CAMBO REPORT

Popup Advertising5 seconds

កំពូលហ្គេម Red Dead Redemption 2 នឹងមាន វត្តមាននៅលើកុំព្យូទ័រ នៅថ្ងៃទី 5 ខែវិច្ឆិកាខាងមុខនេះហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួន ដែលចូលចិត្តលេងហ្គេម និងជាពិសេសអ្នកដែលចូលចិត្តលេងហ្គេមបែប Open World ប្រាកដជាស្គាល់ក្រុមហ៊ុន ល្បីមួយដែលមានឈ្មោះថា Rockstar Games ច្បាស់ជាមិនខាន។ Rockstar Games គឺជាក្រុមហ៊ុនផលិតហ្គេមកំពូលៗជាច្រើន ហើយហ្គេមដែលធ្វើឲ្យអ្នកលេងជាច្រើនមិនអាចបំភ្លេចបាននោះគឺ ហ្គេម Grand Theft Auto (GTA) ឬអ្នកខ្លះហៅថាហ្គេមចោរលួច ឡាននោះឯង។ បើគិតទល់មកដល់ពេលនេះ ហ្គេម GTA ជំនាន់ចុងក្រោយគេមានឈ្មោះថា Grand Theft Auto V។

 



បើនិយាយទៅដល់កំពូលហ្គេមល្បីៗដែលបង្កើតឡើងដោយក្រុមហ៊ុន Rockstar Games ធ្វើឲ្យយើងនឹកឃើញទៅដល់ ហ្គេម Red Dead Redemption 2 ដែលជាវគ្គបន្តរបស់ហ្គេម Red Dead Redemption ហើយក៏ជាកំពូលហ្គេមចុងក្រោយគេបង្អស់ដែល បង្កើតឡើងដោយក្រុមហ៊ុនមួយនេះ។ គួរំលឹកផងថា ក្រុមហ៊ុន Rockstar Games បានធ្វើការបញ្ចេញលក់ហ្គេម Red Dead Redemption 2 ជាផ្លូវការនៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2018 កន្លងទៅនេះ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ កំពូលហ្គេមនេះត្រូវបាន បញ្ចេញលក់សម្រាប់តែម៉ាស៊ីនហ្គេម PS4 និង Xbox One តែប៉ុណ្ណោះ។ ហេតុដូច្នេះហើយទើបមានអ្នកដែលចូលចិត្តលេងហ្គេម តាមរយៈកុំព្យូទ័រជាច្រើន មានចម្ងល់ថា តើហ្គេមនេះអាចនឹងមានវត្តមាននៅលើកុំព្យួទ័រដែរឬទេ ? ហើយបើសិនជាមាន តើពេលណា ទៅទើបក្រុមហ៊ុន Rockstar Games បញ្ចេញលក់ហ្គេមនេះ? ដោយកាលនោះក្រុមហ៊ុនមួយនេះ មិនបានឆ្លើយតបទៅនឹងបញ្ហា ទាំងអស់នោះទេ។

 


ជុំវិញបញ្ហាខាងលើនេះ ក៏មានព័ត៌មានជាច្រើនបានចុះផ្សាយអំពីព័ត៌មានបែកធ្លាយ ដែលនិយាយថាហ្គេម Red Dead Redemption 2 នឹងមានវត្តមាននៅលើកុំព្យូទ័រប៉ុន្តែមិនដឹងថាពេលណាទើបវាចេញលក់ជាផ្លូវការនោះទេ។ បន្ទាប់ពីរង់ចាំយ៉ាងអន្ទះសាអស់រយៈពេល ជិត 1 ឆ្នាំមកនេះ នៅទីបំផុតកាលពីយប់មិញនេះ ក្រុមហ៊ុន Rockstar Games បានប្រកាសថាពួកគេនឹងបញ្ចេញលក់កំពូលហ្គេម Red Dead Redemption 2 សម្រាប់លេងនៅលើកុំព្យូទ័រ ជាផ្លូវការនៅថ្ងៃទី 5 ខែវិច្ឆិកាខាងមុខនេះតែម្តង។ អញ្ចឹងសរុបមកវិញ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្តដែលមានកុំព្យូទ័រ ដែលមានកម្លាំងម៉ាស៊ីនខ្លាំង ហើយចង់លេងហ្គេមនេះជាយូរមកហើយ ព្រោះថានៅសល់ប្រហែលជា 1 ខែទៀតប៉ុណ្ណោះ អ្នកនឹងបានលេងវាហើយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Rockstar Games Tag: កម្មវិធី-ហ្គេម