CAMBO REPORT

Popup Advertising5 seconds

Windows 10X ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ពី Microsoft សម្រាប់​កុំព្យូទ័រ​មាន​អេក្រង់ 2

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រព័ន្ធប្រតិបត្តិការ Windows 10 ត្រូវបានកំពុងប្រើប្រាស់នៅលើឧបករណ៍ប្រមាណជា 900 លានគ្រឿងឯណោះ នៅជុំវិញពិភពលោក។ ក្នុងនោះ វាបានក្លាយជាជំនួយការ ក្នុងការងារប្រចាំថ្ងៃរបស់យើងបានជាច្រើនដូចជា៖ ការសិក្សា ការស្រាវជ្រាវ លេងហ្គេម ការឆ្នៃប្រឌិត និង អភិវឌ្ឍការប្រើប្រាស់ឥតឈប់ឈរផងដែរ។ ដោយឃើញពីតម្រូវការនេះ ក្រុមហ៊ុន Microsoft ក៏បានបង្ហាញនូវសមាជិកថ្មីមួយរបស់ខ្លួន នៅឯព្រឹត្តិការណ៍ Surface Event ឈ្មោះថា Windows 10X ដែលផ្តោតសំខាន់ទៅលើ ការបញ្ជាដោយដៃផ្ទាល់ នៅលើបន្ទះអេក្រង់ 2 ផ្សេងគ្នា។

 

 

ក្នុងការដាក់បង្ហាញជាលើកដំបូងនៃ Windows 10X ក្រុមហ៊ុន Microsoft បានធ្វើការនាំយកវាមកដាក់បានមុនគេតែម្តងនៅលើ កុំព្យូទ័រ Surface Neo របស់ខ្លួន។ ប្រព័ន្ធប្រតិបត្តិការដ៏ថ្មីស្រឡាងនេះ ក៏អាចមាននៅលើកុំព្យូទ័រ ម៉ាកដទៃក្រៅពី Surface ដែរ រួមមាន៖ ASUS, Dell, HP និង Lenovo ជាដើម។ ក្រុមហ៊ុននេះ មិនទាន់បានបញ្ជាក់ពីលក្ខណៈសម្បតិ្តរបស់ Windows 10X នេះអោយបានក្បោះក្បាយនៅឡើយទេ តែមើលទៅតាមការធ្វើបទបង្ហាញមួយចំនួន យើងអាចដឹងបានថា វាគឺជាការវិវត្តន៍មកពី ប្រព័ន្ធប្រតិបត្តិការ Windows Phone ហើយធ្វើការផ្លាស់ប្តូរ ទ្រង់ទ្រាយនៃការប្រើប្រាស់មកជាការបញ្ជាប៉ះដោយ នៅលើប្រភេទអេក្រង់ថាច់ស្គ្រីន អោយទទួលបានភាពរហ័សជាងមុន ក៏ដូចជាបែងចែកការប្រើប្រាស់ ជា 2 ផ្នែកផ្សេងគ្នា។ 

 

 

ដោយមើលទៅលើផ្ទៃបង្ហាញខាងមុខវិញ Microsoft បានដកចេញនូវ ផ្ទាំង Live Tile ចេញពី Start Menu ហើយ ដោយជំនួសមកវិញនូវ បញ្ជីកម្មវិធី និង ឯកសារ វិញម្តង។ ដោយឡែក វាក៏មានមុខងារសម្រាប់ បង្រួញផ្ទៃអេក្រង់អោយ ត្រូវគ្នាពេលប្រើប្រាស់ Keyboard ដាក់ពីលើវា ដែលនោះធ្វើការដូចទៅនឹង MacBook ដែលមាន Touch bar និង ប្រភេទកុំព្យូទ័រអេក្រង់ភ្លោះ មាន ZenBook Pro Duo ជាដើម។ 

 

 

បន្ថែមពីនោះ Windows 10X នឹងអាចតម្លើងនូវកម្មវិធីនានា ដូចទៅនឹង Windows 10 បានដែរ នៅក្នុងពេលខាងមុខ។ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា វានឹងមកជាមួយ Surface Neo នៅចុងឆ្នាំក្រោយ ដែលរយៈពេល 1 ឆ្នាំនេះ Microsoft ទំនងជាចង់ទុកពេលអោយ អ្នកអភិវឌ្ឍកម្មវិធី អាចប្រើប្រាស់ ក៏ដូចជាបង្កើតកម្មវិធីថ្មីៗ ដើម្បីដាក់នៅលើវាអោយបានកាន់តែច្រើន មុនពេលដាក់អោយប្រើប្រាស់ជាផ្លូវការ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Windows Blog Tag: កុំព្យូទ័រ