CAMBO REPORT

Popup Advertising5 seconds

ពេញចិត្តទេ បើ AirPods ជំនាន់​ថ្មី​មាន​ជម្រើស​ពណ៌​ទាំង​នេះ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

AirPods ជាកាសឥតខ្សែ ដ៏លេចធ្លោមួយ របស់ Apple ដែលបានចេញលក់ អស់ 2 ជំនាន់ហើយ ជាមួយតម្លៃមិនសូវថោកក៏ពិតមែន ប៉ុន្តែ នៅតែជះឥទ្ធិពលខ្លាំង នៅលើទីផ្សារអន្តរជាតិ រួមបញ្ចូលទាំង នៅប្រទេសកម្ពុជា ផងដែរ។ យើងសង្កេតឃើញថា នាពេលបច្ចុប្បន្ន មានមនុស្សមិនតិចនោះទេ ដែលកំពុងប្រើប្រាស់កាស AirPods នេះក៏មកពី វាមានសមត្ថភាពខ្ពស់ និងគុណភាពល្អ ជាពិសេស វាក៏បានជួយបង្កើនភាពស៊ីវីល័យ មួយកម្រិតទៀត ជាមួយនឹងពណ៌ ស រលោងស្អាត ដែលសាកសមបំផុត ជាមួយអ្នកប្រើប្រាស់ iPhone ពណ៌ស ទៀតផង។ 

 

 

យ៉ាងណា សម្រាប់ឆ្នាំ 2019 នេះ ក្រុមហ៊ុនផ្លែប៉ោម ក៏កំពុងធ្វើការជាមួយកំណែថ្មី ទៅលើ AirPods ជំនាន់ទី 3 របស់ខ្លួន ដែលអាចគ្រោងនឹងដាក់បង្ហាញ នៅចុងខែនេះ ក្នុងព្រឹត្តិការណ៍ ដាក់បង្ហាញ iPad Pro និង MacBook Pro ជំនាន់ថ្មី ផងដែរ។ កាលពីប៉ុន្មានថ្ងៃមុននេះ កាសឥតខ្សែ AirPods ជំនាន់ក្រោយ ត្រូវបានគេប្រទះឃើញ រូបរាងរបស់វា នៅក្នុងជំនាន់សាកល្បងនៃ iOS 13.2 ដោយវាមានលក្ខណៈ ប្លែក ពីជំនាន់មុនៗ ដែលមើលទៅ ហាក់បីដូចជា រាងខ្លីជាងមុនទៀតផង។ ជាក់ស្តែង ក្នុងថ្ងៃនេះផ្ទាល់ យើងក៏ទទួលបានរបាយការណ៍ថ្មីមួយទៀត ពីប្រភព Gearbest បានឲ្យដឹងថា AirPods ជំនាន់ថ្មីនេះ អាចនឹងមានជម្រើសពណ៌ថ្មី ក្រៅពីពណ៌ស ហើយដើម្បីឲ្យដឹងពី រូបរាងរបស់វា មើលទៅមានលក្ខណៈបែបណា ទើបក្រុមអ្នករចនា ដែលមិនបានបញ្ចេញឈ្មោះ បានសម្រេចចិត្តធ្វើការ Render រូបគម្រូ AirPods 3 ឡើង ដែលអមជាមួយពណ៌ថ្មី ជាច្រើនប្រភេទ រួមមានដូចជា ពណ៌ខ្មៅ, ពណ៌មាស និងពណ៌ប្រផេះ ដើម្បីឲ្យយើងបានឃើញ កាន់តែច្បាស់ពីវា។ 

 

 

ម៉្យាងវិញទៀត AirPods ជំនាន់ក្រាយនេះ នឹងផ្តោតសំខាន់ ទៅលើដំណើរការ ជាមួយមុខងារ ជំនួយកម្រិតសំលេង ព្រមទាំងមានភាគរយច្រើន ក្នុងការបំពាក់បន្ថែមនូវមុខងារ Noise Canceling ដែលមិនធ្លាប់ឃើញមាន នៅលើជំនាន់ចាស់។ 

 

អញ្ចឹង យើងនឹងរង់ចាំមើលទាំងអស់គ្នា នៅពេលដែលវាប្រកាសចេញ ជាសាធារណៈ ដោយគេបានរំពឹងទុកថា កាសឥតខ្សែ ជំនាន់ថ្មីនេះ អាចនឹងត្រូវបង្ហាញខ្លួន ក្នុងពេលដំណាលគ្នា ជាមួយផលិតផលធំៗ ផ្សេងទៀត របស់ Apple ដែលអាចធ្វើឡើង នៅថ្ងៃទី 28 ខែតុលា ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gear Best Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ