CAMBO REPORT

Popup Advertising5 seconds

អ្នក​វិទ្យាសាស្ត្រ​មាន​គម្រោង​ក្នុង​ការ​ថត​វីដេអូ​បង្ហាញ​ពី ​Black​ Hole​ នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួនធ្លាប់បានយល់ ក៏ដូចជាបានដឹងខ្លះហើយ ទាក់ទងជាមួយ Black hole ដោយវាគឺជាប្រហោងខ្មៅដ៏ធំមួយ ដែលមាននៅក្នុងកាឡាក់ស៊ី ដែលវាមានពណ៌ខ្មៅ មើលទៅហាក់ដូចជា ភពមូលខ្មៅអញ្ចឹងដែរ ប៉ុន្តែតាមពិតទៅ វាជាប្រហោងដ៏ធំមហិមាមួយតែប៉ុណ្ណោះ។ ពិតណាស់ នៅក្នុងពេលនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានបង្ហាញថា ពួកគេមានគម្រោងក្នុងការ ផ្ដិតយករូបភាពរបស់ Black hole ជាលក្ខណៈវីដេអូទៀតផង។

 

 

បើយោងតាមការបង្ហាញរបស់ ក្រុមអ្នកវិទ្យាសាស្ត្រកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ពួកគេមានគម្រោងក្នុងការថតវីដេអូ នៃរូបភាពពិតៗ របស់ប្រហោងខ្មៅដ៏ធំមួយ ដែលត្រូវបានគេហៅថា Sagittarius A ហើយនេះក៏ជា Black hole ដ៏ធំបំផុតមួយ ដែលស្ថិតនៅកណ្តាលនៃ កាឡាក់ស៊ី Milky Way ផងដែរ។ គួរបញ្ជាក់ដែរថា នៅក្នុងគម្រោងខាងលើនេះ គឺពួកគេកំពុងតែដំណើការ នៅក្នុងក្រុមមួយ ដែលមានឈ្មោះថា Event Horizon Telescope ហើយនេះក៏ជា បណ្តាញសង្កេតការមួយ ដែលមានផ្ទុកទិន្នន័យ រួមទាំងមុនងារច្រើនដូចជា តេឡេស្កូបដែលអាចដឹងពីទំហំរបស់ភព និងត្រូវបានគេយកទៅ ថតរូបភាពដំបូងរបស់ Black hole កាលពីខែមេសាទៀតផង។ មួយវិញទៀត ក្រុមអ្នកវិទ្យាសាស្រ្ត មានគម្រោងក្នុងការថត ក៏ដូចជាចែករំលែកវីដេអូ របស់ប្រហោងខ្មៅ M87 ដែលជារន្ធខ្មៅ ត្រូវបានគេថត ជារូបភាពនៅក្នុងខែមេសាកន្លងទៅ រួចរាល់ហើយ ប៉ុន្តែចំណែកឯ Sagittarius A វិញ គឺវាពិតជាធ្វើឲ្យពួកគេ មានការលំបាកខ្លាំងក្នុងការថត ដោយសារតែវាមាន ឧស្ម័នក្តៅជាច្រើន បានបាំងពីភ្នែក របស់ក្រុមអ្នកវិទ្យាសាស្រ្ត ថែមទៀតផង។ 

 

 

យ៉ាងណាក៏ដោយ វីដេអូដែលថតប្រហោងខ្មៅ M87 នោះវាគឺជាវីដេអូប្រភេទ time-lapse តែប៉ុណ្ណោះ មិនមែន Real-time ដូចគម្រោងខាងលើនោះទេ។ ដូច្នេះហើយ នៅក្នុងពេលនេះ អ្វីដែលបានរៀបរាប់ នៅខាងលើ វាគ្រាន់តែគម្រោងរបស់ ក្រុមអ្នកវិទ្យាសាស្រ្តតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងពេលឆាប់ៗខាងមុខទៀត វានឹងក្លាយជាពិតផងដែរ។ ហេតុនេះហើយ ប្រហែលជាមិនយូរទៀតនោះទេ យើងនឹងបានឃើញវីដេអូពិតៗ របស់ប្រហោងខ្មៅ នៅក្នុងកាឡាក់ស៊ី Milky Way មានន័យថា យើងនឹងមិនមែន ត្រឹមតែឃើញរូបភាព ដែលគេកាត់ត ដូចពេលនេះនោះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Futurism Tag: វិទ្យាសាស្ត្រ