CAMBO REPORT

Popup Advertising5 seconds

កម្មវិធី​នេះ​អាច​តប​សារ​ក្នុង Instagram ឲ្យ​បាន​ដោយ​ស្វ័យ​ប្រវត្តិ វា​ល្អ​សម្រាប់​គណនី​ប្រកប​អាជីវកម្ម (Android)

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កម្មវិធីបណ្ដាញសង្គម Instagram របស់ក្រុមហ៊ុនហ្វេសប៊ុក គឺជាជម្រើសដំបូងបង្អស់ របស់ក្មេងជំទង់ ឬយុវវ័យភាគច្រើន ដើម្បីធ្វើការទំនាក់ទំនងគ្នា និងចែករំលែកសកម្មភាព ប្រចាំថ្ងៃរបស់ពួកគេ តាមរយៈមុខងារ Stories ឬ ការបង្ហោះរូបភាព/វីដេអូ ផ្ទាល់តែម្ដង។ កម្មវិធីបណ្ដាញសង្គមមួយនេះ គឺទទួលបានជោគជ័យមែនទែន ដោយមានអ្នកប្រើប្រាស់ សកម្មប្រចាំខែ រហូតដល់ទៅ 1 ពាន់លាននាក់ឯណោះ ដូច្នេះហើយក្រុមហ៊ុនភាគច្រើន ឬ អ្នកប្រើប្រាស់តែម្ដង ក៏ចាប់ផ្ដើមរកអាជីវកម្ម នៅលើគណនីរបស់ពួកគេ។ ពិតប្រាកដណាស់ ការបើកអាជីវកម្មមួយៗ គឺតែងតែទទួលបាន សារច្រើនលើសលប់ ក៏ប៉ុន្ដែលែងជាបញ្ហាទៀតហើយ ដោយកម្មវិធីមួយនេះ នឹងអាចជួយឆ្លើយតបឲ្យ ដោយស្វ័យប្រវត្តិផងដែរ។

 

 

កម្មវិធីដ៏ពិសេសមួយនេះ គឺមានឈ្មោះថា “AutoResponder for IG” ដែលអាចនិយាយបានថា វាជាមនុស្សយន្ដរង់ចាំ តបសារឲ្យអ្នកទាំងអស់គ្នា ហើយវាមានអត្ថប្រយោជន៍ ជួយសម្រួលការងារមួយចំនួន ឲ្យអ្នកមានគណនីអាជីវកម្ម ឬ អ្នកមានប្រជាប្រិយភាព នៅលើ Instagram ដែលមិនអាចឆ្លើយតបសារ របស់មនុស្សរាប់ពាន់នាក់ ជារៀងរាល់ថ្ងៃនោះទេ។ គួរតែបញ្ជាក់ប្រាប់ផងថា កម្មវិធីមួយនេះ មានតែនៅលើឧបករណ៍ Android ប៉ុណ្ណោះ ដោយឡែកសម្រាប់ឧបករណ៍ iOS គឺមិនទាន់អាចទាញយក មកប្រើប្រាស់បាននៅឡើយ។ សម្រាប់របៀបប្រើប្រាស់វា គឺមានភាពងាយស្រួលប៉ុណ្ណោះ ដោយអ្នកទាំងអស់គ្នា អាចកំណត់ពាក្យណាមួយ តាមចំណងចំណូលចិត្ត ដែលចង់ឲ្យវាផ្ញើតបទៅ ដោយស្វ័យប្រវត្តិ នៅពេលដែល គណនីរបស់លោកអ្នក ទទួលបានសារ មានពាក្យគន្លឹះនោះ។

 

ឧបករណ៍ថាប្រសិនបើ អ្នកទទួលបានសារសរសេរថា “Hi” ដូច្នេះវានឹងតបទៅវិញថា “Hello, There” ដែលវាជាពាក្យគន្លឹះ យើងបានកំណត់រួចទុកជាមុន និងដូចដាក់បង្ហាញក្នុងរូបភាព ខាងក្រោមនេះអញ្ចឹង។ ការឆ្លើយតបដោយស្វ័យប្រវត្តិ គឺមិនផ្ញើទៅវិញភ្លាមៗនោះទេ ដោយវារង់ចាំឲ្យលោកអ្នក ត្រឡប់មកបើកប្រើប្រាស់ Instagram វិញជាមុនសិនផងដែរ។ កម្មវិធីពិសេសមួយនេះ បានដាក់ឲ្យទាញយកនៅលើ Google Play Store ដោយឥតគិតថ្លៃ ហើយវាក៏មានជ្រើសបង់ប្រាក់ ដើម្បីអាចទទួលបាន មុខងារបន្ថែម ផ្សេងៗជាច្រើនទៀត។

 

***ដើម្បីធ្វើការទាញយកកម្មវិធី AutoResponder for IG មកតម្លើងប្រើប្រាស់ សូមចុចទីនេះ

 

 

អ្វីដែលកាន់តែពិសេសទៀត នោះគឺថាកម្មវិធីមួយនេះ មិនតម្រូវឲ្យលោកអ្នក ភ្ជាប់គណនីរបស់ Instagram ទៅឲ្យវានោះទេ ដោយឡែកដំណើរការ ឆ្លើយតបសារទៅវិញ ដោយស្វ័យប្រវត្តិ ត្រូវបានធ្វើឡើងតាមរយៈ សារដំណឹងទទួលបាន (Notifications) ផ្ទាល់តែម្ដង។ បើប្រិយមិត្តអ្នកអាន មានចំណាប់អារម្មណ៍លើកម្មវិធីនេះ សូមទាញយកមកតម្លើង លើស្មាតហ្វូនរបស់លោកអ្នក និងចែករំលែកមតិ ព្រមទាំងបទពិសោធន៍ នៃការប្រើប្រាស់ តាមរយៈប្រអប់ Comments ខាងក្រោមនេះ ឲ្យយើងបានដឹងផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Beebom Tag: កម្មវិធី-ហ្គេម