CAMBO REPORT

Popup Advertising5 seconds

ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ Samsung​ Addwash​ បោក​ និង​សម្ងួត​ក្នុង​ពេល​តែ​មួយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីមុន ទម្រាំតែបោកគក់ សម្លៀកបំពាក់ហើយ រួចយកទៅហាលឱ្យស្ងួត និងយកមកអ៊ុតទៀត គឺត្រូវចំណាយពេល ចង់កន្លះថ្ងៃបាត់ទៅហើយ ទើបបានពាក់។ ប្រសិនបើប៉ះចំរដូវភ្លៀងទៀត ដឹងតែពិបាកជាងនឹងទៀត ហើយអ្វីដែលកាន់តែបារម្ភនោះ គឺអាចប្រឈមនឹងក្លិនផ្តុស ថែមទៀតផង។

 

 

ម៉្យាងវិញទៀត ផលិតផលម៉ាស៊ីនបោកគក់ ផ្សេងៗទៀតជាច្រើន ក៏អាចនឹងធ្វើឱ្យសម្លៀកបំពាក់ ខូចសាច់ក្រណាត់, រួញខ្លាំង និងជាប់សាប៊ូប្រតាក ទៀតផង តែឥឡូវនេះ ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry បំពាក់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុត អាចឱ្យលោកអ្នកបោកគក់សម្លៀកបំពាក់ និងសម្ងួតក្នុងពេលតែមួយ តែម្តង។ អ្វីដែលកាន់តែពិសេសនោះ Samsung Addwash Wash & Dry អាចកម្ចាត់មេរោគ បាក់តេរីដែលអាចធ្វើឱ្យមានផលរំខាន លើស្បែកដូចជា អាឡ័កស៊ី កន្ទួលរមាស់ បានយ៉ាងល្អបំផុត។ ដូច្នេះ ទោះបីជាលោកអ្នករវល់យ៉ាងណា ក៏នៅតែអាចរីករាយ និងមានផាសុកភាព ជាមួយនឹងសម្លៀកបំពាក់ ជាទីស្រឡាញ់ជានិច្ច។ អាចនិយាយបានថា “បោកភ្លាម…ស្ងួតភ្លាម…ស្អាតភ្លាម…ពាក់បានភ្លាមតែម្តង!”។

 

 

ខាងក្រោមនេះ គឺជាលក្ខណៈពិសេស របស់ម៉ាស៊ីនបោកសម្លៀកបំពាក់ ស៊េរីថ្មីចុងក្រោយ ដែលអាចឱ្យអតិថិជនទាំងអស់ ធ្វើការសម្រេចចិត្ត ដោយគ្មានការស្ទាក់ស្ទើរឡើយ ក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់ ដែលល្អស័ក្តិសមបំផុត សម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់បាន៖ 

 

* បំពាក់បច្ចេកវិទ្យាវៃឆ្លាត៖ 

 

ជាមួយនឹងប្រព័ន្ធ Q-rator ដ៏វៃឆ្លាត លោកអ្នកអាចបញ្ជា និងតាមដានបញ្ហានានា តាមរយៈស្មាតហ្វូនបានយ៉ាងងាយស្រួលបំផុត។ 

* បច្ចេកវិទ្យាសម្ងួតដោយខ្យល់៖

 

ជួយសម្អាត និងសម្ងួតសម្លៀកបំពាក់ កម្ចាត់ក្លិនមិនល្អ កម្ចាត់បាក់តេរី ឬសារធាតុបង្កអាឡ័កស៊ីផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាព រហូតដល់ 99%។

 

* បច្ចេកវិទ្យាបំលែងសាប៊ូទៅជាពពុះសាប៊ូ (Eco BubbleTM)៖

 

ជាបច្ចេកវិទ្យាចុងក្រោយរបស់ សាមសុង ក្នុងការធ្វើឱ្យសាប៊ូទឹក ឬម្សៅសាប៊ូបោកគក់ ក្លាយជាពពុះសុទ្ធទាំងអស់ ហើយជ្រាបចូលសាច់ក្រណាត់ សម្លៀកបំពាក់បានយ៉ាងល្អ ដោយមិនបន្សល់កំណកសាប៊ូ នៅលើសម្លៀកបំពាក់ របស់លោកអ្នកឡើយ និងជួយធ្វើឱ្យគ្រប់សម្លៀកបំពាក់ របស់អ្នកទាំងអស់ ភ្លឺស្អាត មានរបៀប និងមិនរួញខ្ញីវខ្ញូវឡើយ។

 

* បច្ចេកវិទ្យាសម្អាតដោយប្រើចំហាយទឹក (Hygiene Steam)៖

 

នេះជាបច្ចេកវិទ្យាសម្អាត សម្លៀកបំពាក់ ដោយបញ្ចេញចំហាយទឹកក្តៅ ចេញពីបាតក្រោមនៃម៉ាស៊ីន ដោយផ្ទាល់ មានប្រសិទ្ធភាព កម្ចាត់ស្នាមប្រឡាក់ខ្លាំង ដែលពិបាកជម្រះ និងបាក់តេរី រហូតដល់ 99%។

 

* សន្សំសំចៃពេលវេលា (បោក & សម្ងួត ក្នុងពេលតែមួយ) ៖

 

មុខងារនៃបច្ចេកវិទ្យាចុងក្រោយនេះ អាចបោកសម្អាតសម្លៀកបំពាក់រួចរាល់ និងអាចពាក់បានភ្លាមៗ ក្នុងរយៈពេលតិចជាង 60 នាទី តែប៉ុណ្ណោះ។

 

* សម្លេងស្ងាត់ល្អ៖

 

ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយឱ្យម៉ាស៊ីនស្ងាត់ មិនមានសំឡេងរំខាន និងស៊ីថាមពលតិចដោយមានការធានាជូន រហូតដល់ 10 ឆ្នាំ។

 

 

ចាប់ពីពេលនេះទៅ លោកអ្នកអាចផ្តោតអារម្មណ៍ បំពេញការងារសំខាន់ របស់អ្នកបានដោយរីករាយ និងមានទំនុកចិត្ត រីឯការងារបោកគក់ ថែទាំ សម្លៀកបំពាក់ និងផាសុកភាពគ្រួសារ ជាទីស្រឡាញ់ របស់អ្នកសូមទុកឱ្យ ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Addwash Wash & Dry ជាអ្នករ៉ាប់រងជូនលោកអ្នកចុះ។

 

សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកសាកសួរដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយ ផលិតផលអេឡិចត្រូនិច ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនង ទៅកាន់ទូរសព្ទ៖ 1800 203 232។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ