CAMBO REPORT

Popup Advertising5 seconds

Mi​ Band​ 5​ ទំនង​ជា​មាន​ភ្ជាប់​មុខងារ​ NFC​ មក​ជាមួយ​ សម្រាប់​ទីផ្សារ​សាកល​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទីផ្សារខ្សែដៃសុខភាព របស់ Xiaomi ហាក់ដូចជា ទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់អ្នកប្រើប្រាស់ មិនថានៅក្នុងស្រុកយើង ឬមួយក៏ស្រុកគេនោះទេ នេះដ៏ដោយសារតែ វាមានមុខងារច្រើនគួរសម ព្រមទាំងមានតម្លៃសមរម្យទៀតផង។ មិនខុសទេ តាំងពីជំនាន់ Mi Band 3 មក Xiaomi បានចេញលក់នូវជម្រើស មួយផ្សេងទៀត ដែលមានមុខងារ NFC គួរឲ្យកត់សម្គាល់ដែរ ដែល Mi Band 4 NFC version ត្រូវបានលក់ដាច់យ៉ាងច្រើន សឹងតែមិនគួរឲ្យជឿ។ ដោយឡែកយើងឃើញថា Mi Band ដែលមាន NFC នោះ គឺត្រូវបាន Xiaomi ដាក់លក់តែនៅក្នុងទីផ្សារស្រុកចិនតែមួយគត់ ចំណែកប្រទេសផ្សេងទៀត គឺមានតែ Mi Band ធម្មតាប៉ុណ្ណោះ។

 

 

បើយោងតាម ដំណឹងដែលយើងទទួលបាន នៅក្នុងពេលនេះ បានឲ្យដឹងថា Mi Band ជំនាន់ក្រោយ អាចនឹងត្រូវភ្ជាប់មកជាមួយ មុខងារ NFC សម្រាប់លក់ក្នុងទីផ្សារសាកល និយាយឲ្យចំទៅគឺមិនមែនមានតែ នៅក្នុងប្រទេសចិននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ Mi Band 5 អាចនឹងមានភ្ជាប់មកជាមួយមុខងារ Contactless payments, work pass កាន់តែពិសេស វាអាចប្រើប្រាស់ជាកាតឡានក្រុងបានទៀតផង។ គួរបញ្ជាក់ដែរថា មុខងារទាំងនេះ គឺត្រូវបានភ្ជាប់មករួចស្រាច់ហើយ នៅក្នុង Mi Band 4 ដែលមាន NFC ដូច្នេះវាច្បាស់ជាមាន នៅលើ Mi Band 5 NFC version ដូចគ្នាដែរ។ មួយវិញទៀត បើយើងក្រឡេកមើលទៅ Mi Band 4 ដែលចេញកន្លងទៅនោះ គឺវាហាក់ទទួលបានការចាប់អារម្មណ៍ច្រើនមែនទែន ដល់ថ្នាក់រយៈពេល 8 ថ្ងៃដំបូងវាត្រូវបានលក់អស់ 1 លានគ្រឿងទៀតផង។ ដោយឃើញ ពីការចំណេញនេះហើយ ទើបធ្វើឲ្យ ក្រុមហ៊ុនចិនខាងលើ អាចនឹងបញ្ចេញ Mi Band 5 ដែលមាន NFC លក់នៅក្នុងទីផ្សារទូទៅ ព្រោះថា វាអាចជួយបង្កើនចំណូល បានមួយផ្នែកធំទៀត សម្រាប់ទីផ្សារខ្សែដៃសុខភាព របស់ខ្លួនអញ្ចឹងដែរ។

 

 

លើសពីនេះទៅទៀតនោះ Mi Band 5 ត្រូវបានគេរំពឹងថា អាចបង្ហាញខ្លួន នៅលើទីផ្សារ ក្នុងត្រីមាសទីពីរនៃឆ្នាំ 2020 ខាងមុខនេះ ប៉ុន្តែសូមបញ្ជាក់ថាដែរ នេះគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ ពោលគឺមិនមែនជា ការបញ្ជាក់ប្រាប់របស់ Xiaomi នោះទេ ហេតុនេះ គឺនៅមិនទាន់ច្បាស់ការនោះឡើយ។ យ៉ាងណាក៏ដោយ យើងអាចជឿពត៌មាននេះសិនបាន ព្រោះថាវា ក៏អាចទៅរួចដែរ ដែលក្រុមហ៊ុនចិននេះ ធ្វើដូចការរៀបរាប់ខាងលើ ដោយសារ Mi Band ទទួលបានការគាំទ្រច្រើន ពីសំណាក់អ្នកប្រើប្រាស់ ដូច្នេះហើយ បើ Xiaomi ធ្វើមែន នោះវានឹងធ្វើឲ្យ ខ្សែដៃសុខភាពនេះ កាន់តែមានប្រជាប្រិយភាពផងដែរ។ ចុះប្រិយមិត្តអ្នកអានវិញ តើយល់យ៉ាងណាដែរ ចំពោះ Mi Band 5 ដែលមាន NFC ខាងលើនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Giz china Tag: នាឡិកាវៃឆ្លាត