CAMBO REPORT

Popup Advertising5 seconds

Samsung បាន​ប្រកាស​ចេញ Chromebook 4 និង Chromebook 4+ ជា​ផ្លូវ​ការ ​ជាមួយ​តម្លៃ​ចាប់​ពី 229 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើគិតមកទល់ពេលនេះ វាមានរយៈពេលពីរបីឆ្នាំមកហើយ ចាប់តាំងពីពេល Samsung បានប្រកាសចេញ Chromebook 3 នោះមក ហើយឥឡូវនេះ Samsung ក៏បានបញ្ចេញ Chromebook ជំនាន់ថ្មីរហូតដល់ទៅចំនួន 2 ម៉ូឌែលរួចរាល់ផងដែរ។ មិនខុសនោះទេ ដោយក្រុមហ៊ុនកូរ៉េមួយនេះ ទើបបានធ្វើការបង្ហាញនូវ Chromebook 4 និង Chromebook 4+ ជាផ្លូវការ ដែលធ្វើឡើងនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ពួកវានឹងត្រូវបានដាក់លក់ជាមួយតម្លៃ 229 ដុល្លារ និង 349 ដុល្លារ (តម្លៃក្រៅស្រុក) ដែលពួកវាទាំងពីម៉ូឌែលនេះ ត្រូវបានរំពឹងទុកថា នឹងដឹកជញ្ជួនដល់អតិថិជននៅថ្ងៃទី 9 តុលាខាងមុខ។

 

 

សម្រាប់ Chromebook 4 វាមានអេក្រង់ទំហំ 11.6 អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាព 1366 x 768 បំពាក់បន្ទះឈីប CPU ប្រភេទ dual-core Intel Celeron N4000 ជាមួយ GPU Intel UHD Graphics 600 និងមានរ៉េមទំហំ 4GB ជាប្រភេទ LPDDR4។ ក្រៅពីនេះ វាមានអង្គផ្ទុកទិន្នន័យប្រភេទ eMMC ទំហំ 32GB ដែលអាចបន្ថែម microSD Card បាន, មាន USB-C មួយ, មានរន្ធ USB 3.0 មួយ, មានកាមេរ៉ាអាចថតបានក្នុងកម្រិត 720p និងមានបានបំពងសម្លេងចំនួន 2 គ្រាប់។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់ Bluetooth 4.0 រួមជាមួយ Wi-Fi 802.11 និងវាមានថាមពលថ្មទំហំ 5,070mAh ដែលសាកពេញម្ដងអាចប្រើប្រាស់បានដល់ទៅ 12.5 ម៉ោងឯណោះ។ 

 

 

ដោយឡែកចំពោះ Chromebook 4+ ដែលមានលក្ខណៈសម្បត្តិដូចគ្នាច្រើនទៅនឹងម៉ូឌែលធម្មតា រួមទាំងបន្ទះឈីប Intel Celeron N4000, Bluetooth 4.0, Wi-Fi 802.11, Speaker Stereo, កាមេរ៉ា 720p ជាដើម។ ជាមួយគ្នានេះ វាក៏ត្រូវបានបំពាក់ថាមពលថ្មទំហំ 5,070mAh ដូចគ្នា ប៉ុន្តែពេលសាកមួយពេញអាចប្រើប្រាស់បាន 10.5 ម៉ោងប៉ុណ្ណោះ ដែលប្រើបានតិចជាង Chromebook 4 ចំនួន 2 ម៉ោង និងអាចប្រើបានតិចជាង Chromebook 3 ប្រហែលកន្លះម៉ោង។ ទាំងនេះ ដោយសារវាមានអេក្រង់ធំទំហំ 15.6 អ៊ីញ ជាមួយកម្រិតបង្ហាញខ្ពស់ 1920 x 1080 ភិចសែលផងដែរ។ 

 

 

លើសពីនេះទៅទៀត Chromebook 4+ វាមានរ៉េមទំហំ 6GB ប្រភេទ LPDDR4 ជាមួយអង្គផ្ទុកទិបឲន្នន័យក្នុងម៉ាស៊ីនទំហំ 64GB។ ជាងនេះទៅទៀត វាក៏មានបំពាក់រន្ធ USB 3.0 ចំនួនមួយ, និងមាន USB-C Port ចំនួន 2 ផងដែរ។ ជាចុងក្រោយ តើប្រិយមិត្តយល់យ៉ាងណាដែរ ទៅលើ Chromebook 4 Series ជំនាន់ថ្មីនេះ? ប្រិយមិត្តអាចបញ្ចេញមតិក្នុង Comment ខាងក្រោមនេះបាន! 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: កុំព្យូទ័រ