CAMBO REPORT

Popup Advertising5 seconds

Samsung បាន​បញ្ចេញ Skin ថ្មី​នៅ​លើ Fortnite សម្រាប់​ឲ្យ​ម្ចាស់ Galaxy ម៉ូឌែល​មួយ​ចំនួន​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីសប្ដាហ៍មុននេះ Samsung បានប្រកាសប្រាប់ឲ្យដឹងថា ខ្លួននឹងបន្ដចាប់ដៃគូជាមួយ ហ្គេមដ៏ល្បីល្បាញ Fortnite ដើម្បីធ្វើការនាំយក Skin ថ្ដាច់មុខបន្ថែមទៀត (Galaxy-exclusive) ដែលមានឈ្មោះថា “GLOW” ហើយនាពេលឥឡូវនេះ កំពុងដាក់ឲ្យទាញយក ដោយឥតគិតថ្លៃ សម្រាប់ម្ចាស់ស្មាតហ្វូន Galaxy Note, Galaxy S, Galaxy A និងព្រមទាំងថេប្លេតត្រកូល Galaxy Tab ម៉ូឌែលមួយចំនួនផងដែរ។ កាលពីពេលដំបូងមក យើងបានប្រទះឃើញថា Samsung និង Fortnite បានដាក់បញ្ចេញ Skin ថ្ដាច់មុខសម្រាប់តែម្ចាស់ Galaxy Note 9 និង Galaxy Tab S4 ប៉ុណ្ណោះ ដោយឡែកលើកនេះ គឺអាចធ្វើការទាញយកបាន ជាច្រើនម៉ូឌែលឯណោះ។

 

 

ហេតុដូច្នេះហើយ មុននឹងពេលចូលដល់ របៀបនៃការទាញយក Skin ថ្ដាច់មុខដែលមានឈ្មោះថា GLOW ដោយឥតគិតថ្លៃនេះ យើងនឹងបញ្ជាក់ជូនថា ស្មាតហ្វូននិងថេប្លេតណាខ្លះ អាចអនុញ្ញាតឲ្យទទួលបាន ដោយវារួមបញ្ចូលទាំង Galaxy Note 10/Note10+/Note10+ 5G, Galaxy S10e/S10/S10+/S10 5G, Galaxy Note 9, Galaxy S9/S9+, Galaxy Note 8, Galaxy S8/S8+/S8 Active, Galaxy S7/S7 Edge/S7 Active, Galaxy A9, A70, A80, A90 និងថេប្លេត Galaxy Tab S6, Tab S4, Tab S3, Tab S3 Wi-Fi ផងដែរ។ ចំណែកឯដំណាក់កាលដំបូង សូមប្រិយមិត្តអ្នកអាន ធ្វើការទាញយកហ្គេម Fornite ចេញមកពីកម្មវិធី Galaxy Store ឬ Galaxy Game Launcher ហើយគួរបញ្ជាក់ផងដែរថា Google Play Store មិនមានហ្គេមមួយនេះឡើយ។

 

ក្រោយពីធ្វើការទាញយក មកតម្លើងរួចរាល់អស់ហើយ ដូច្នេះចុះឈ្មោះចូលគណនី Epic Games របស់លោកអ្នក (សូមបង្កើតគណនីថ្មីមួយ បើសិនជាមិនទាន់មាន) ហើយចូលទៅកាន់ផ្ទាំង “Store” និងត្រូវប្រាកដថាវាកំណត់ទៅជា “Samsung” ដោយចុចលើកន្លែងកំណត់ Settings > Account > Content > Android Store Selection ដើម្បីធ្វើការផ្លាស់ប្ដូរវា។ បន្ទាប់មកទៀតចូលទៅកាន់ “Limited-Time Offers” និងជ្រើសរើសយក Skin “GLOW” ហើយសូមដាក់កាតឥណទាន (Credit Card) របស់ប្រិយមិត្តទាំងអស់គ្នា ជាការបញ្ជាក់ឲ្យដឹងថា បានទាញយករួចហើយ។ គួរឲ្យសោកស្ដាយបន្ដិចដែរ ដោយតម្រូវឲ្យយើងដាក់ Credit Card ទៀត បើទោះបីជាវាឥតគិតថ្លៃ យ៉ាងណាក៏ដោយ និងចុចលើវាម្ដងទៀត ដើម្បីធ្វើការជ្រើសរើសថា ទទួលយក Skin ថ្មីមួយនេះ ឬ ផ្ញើជូនមិត្តភក្ដីរបស់លោកអ្នក ផងដែរ។

 

 

តើប្រិយមិត្តអ្នកអានទាំងអស់គ្នា តែងតែនិយមចូលចិត្តលេងហ្គេម Fortnite ជាប្រចាំដែរឬទេ? តើកាលពីមុនមកមានដែលទទួលបាន Galaxy Skin ឬក៏អត់នោះទេ? សូមចែករំលែកបទពិសោធន៍ នៃការលេងហ្គេម Fortnite នៅលើស្មាតហ្វូន Galaxy របស់លោកអ្នក តាមរយៈប្រអប់ Comments នៅខាងក្រោមនេះ ដើម្បីឲ្យយើងបានដឹងផង!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: PhoneArena Tag: កម្មវិធី-ហ្គេម