CAMBO REPORT

Popup Advertising5 seconds

ពេលនេះ Apple Arcade ដំណើរការនៅលើកុំព្យូទ័រ Mac ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីការបញ្ចេញជាផ្លូវការនូវជំនាន់សាកល្បង Golden Master នៃប្រព័ន្ធប្រតិបត្តិការចុងក្រោយ MacOS Catalina ទៅកាន់ក្រុមអ្នកអភិវឌ្ឍកម្មវិធី របស់ខ្លួនក្នុងពេលកន្លងទៅ នៅក្នុងពេលនេះគេបានឃើញថា Apple ក៏បានបញ្ចេញនូវសេវាកម្ម Apple Arcade មកជាមួយគ្នាផងដែរ។ ក្នុងនោះ មិនខុសពីការនាំយក Apple Arcade ទៅកាន់អ្នកប្រើប្រាស់ iDevices ដែរ ដែល Apple បានដាក់អោយប្រើប្រាស់បាន នៅមុនថ្ងៃកំណត់ទៅទៀត។ ពិតណាស់ Apple Arcade សម្រាប់ MacOS នឹងមានដាក់អោយទាញយកនៅចុងខែនេះ តែលោកអ្នកក៏អាច ចាប់ផ្តើមប្រើប្រាស់វាបានហើយ នៅពេលនេះតែម្តង។

 

 

មិនខុសពី Apple TV និង iOS នោះទេ ដែល Apple Arcade មានសម្រាប់តែប្រព័ន្ធប្រតិបត្តិការចុងក្រោយរបស់ខ្លួនប៉ុណ្ណោះ មានដូចជា៖ tvOS 13, iOS 13 និង MacOS 10.15 Catalina។ ដូច្នេះដើម្បីប្រើប្រាស់សេវាកម្ម Apple Arcade បានតម្រូវអោយយើងធ្វើការ Update ទៅកាន់ជំនាន់ MacOS Catalina ជាមុនសិន ដើម្បីទទួលបានសិទ្ធប្រើប្រាស់វាបាន។ ក្រុមហ៊ុន Apple ក៏បានដាក់អោយទាញយក MacOS Catalina Beta ជំនាន់ចុងក្រោយនេះ បានរួចហើយដែរ កាលពីថ្ងៃទី 4 ខែតុលា កន្លងទៅ។ ចង់ដឹងថាការអាប់ដេត ទៅកាន់ MacOS 10.15 បានដោយរបៀបណា អាចចូលទៅកាន់ តំណភ្ជាប់នេះ។ បន្ទាប់ពីនោះ ប្រិយមិត្តអាចចាប់ផ្តើមស្វែងយល់លំអិតពីការប្រើប្រាស់ និងចុះឈ្មោះប្រើប្រាស់ Apple Arcade នៅខាងក្រោមនេះ៖

 

• ជាដំបូង សូមចូលទៅកាន់ កម្មវិធី App Store នៅលើកុំព្យូទ័រ Mac របស់អ្នក

 

 

• ពេលនោះ អ្នកនឹងឃើញមាន ប៊ូតុង Apple Arcade នៅផ្នែកខាងឆ្វេងជាក់ជាមិនខាន រួចសូមចូលទៅកាន់វា។ នៅផ្ទាំងដំបូង វានឹងបង្ហាញថា “Try it for free” យើងអាចចុចលើវាបាន ដើម្បីទទួលបានការប្រើប្រាស់បានមួយខែដំបូងដោយឥតគិតថ្លៃ ព្រមទាំងវាយបញ្ជូលគណនី Apple ID ផងដែរ។

 

 

• ពេលនេះ យើងអាចធ្វើការ ដោនឡូតនូវហ្គេមទាំងនោះមកលេងបានហើយ ដោយគ្រាន់តែចុចលើប៊ូតុង​​ "Get" តែប៉ុណ្ណោះ។ ក្នុងពេលដែលវា ទាញយក និងដំឡើងរួចរាល់ ហ្គេមទាំងអស់នឹងស្ថិតនៅលើមីនុយកម្មវិធីតែម្តង។ 

 

 

គួបញ្ជាក់បន្ថែមផងដែរថា Apple Arcade មានតម្លៃសេវា 4.99 ដុល្លារក្នុងមួយខែ តែសម្រាប់ខែដំបូង Apple នឹងផ្តល់ជូនអោយអ្នកប្រើប្រាស់បានដោយឥតគិតថ្លៃ។ សេវាកម្មលេងហ្គេមដាក់ខែ របស់ Apple នេះមានផ្តល់ជូននូវប្រភេទហ្គេមជាច្រើន ផ្សេងៗគ្នាដល់ទៅប្រមាណជា 100 ហ្គេម ដែល Apple បានអៈអាងថា Apple Arcade នឹងមានបន្ថែមហ្គេមថ្មីជារៀងរាល់ខែ។ ក្នុងការប្រើប្រាស់នៅលើនោះ វានឹងមិនមានទាមទារ អោយមានការបង់ប្រាក់បន្ថែម (in-app purchase) និងផ្ទាំងសារពាណិជ្ជកម្មរំខានផ្សេងៗឡើយ។ លើសពីនោះ យើងអាចរីករាយនឹងការលេងជាមួយនឹង ឧបករណ៍បញ្ជា មានដូចជាដៃហ្គេម PlayStation 4 និង Xbox Wireless Controller បានផងដែរ ដើម្បីអោយបទពិសោធន៍ នៃការលេងកាន់តែជក់ចិត្តផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9to5mac Tag: កុំព្យូទ័រ