CAMBO REPORT

Popup Advertising5 seconds

សូម្បី​តែ​លោក Ninja ក៏​នៅ​តែ​មិន​អាច​ជួយ​ដល់ Mixer ឲ្យ​រីក​ចម្រើន​ជាង Twitch បាន​ដដែល

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ខណៈពេលដែលលោក Tyler Blevins ឈ្មោះហៅក្រៅថា Ninja បានផ្លាស់ប្ដូរអាជីពរបស់ខ្លួន ពីវេបសាយឡាយស្ទី្រមដើម Twitch ទៅកាន់វេបសាយរបស់ Microsoft ដែលមានឈ្មោះថា Mixer កាលពីរយៈពេល 2 ខែមុននេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើន ពីក្រុមអ្នកសារព័ត៌មាន និងអ្នកគាំទ្រជុំវិញពិភពលោក ថែមទៀតផង។ បើទោះបីជា គាត់មានភាពល្បីល្បាញ យ៉ាងណាក៏ដោយ ប៉ុន្ដែហាក់បីដូចជា មិនអាចជួយលើកមុខមាត់ បានខ្ពស់ជាងវេបសាយដទៃឡើយ ដោយរបាយការណ៍បង្ហាញថា Mixer ទទួលបានចំនួនអ្នកចូលមើលតិច ខណៈពេលដែល Twitch បន្ដកើនឡើងច្រើនទៅៗ ដូចជារៀងរាល់ត្រីមាសអញ្ចឹង។

 

 

បើយោងទៅតាម ការដកស្រង់ទិន្នន័យ និងធ្វើការវិភាគដោយ Arsenal ហើយបង្ហោះឡើងតាមរយៈ គណនីផ្លូវការរបស់ StreamElements នៅលើកម្មវិធីបណ្ដាញសង្គម Twitter បានធ្វើការបញ្ជាក់ប្រាប់ថា Twitch បានឈរនៅលើតារាងកំពូល ដោយកាន់កាប់ចំនួន ទស្សនាឡាយស្គី្រមដល់ទៅ 75% ឯណោះ ដែលមានចំនួនច្រើនជាង វេបសាយដទៃទៀតទាំងអស់ គិតចាប់ពីខែកក្កដា ដល់ ខែកញ្ញា ឆ្នាំ 2019 កន្លងផុតទៅនេះ។ នាពេលធ្វើការប្រៀបធៀប Mixer ទទួលបានត្រឹមតែចំនួន 3.2% ប៉ុណ្ណោះ ដែលទាបជាងគេទាំងអស់ រីឯចំនួន 17.6% បានទៅលើ YouTube និងចំនួន 3.7% សម្រាប់ Facebook Gaming ពិតណាស់វេបសាយ Facebook Gaming គឺមានភាពល្បីឡាញជាង Mixer ទៅទៀត។

 

ចំណែកឯគិតជារយៈម៉ោងវិញនោះ Twitch ទទួលបានចំនួន អ្នកទស្សនាសរុប 2.6 ពាន់លានម៉ោង, វេបសាយ YouTube បានចំនួន 593.3 លានម៉ោង, វេបសាយ Facebook Gaming បាន 124.1 លានម៉ោង និងចុងក្រោយបង្អស់ចំនួន 107.5 លានម៉ោងសម្រាប់ Mixer នេះតែម្ដង។ រហូតមកដល់ពេលនេះ Ninja មានចំនួនអ្នក Subscribe សរុបត្រឹមតែ 2 លាននាក់ជាងប៉ុណ្ណោះ ដោយឡែកកាលពីកាត់នៅ Twitch មានរហូតដល់ទៅ 14 លាននាក់ ដូច្នេះគាត់ក៏បាត់បង់ អ្នកគាំទ្រច្រើននាក់ ថែមទៀតផង។

 

 

មូលហេតុដែលក្រុមហ៊ុន Microsoft សម្រេចចិត្តហៅលោក Ninja ឲ្យមកវេបសាយរបស់ខ្លួន គឺដើម្បីចង់ទាក់ទាញ ប្រជាប្រិយភាពពីខាង Twitch និងចង់ផ្ទេរអ្នកគាំទ្ររបស់គាត់ ទៅកាន់វេបសាយ Mixer វិញ ប៉ុន្ដែគម្រោងមិនដូចជា ការរំពឹងទុកទាំងស្រុងនោះទេ ដោយទិន្នន័យប្រចាំត្រីមាស ដាក់បង្ហាញឲ្យបានឃើញថា នៅតែមិនអាចតាមទាន់ ដោយចំនួន អ្នកទស្សនាទទួលបាន ខុសគ្នាឆ្ងាយខ្លាំងណាស់។ អ្វីដែលគួរឲ្យចម្លែក នោះគឺថាវេបសាយ Mixer ប្រទះឃើញថាបានធ្លាក់ ចំនួនអ្នកទស្សនាសរុប 10.6% ក្នុងរយៈពេលបីខែមុននេះ (ខែកក្កដា ដល់ ខែកញ្ញា) បើទោះបីជាលោក Ninja បានលេចមុខលើកដំបូង នៅលើវេបសាយនេះ យ៉ាងណាក៏ដោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Gamer Tag: កម្មវិធី-ហ្គេម