CAMBO REPORT

Popup Advertising5 seconds

AMD ប្រកាស​ចេញ​បន្ទះ​ក្រាហ្វិក​កាត Radeon RX 5500 Series ជា​ដៃ​គូ​ប្រជែង​របស់ GTX 1650

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា AMD (Advanced Micro Devices ) គឺជាក្រុមហ៊ុនយក្សអាមេរិក ដែលផលិតបន្ទះឈីប, បន្ទះក្រាហ្វិកកាត និងបច្ចេកវិទ្យាផ្សេងៗទៀត សម្រាប់យកទៅបំពាក់នៅលើ កុំព្យូទ័រ, ម៉ាស៊ីនហ្គេម Console និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត ជាច្រើន។ ហើយកាលពីប៉ុន្មានខែមុនកន្លងទៅនេះ ក្រុមហ៊ុន AMD បានប្រកាសចេញបន្ទះក្រាហ្វិកកាត ជំនាន់ចុងក្រោយរបស់ខ្លួន ជាផ្លូវការ គឺ Radeon RX 5700 Series ក្នុងនោះរួមមានដូចជា  Radeon 5700 និង 5700 XT ដើម្បីចូលរួមប្រកួតប្រជែងជាមួយ បន្ទះក្រាហ្វិកកាតរបស់ក្រុមហ៊ុន Nvidia គឺ RTX 2060 Super និង RTX 2070 Super។

 

 

បើនិយាយអំពីបន្ទះក្រាហ្វិកកាតរបស់ក្រុមហ៊ុនទាំងពីខាងលើនេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយដែលនិយាយទាក់ទងពីពួកវា ផងដែរ។ បើយោងទៅតាមគេហទំព័រល្បីមួយដែលមានឈ្មោះថា The Verge បានធ្វើការចុះផ្សាយថា កាលពីយប់មិញនេះ ក្រុមហ៊ុន AMD បានប្រកាសចេញបន្ទះក្រាហ្វិកកាតជំនាន់ថ្មីរបស់ខ្លួនមួយស៊េរីទៀត ដែលបង្កើតឡើងដោយផ្អែកទៅលើស្ថាបត្យកម្ម RDNA ដែលមានទំហំ 7nm នោះគឺ RX 5500 Series។ ប្រភពបានបន្តថា RX 5700 និង RX 5700 XT បង្កើតឡើងផ្តោតសំខាន់ទៅ លើការអូសហ្គេមក្នុងកម្រិតក្រាហ្វិក 1440p Series។ រីឯ បន្ទះក្រាហ្វិកកាត RX 5500 Series បង្កើតឡើងផ្តោតសំខាន់ទៅលើ ការអូសហ្គេមក្នុងកម្រិតក្រាហ្វិក 1080p ហើយពួកវាគឺជាដៃគូប្រជែងរបស់បន្ទះក្រាហ្វិក GTX 1650។ RX 5500 Series ត្រូវបែង ចែកចេញជា 2 ប្រភេទ ដោយ RX 5500 បង្កើតឡើងសម្រាប់ប្រើប្រាស់ជាមួយ Desktop និង RX 5500M សម្រាប់ប្រើប្រាស់ជាមួយ Laptop។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន AMD មិនបានបញ្ជាក់អំពីព័ត៌មានលម្អិតដែលនិយាយអំពីកម្លាំងរបស់បន្ទះក្រាហ្វិកកាតនេះទេ ហើយពួកគេក៏មិនបានប្រាប់ថា ពួកវាមានតម្លៃប៉ុន្មាន ឬក៏ត្រូវចេញលក់ជាផ្លូវការនៅថ្ងៃណាផងដែរ។

 



ប៉ុន្តែបើយោងទៅតាម ព័ត៌មានដែលត្រូវបានគេរកឃើញកាលពីកន្លងទៅនេះ ត្រូវគេរំពឹងថា បន្ទះក្រាហ្វិកកាត RX 5500M អាចនឹងមានល្បឿន Game clock រហូតដល់ 1,448MHz, Boost clock រហូតដល់ 1,645MHz និង SP compute រហូតដល់ 4.6 TFLOPS។ លើសពីនេះទៅទៀតវាក៏មាន Compute Units ចំនួន 22, Stream Processors ចំនួន 1,408 និងមាន VRAM ទំហំ 4GB ប្រភេទ GDDR6។ រីឯផ្នែកថាមពលវិញ វាត្រូវការថាមពលចំនួន 85W។ ងាកទៅមើល RX 5500 វិញម្តង វាត្រូវបានគេរំពឹងថា អាចនឹងមានល្បឿន Game clock រហូតដល់ 1,717 MHz, Boost clock រហូតដល់ 1,845MHz និង SP compute រហូតដល់ 5.2 TFLOPS។ លើសពីនេះទៅទៀតវាក៏មាន Compute Units ចំនួន 22, Stream Processors ចំនួន 1,408 និងមាន VRAM ទំហំរហូតដល់ 8GB ប្រភេទ GDDR6។ រីឯផ្នែកថាមពលវិញ វាត្រូវការថាមពលចំនួន 150W។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ