CAMBO REPORT

Popup Advertising5 seconds

លោក Tim Cook បង្ហាញ​ពី​ការ​ចង​ចាំ​មិន​ភ្លេច ពី​ថ្ងៃ​បាត់​បង់​លោក Steve Jobs កាល​ពី 8 ឆ្នាំ​មុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អ្នកណាមិនធ្លាប់បានឃើញទូរសព្ទដែលមាន Logo រូបផ្លែប៉ោមឆែបបន្តិច នៅខាងក្រោយ និងកុំព្យូទ័រយួរដៃ ស្តើងស្អាតបែបប្រណិត ដែលបានបញ្ជាក់ពីគុណភាពយ៉ាងពិតប្រាកដរបស់វានោះ? ចុះនៅពីក្រោយផលិតផលដ៏ពេញនិយមទាំងនេះ តើអ្នកណាដែលជាអ្នកបង្កើតវាឡើងមក? យើងបានដឹងហើយថា កាលពីថ្ងៃទី 5 ខែ តុលាកន្លងទៅ វាគឺជាថ្ងៃគម្រប់ខួបលើកទី 8 ក្នុងការស្លាប់របស់បុគ្គលល្បីល្បាញ នៅក្នុងវិស័យ បច្ចេកវិទ្យាមួយរូប គឺលោក Steve Jobs ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Apple ក៏ដូចជាត្រូវបានស្គាល់យ៉ាងច្បាស់ថា ជាអ្នកនាំយក iPhone iPod និង Macintosh មាន MacBook Air MacBook Pro អោយឃើញពន្លឺថ្ងៃ។ 

 

 

លោក Steve Jobs ត្រូវបានលាចាកលោក នៅមុនពេលការដាក់បង្ហាញជាផ្លូវការនៃ iPhone 4 មួយថ្ងៃប៉ុណ្ណោះ។ វាជាថ្ងៃមួយដែលបានស្ថិតនៅក្នុងការចងចាំ របស់បុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន Apple ទាំងមូល។ ដោយឡែក លោក Tim Cook ដែលជាអ្នកស្នងដំណែងបន្ទាប់ពីនោះ បានធ្វើការបង្ហាញពីការចងចាំ នូវការខិតខំប្រឹងប្រែងរបស់ លោក Steve Jobs តាមរយៈគណនី Twitter ផ្ទាល់ខ្លួនរបស់លោក ដោយមានខ្លឹមសារថា “The most precious resource we all have is time.” – SJ. Remembering you always. បកប្រែថា “ធនធានដែលមានតម្លៃបំផុតដែលយើងមានគឺ ពេលវេលា Steve Jobs ចង់ចាំអ្នករហូត មិនភ្លេចឡើយ” ។ 

 

 

តាមរយៈសារនោះ ត្រូវបានគេដឹងថា មានភ្ជាប់មកជាមួយនូវ ពាក្យស្លោកដ៏ពេញនិយមមួយរបស់លោក Steve Jobs អមជាមួយនឹង រូបភាពរបស់លោកនៅពីមុខ ហាង Apple Store នាទីក្រុង New York ផងដែរ។ បន្ថែមពីនោះ Apple ក៏បានភ្ជាប់នូវការចង់ចាំនេះ នៅលើគេហទំព័រ apple.com/stevejobs ផ្ទាល់ សម្រាប់អនុញ្ញាតអោយសារធារណៈជន បង្ហាញពីសាររំលែកទុក្ខ, អារម្មណ៍ ក៏ដូចជាចែករំលែកនូវ ការចងចាំលោក Steve តាមរយៈ Email ហើយ Apple នឹងដាក់បង្ហាញវានៅលើវេបសាយតែម្តង។  

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: macrumors Tag: Lifestyle