CAMBO REPORT

Popup Advertising5 seconds

Instagram ធ្វើតេស្តទៅលើ Group Stories បន្ទាប់​ពី​មុខងារ​នេះ​ត្រូវ​បាន​ដក​ចេញ​ពី Facebook កាល​ពី​ខែ​មុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងហើយថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ក្រុមការងាររបស់យើង បានធ្វើការចុះផ្សាយអំពី ព័ត៌មានមួយដែលនិយាយថា ក្រុមហ៊ុន Facebook បានធ្វើការលុបបំបាត់មុខងារ Group Stories ចេញពី Facebook ជាផ្លូវការហើយ។ ចំពោះមូលហេតុនោះ ក្រុមហ៊ុន Facebook បានធ្វើការបកស្រាយប្រាប់ទៅកាន់ ក្រុមអ្នកសារព័ត៌មាន CNET ដោយបញ្ឆិតបញ្ឆៀងថា ពួកគេចង់ឲ្យអ្នកប្រើប្រាស់ក្នុង Group ទាំងអស់ អាចទំនាក់ទំនងគ្នាតាមរយៈ ភាពសប្បាយរីករាយ ព្រមទាំងមានអត្ថប្រយោជន៍ ហើយខ្លួនក៏តែងតែព្យាយាម ស្វែងរកវីធីផ្សេងៗទៀត ដើម្បីធ្វើឲ្យកាន់តែល្អប្រសើរ ថែមមួយកម្រិតទៀត។


ជុំវិញរឿងរ៉ាវ Group Stories នេះ យើងក៏ទើបតែទទួលបានព័ត៌មានថ្មីមួយដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាមអ្នក បង្កើតកម្មវិធី និងជា Blogger ម្នាក់ដែលមានឈ្មោះថា Jane Manchun Wong បានប្រើប្រាស់គណនី Twitter របស់គាត់ដើម្បី បង្ហោះរូបភាពមួយសន្លឹក អមមកជាមួយពាក្យមួយឃ្លា ដែលសរសេរថា Instagram កំពុងតែធ្វើតេស្តទៅលើមុខងារ Group Story។ គួរបញ្ជាក់ផងថា Jane Manchun Wong បានរកឃើញកូដមួយចំនួនដែលជាភស្តុតាងមួយដែលបង្ហាញឲ្យឃើញថាក្រុមការងារ ដែលបង្កើត Instagram កំពុងតែធ្វើតេស្តទៅលើ Group Story ពិតប្រាកដមែន។ គួររំលឹកផងថា មុខងារ Group Stories ត្រូវបានក្រុមហ៊ុន Facebook ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងឆ្នាំ 2018 កន្លងទៅនេះ ប៉ុន្ដែដោយសារតែ មិនសូវមានអ្នកចាប់ អារម្មណ៍ និងប្រើប្រាស់ច្រើនដូចទៅនឹងការរំពឹងទុក ទើបក្រុមការងារ Facebook ក៏បានសម្រេចចិត្តលុបវាចោល នៅថ្ងៃទី 26 ខែកញ្ញាឆ្នាំ 2019 កន្លងទៅ។


អញ្ចឹងសរុបមកវិញ បន្ទាប់ពីបានលុប Group Stories ចេញពី Facebook កាលពីពេលថ្មីកន្លងទៅនេះ មិនមានន័យថាក្រុមហ៊ុន មួយនេះ បានបោះបង់គំនិតក្នុងការអភិវឌ្ឍមុខងារ Group Stories មួយនេះទាំងស្រុងនោះទេ  នេះបើយោងទៅតាមព័ត៌មានខាង លើ។ ជាចុងក្រោយចំពោះគំនិតរបស់ខ្ញុំផ្ទាល់ខ្ញុំគិតថា ក្រុមហ៊ុន Facebook អាចនឹងគិតថាមុខងារ Group Stories នេះអាចជា មិនសូវទទួលបានការគាំទ្រ និងប្រើប្រាស់វានៅលើ Facebook ព្រោះថាកម្មវិធី Facebook បានភ្ជាប់មកជាមួយមុខងារពិសេសៗ ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ដើម្បីលេងកំសាន្តទៅហើយ ប៉ុន្តែនៅក្នុងកម្មវិធី Instagram វិញមិនទាន់មានមុខងារច្រើនដូចទៅនឹង Facebook ដូច្នេះបើសិនជាពួកគេនាំយកមុខងារ Group Stories ទៅដាក់នៅលើ Instagram វិញអាចនឹងមានអ្នកគាំទ្រច្រើន ក៏ថាបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម