមការពារ 4 ប្រភេទខុសៗគ្នា ដែលរួមមានដូចជា ពណ៌ខៀវ, ពណ៌ស្វាយ, រូបបក្សីចម្រុះពណ៌ឥន្ទធនូ និងរូបស្ថានីយ៍អវកាស ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ថេប្លេត