CAMBO REPORT

Popup Advertising5 seconds

ហ្គេម Marvel’s Iron Man VR នឹង​ដាក់​អោយ​លេង​នៅ​ដើម​ឆ្នាំ 2020

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលថ្មីៗនេះ Sony បានប្រកាសថាហ្គេម Iron Man VR របស់ Marvel នឹងមកដល់នៅលើ PlayStation Virtual Reality របស់ខ្លួននៅឆ្នាំ 2020 ខាងមុខនេះ។ ជាក់ស្ដែង ក្រុមហ៊ុនរបស់ប្រទេសជប៉ុនមួយនេះ ក៏បានបញ្ចេញឈុតវីដេអូ Trailer របស់ហ្គេម ព្រមគ្នាជាមួយសេចក្តីប្រកាសនេះ ក៏ដូចជារូបភាព Screenshot ពីរបី បង្ហាញពីគុណភាពនៃចំណងជើងនៅលើ PlayStation 4 Pro ផងដែរ។ ហ្គេមនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង អស់រយៈពេលបីឆ្នាំក្នុងការបង្កើត ដោយក្រុមអ្នកអភិវឌ្ឍន៍វីដេអូហ្គេម មានឈ្មោះថា Camouflaj។

 

 

 

សម្រាប់ហ្គេម Iron Man VR របស់ Marvel ពិតជាដូចអ្វីដែលធ្លាប់បានដឹងពីពេលមុនអញ្ចឹងថា វាមានលក្ខណៈលេងបែប Virtual Reality (VR) ដែលអនុញ្ញាតអោយម្ចាស់ PS VR អាចលេងដើរតួជាវីរបុរស Iron Man ដ៏អស្ចារ្យរបស់ Marvel បានយ៉ាងសប្បាយរីករាយ។ ជាការពិតណាស់ មានន័យថា អ្នកអាចហោះហើរលើអាកាសក្នុង VR ដូចខ្លួនបានក្លាយជាតួអង្គ Iron Man ពិតៗអញ្ចឹងដែរ បន្ថែមលើការបំពាក់អាវុធដែលមានអនុភាព និងការប្រាស្រ័យទាក់ទងជាមួយតួអង្គ Marvel ផ្សេងទៀតជាដើម។ 

 

 

បើយោងទៅតាម Camouflaj បានបង្ហាញថា ហ្គេមនេះត្រូវបានបង្កើតឡើងពីមូលដ្ឋានពិសេសសម្រាប់ការលេងបែប Virtual Reality។ មិនត្រឹមតែប៉ុណ្ណោះ ចំណងជើងរបស់ហ្គេមនេះ គឺទាក់ទងនឹង Tony Stark ដោយបានផ្តល់ជូនអោយអ្នកលេង ដែលអ្នកអភិវឌ្ឍន៍ បានហៅរឿងដើមនេះថា “Heartfelt” ត្រូវបានបន្ថែមថ្មី លើសាច់រឿង Tony Stark ទៀតផង។ លើសពីនេះទៅទៀត អ្នកលេងនឹងត្រូវបំពេញតួនាទីរបស់ Tony Stark ដែលត្រូវជួបប្រទះនឹងរឿងរ៉ាវនៃជីវិតរបស់គាត់ជាច្រើន តាមរបៀបដែលអាចធ្វើទៅបានដោយ VR។ 

 

 

ជាចុងក្រោយ ហ្គេមរបស់ Marvel Iron Man VR នេះ នឹងត្រូវបានដាក់អោយលេងជាផ្លូវការនៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2020 ខាងមុខ ជាមួយប្រភេទ Standard Edition ក្នុង 39.99 ដុល្លារ និងប្រភេទ Digital Deluxe Edition វិញមាន 49.99 ដុល្លារ។ ក្រោយមកទៀត Edition នឹងរួមបញ្ចូលទាំងគ្រឿងតុបតែង Deco Armors ចំនួន 4 រួមទាំងការស្រាវជ្រាវជាច្រើន, Soundtrack បែបឌីជីថល, និង Digital deluxe edition Iron Man PS4 theme ជាដើម។ គួរបញ្ជា្កក់ថា សម្រាប់តែប្រភេទ Standard Edition ប៉ុណ្ណោះដែលនឹងមានជាឌីស។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម