CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញ MacOS Catalina​ ជា​ផ្លូវ​ការហើយ ដែល​អ្នក​អាច​តម្លើង​វា​បាន​តាម​របៀប​នេះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីខែ មិថុនា កន្លងទៅក្រុមហ៊ុន Apple បានធ្វើការដាក់បង្ហាញនូវប្រព័ន្ធប្រតិបត្តិការនៅលើ កុំព្យូទ័រ Mac របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំ 2019 ជាមួយនឹងមុខងារថ្មីៗជាច្រើន។ ក្នុងនោះ Apple បានធ្វើការដកចេញនូវ កម្មវិធី iTunes ចេញពី MacOS Catalina នេះបានទៅហើយ ដោយវានឹងមាននៅមានជាមួយនឹង Apple Music តែម្តង។ រីឯ ការគ្រប់គ្រងទៅលើ iDevices ត្រូវបានបញ្ជូលទៅក្នុង កម្មវិធី Finder វិញម្តង។ បន្ថែមពីនោះ នៅមានកម្មវិធីថ្មីៗ ផ្សេងទៀតដូចជា៖ Podcasts, TV apps, ការអាប់ដេតកម្មវិធី Photos, Reminders, Find My និងការនាំយកមុខងារ Screen Time ទៅកាន់ MacOS។ អញ្ជឹងសម្រាប់អ្នកប្រើប្រាស់ MacBook Air, MacBook Pro, iMac, Mac Pro, Mac Mini, iMac Pro ទាំងអស់ប្រាកដជាបានធ្វើការរង់ចាំ ការដាក់អោយអាប់ដេតទៅកាន់ MacOS ជំនាន់ចុងក្រោយនេះជាក់ជាមិនខាន។ ដូច្នេះដើម្បីធ្វើការអាប់ដេតបាន យើងគប្បីដឹងពីម៉ូឌែលដែលមានសិទ្ធឡើងទៅកាន់វាបានជាមុនសិន។

 

 

កុំព្យូទ័រ Mac ដែលអ្នកដំឡើងទៅកាន់ MacOS Catalina 10.15 បាន៖

 

•  iMac ចេញឆ្នាំ 2012 ឬ ថ្មីជាងនេះ

•  iMac Pro គ្រប់ម៉ូឌែល

•  Mac Pro ចេញឆ្នាំ 2013 ឬ ថ្មីជាងនេះ

•  Mac Mini: ចុងឆ្នាំ 2012 ឬ ថ្មីជាងនេះ

•  MacBook: ដើមឆ្នាំ 2015 ឬ ថ្មីជាងនេះ

•  MacBook Air: ពាក់កណ្តាលឆ្នាំ 2012 ឬ ថ្មីជាងនេះ

•  MacBook Pro: ពាក់កណ្តាលឆ្នាំ 2012 ឬ ថ្មីជាងនោះ,  រាប់បញ្ចូលទាំងម៉ូឌែលក្រៅពី Retina ផងដែរ

 

 

អញ្ចឹងបើអ្នកកំពុងប្រើប្រាស់ ម៉ូឌែលណាមួយក្នុងចំណោម ម៉ូឌែលដែលបានរៀបរាប់ខាងលើ សូមធ្វើការចូលទៅកាន់ តំណភ្ជាប់នេះ ដើម្បីធ្វើការ ទាញយក Profile របស់ MacOS Catalina មកដំឡើងនៅលើកុំព្យូទ័រ Mac របស់អ្នកទាំងអស់គ្នា។ 

 

 • បន្ទាប់ពីនេះ សូមធ្វើការ Sign in នៅលើរបារខាងលើ រួចវាយបញ្ចូលគណនី Apple របស់អ្នកចូល។

 

 

 • បន្ទាប់មកនោះ សូមចុចលើ Enroll Your Devices នៅរបារខាងលើបង្អស់ រួចអូសទៅខាងក្រោម ហើយយកពាក្យថា Download the macOS Public Beta Access Utility។ 

 

 

 • បន្ទាប់មកទៀត ចូលធ្វើការបើក File (macOSPublicBetaAccessUtility.dmg) នឹងធ្វើការដំឡើងវា ហើយចុចតាមរបៀបណែនាំ។ 

 

 

• ពេលនេះយើងបាន install profile MacOS Catalina រួចរាល់ហើយ។ ជំហានបន្ទាប់ យើងចូលទៅកាន់កម្មវិធី Setting> Software Update> Upgrade Now។ ក្នុងនោះ តាមការសាកល្បងរបស់ក្រុមការងារយើង ការអាប់ដេតដំណើរការទៅប្រមាណជា 20 ទៅ ៣០នាទី អាស្រ័យទៅលើល្បឿន ក្នុងការទាញយករបស់អ្នក ហើយទំហំនៃឯកសារអាប់ដេត មានប្រមាណជា 8 GB ផងដែរ។

 

 

​• នៅពេលដែលធ្វើការទាញយករួចរាល់ សូមធ្វើការបើកនូវ File MacOS Catalina នោះឡើងមក នឹងចុចយក Agree ដើម្បីដំឡើង។ 

 

 

• ជំហានចុងក្រោយ គឺត្រូវរង់ចាំដល់ដំណើរការចប់រួចរាល់ បន្ទាប់មកកំុព្យូទ័ររសប់អ្នកនឹង ធ្វើការ Restart ដោយខ្លួនឯង ដែលតម្រូវអោយយើងធ្វើការរង់ចាំ។ 

 

 

គួបញ្ជាក់បន្ថែមផងដែរថា MacOS Catalina ក៏មានបន្ថែមនូវសេវាកម្មផ្សេងៗ ដែលវាមានផ្តាច់មុខ នៅលើប្រព័ន្ធប្រតិបត្តិការនេះប៉ុណ្ណោះ មានដូចជា Apple Arcade ជាដើម។ ដូចនេះបើសិនជាប្រិយមិត្តណា ចង់ប្រើប្រាស់នូវសេវាកម្ម Apple Arcade នេះ នៅលើម៉ាស៊ីន Mac នោះតម្រូវអោយត្រូវ អាប់ដេតទៅកាន់ MacOS Catalina ផងដែរ។ ដូច្នឹងដើម្បីស្វែងយល់ពី របៀបភ្ជាប់សេវាកម្ម Apple Arcade បានសូមធ្វើការចូលទៅកាន់ តំណភ្ជាប់មួយនេះ ដែលក្រុមការងារបានធ្វើការ បង្ហាញជូនយ៉ាងលម្អិតពីវា អោយប្រិយមិត្តបានជ្រៀប យ៉ាងច្បាស់បន្ថែមទៀត។ 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: កុំព្យូទ័រ