CAMBO REPORT

Popup Advertising5 seconds

នេះ​អាច​ជា​រូប​រាង​របស់ AirPods Pro ដែល​ភ្ជាប់​មក​ជាមួយ​មុខងារ​ទប់​សម្លេង​រំខាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ បើនិយាយពីកាសឥតខ្សែ នោះអ្នកប្រាកដជា អាចនឹងនឹកឃើញទៅដល់ កាស AirPods របស់ Apple មុនគេ មូលហេតុ នោះក៏ដោយសារវាមានរូបរាង ទាន់សម័យ ព្រមទាំងភ្ជាប់មកជាមួយមុខងារពិសេសៗជាច្រើន ជាពិសេសវាផ្តល់ភាពងាយស្រួលក្នុង ការតភ្ជាប់ពីឧបករណ៍មួយ ទៅឧបករណ៍មួយទៀត បានយ៉ាងងាយស្រួល សម្រាប់អ្នកដែលប្រើប្រាស់ផលិតផលរបស់ Apple តែម្តង ព្រោះថាវាបានភ្ជាប់មកជាមួយបន្ទះឈីបដ៏ឆ្លាតវៃ ដែលអនុញ្ញាតឲ្យវាអាចធ្វើការតភ្ជាប់ទៅកាន់ ផលិតផលរបស់ Apple បានយ៉ាង ឆាប់រហ័ស។

 


គួរំលឹកផងថា ក្រុមហ៊ុន Apple បានបញ្ចេញញលក់ AirPods ជំនាន់ដំបូងរបស់ខ្លួននៅថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2017 ហើយបើគិតមកទល់ ពេលនេះ AirPods ម៉ូឌែលចុងក្រោយគេ របស់ Apple គឺ AirPods 2 ហើយក៏មាន YouTuber ល្បីៗបានហៅវាថា Airpods 1.5 នោះក៏ដោយសារតែវាគ្រាន់តែធ្វើការកែប្រែចំណុចខ្វះខាតបន្តិបន្តួចដែលកើតមានឡើងនៅលើ AirPods ជំនាន់ដំបូងតែប៉ុណ្ណោះ ប៉ុន្តែរូបរាងរបស់វាមិនមានការផ្លាស់ប្តូរនោះទេ។ បើនិយាយដល់ AirPods នេះ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមការងាររបស់យើង ក៏បានធ្វើការចុះផ្សាយអំពីព័ត៌មានមួយដែលទាក់ទងទៅនឹងរូបរាងរបស់ AirPods ជំនាន់ថ្មី ដែលត្រូវបានគេរកឃើញនៅក្នុងប្រព័ន្ធ ប្រតិបត្តិការ iOS 13.2 ជំនាន់សាកល្បង ផងដែរ ហើយ AirPods ជំនាន់ថ្មីនេះត្រូវបានគេរំពឹងថានឹងមានឈ្មោះថា AirPods 3 ឬក៏ AirPods Pro។ បន្ទាប់ពីរូបរាងរបស់ AirPods ជំនាន់ថ្មីនេះ ត្រូវបានបែកធ្លាយរួចមក ក៏ត្រូវបានកំពូលអ្នកអ្នករចនាម្នាក់មាន ឈ្មោះថា Michael Rieplhuber បានធ្វើការរចនាឡើងរូបរាង AirPods Pro ដោយយកគម្រូតាមរូបភាពដែលបានលេចធ្លាយ គេទើបរកឃើញថ្មីៗនេះ។ ហើយនៅពេលដែលប្រិយមិត្តបានឃើញរូបភាព AirPods ជំនាន់ថ្មីនេះ ត្រូវបាន Render ឡើងដោយទឹកដៃ របស់កំពូលអ្នករចនាខាងលើ វានឹងធ្វើឲ្យអ្នកមានការសរសើរមិនដាច់ពីមាត់ជាមិនខាន ព្រោះវាមើលទៅដូចជារូបរាង ពិតៗអញ្ចឹង។

 


សរុបមកវិញ នេះមិនមែនជាលើកទីមួយនោះទេ ដែលគេប្រទះឃើញរូបរាងរបស់ AirPods ជំនាន់ថ្មីដែលត្រៀមនឹងបង្ហាញខ្លួននាពេល ខាងមុខនេះ ជាក់ស្តែងកាលពីកន្លងទៅនេះ គេក៏ប្រទះឃើញរូបរាងគម្រូរបស់ AirPods និង Case សម្រាប់សាកថ្មរបស់វា តាមរយៈ បណ្តាញអ៊ីនធើណេតផងដែរ។ មិនទាន់អស់នោះទេ ក្នុងនោះក៏មានអ្នកវិភាគល្បីមួយចំនួនបាននិយាយថា ក្រុមហ៊ុន Apple អាចនឹង បញ្ចេញកាសឥតខ្សែ AirPods ចំនួន 2 ម៉ូឌែលនោះគឺ AirPods 3 និង AirPods Pro ដែលភ្ជាប់មកជាមួយមុខងារទប់សម្លេង រំខាន។ ជាចុងក្រោយ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថា Apple អាចនឹងបញ្ចេញកាស AirPods ដែលមានមុខងារទប់សម្លេងរំខាន ព្រោះថាកូដដែលគេទើបតែរកឃើញនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13.2 ជំនាន់សាកល្បង បានបង្ហាញឲ្យឃើញថា AirPods ជំនាន់ថ្មីនេះ បានភ្ជាប់មកជាមួយមុខងារមួយដែលមានឈ្មោះថា “Focus Mode” ហើយវាប្រហែលជាមុខងារទប់សម្លេងនេះតែម្តង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9To5Mac Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ