CAMBO REPORT

Popup Advertising5 seconds

កិច្ច​ព្រម​ព្រៀង​ចុះ​ហត្ថ​លេខា​នៃ​ការ​ចាប់​ផ្តើម​កសាង​បណ្តាញ​ 5G​ របស់​ក្រុមហ៊ុន​ Kingtel​ និង​ Huawei​ នៅ​កម្ពុជា​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2019 ក្រុមហ៊ុន Kingtel Communications Limited និងក្រុមហ៊ុន Huawei Technologies Co., Ltd. បានព្រមព្រៀង ចុះហត្ថលេខា លើគម្រោងសាងសង់បណ្តាញ 5G SA (បណ្តាញឯករាជ្យ) របស់ក្រុមហ៊ុន Kingtel នៅទីក្រុងសិនជិន ប្រទេសចិន ដោយមានការចូលរួម ពីគណៈគ្រប់គ្រងជាន់ខ្ពស់ របស់ក្រុមហ៊ុន Kingtel រួមមាន លោកស្រី យ៉ាង ជានភីង (ជានាយកប្រតិបត្តិ), លោក ប៉ាយ អ៊ីងឃួយ (ជាអនុប្រធានប្រតិបត្តិផ្នែកបច្ចេកទេស) លោក ចាង ឈឹងជីន (ជាអនុប្រធាននាយកប្រតិបត្តិ)  និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន Huawei  លោក លីវ កាង (ជាប្រធានប្រតិបត្តិផ្នែកបណ្តាញទិន្នន័យស្នូល), លោក យ៉ាវ អ៊ីយ៉ា (នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei កម្ពុជា) និងលោក ចាង យានហួយ (ជាអនុប្រធានប្រតិបត្តិផ្នែកបច្ចេកទេស Huawei កម្ពុជា) ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខា នេះដែរ។

 

 

 

ក្រុមហ៊ុន Kingtel មានគម្រោងសាងសង់ ស្ថានីយ៍ផ្សាយសេវា 5G ចំនួន 3000 ស្ថានីយ៍ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល 2 ទៅ 3 ឆ្នាំ ខាងមុខ រួមមានការសាងសង់បណ្តាញស្នូល 5G SA ដែលជាដំណាក់កាលទីមួយ បណ្តាញបញ្ជូនសេវា និងឧបករណ៍បច្ចេកទេសផ្សេងៗទៀត។ តាមគ្រោងការណ៍បណ្តាញ 5G SA នឹងត្រូវដាក់អោយប្រើប្រាស់បាន ជាផ្លូវការ នៅចុងឆ្នាំ 2020 ហើយក៍អាចបម្រើសេវាកម្ម ដល់ប្រជាជនកម្ពុជា ប្រមាណជាង 90% ផងដែរ។  

      

លោកស្រី យ៉ាង ជានភីង ជានាយកប្រតិបត្តិក្រុមហ៊ុន Kingtel បានមានប្រសាសន៍ថា ក្រុមហ៊ុន Kingtel និងក្រុមហ៊ុន Huawei បានរួមកិច្ចសហប្រតិបត្តិការ លើបណ្តាញ 4G   រយៈពេល ពីរបីឆ្នាំមកហើយ ហើយកំពុងដំណើរការ បំរើសេវាប្រកបដោយប្រសិទ្ធភាព នៅក្នុងប្រទេសកម្ពុជា រួមមាន ទីក្រុងភ្នំពេញ, ក្រុងព្រះសីហនុ, ក្រុងសៀមរាប, ក្រុងបាត់ដំបង, ក្រុងបាវិត, ក្រុងប៉ោយប៉ែត ព្រមទាំងក្រុងសំខាន់ផ្សេងទៀត។ លោកស្រីបានបន្តថា ឆ្នាំ 2019 នេះ គឺជាឆ្នាំដំបូង នៃបច្ចេកវិទ្យា 5G ហើយក្រុមហ៊ុន Kingtel ក៏មានវិសាលគមបច្ចេកវិទ្យា 5G ដែលមានគុណភាពខ្ពស់ និងធនធានអំណោយផល ដែលមានស្រាប់ ខណះពេលដែលក្រុមហ៊ុន Huawei មានបច្ចេកវិទ្យាឈានមុខគេ ព្រមទាំងឧបករណ៍ទំនើបៗ ផងដែរ។ តាមរយៈសម្ព័ន្ធភាពល្អ នៃកិច្ចសហប្រតិបត្តិការ ដ៍រឹងមាំរបស់ភាគីទាំងសងខាង យើងខ្ញុំពិតជាមានជំនឿជឿជាក់ ក្នុងការសាងសង់បណ្តាញសេវាកម្ម 5G SA ដែលមានគុណភាពខ្ពស់ និងមានភាពលេចធ្លោ។ លោកស្រីក៍បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីពិធីចុះហត្ថលេខានេះ យើងនឹងចាប់ផ្តើមស្ថាបនាបណ្តាញស្នូល 5G SA និងស្ថានីយ៍តេស្តសាកល្បងបច្ចេកវិទ្យា 5G ហើយ។ តាមគម្រោង បណ្តាញ 5G SA នឹងត្រូវដាក់អោយប្រើប្រាស់ នៅចុងឆ្នាំ 2020 ខាងមុខនេះ ហើយក្រុមហ៊ុន Kingtel នឹងប្រឹងប្រែង ដើម្បីក្លាយជាប្រតិបត្តិករដំបូងគេ ក្នុងប្រទេសកម្ពុជា ដែលឈានមុខគេ លើ      បច្ចេកវិទ្យា 5G SA ថ្មីនេះ ផងដែរ។

 

 

លោក ប៉ាយ អ៊ីងឃួយ ជាអនុប្រធានប្រតិបត្តិ ផ្នែកបច្ចេកទេស ក្រុមហ៊ុន Kingtel បានមានប្រសាសន៍ថា ការវិវឌ្ឍន៍បច្ចេកវិទ្យា ពី 4G ទៅ 5G គឺជាជំហ៊ានដែលរឹតតែ ធ្វើអោយមានគុណភាព និងមិនត្រឹមតែ ធ្វើអោយមានការទទួលស្គាល់ លើភាពប្រសើរឡើង នៃសមត្ថភាពសេវាកម្ម ប៉ុណ្ណោះទេ តែវាក៏ផ្តល់ឱ្យប្រតិបត្តិករ និងអតិថិជន នូវគំរូអាជីវកម្ម គួរឱ្យទាក់ទាញ ផងដែរ។ បច្ចេកវិទ្យា 5G គឺជាបច្ចេកវិទ្យាចុងក្រោយ និងទំនើបបំផុត ដែលអាចផ្លាស់ប្តូរជីវភាព ររស់នៅរបស់អ្នករាល់គ្នា និងសង្គម។ ការស្ថាបនាបណ្តាញ 5G ជាពិសេសបណ្តាញ 5G SA គឺមានការប្រគួតប្រជែងច្រើន ផងដែរ ហេតុដូច្នេះហើយ ក្រុមហ៊ុន Kingtel និងក្រុមហ៊ុន Huawei នឹងខិតខំប្រឹងប្រែង ក្នុងគម្រោងនេះរួមគ្នា ដោយប្រើផ្នត់គំនិត គ្រប់គ្រងគម្រោងបែបវិទ្យាសាស្ត្រ ព្រមទាំងគ្រប់គ្រងរាល់សំណង់នានា យ៉ាងតឹងរឹង អោយស្របទៅតាមបទដ្ឋាននៃស្តង់ដារខ្ពស់ របស់អន្តរជាតិ និងសាងសង់បណ្តាញគោល 5G SA អោយទទួលបានជោគជ័យ។  

 

លោក លីវ កាង ជាប្រធានប្រតិបត្តិ ផ្នែកបណ្តាញទិន្នន័យស្នូល របស់ក្រុមហ៊ុន Huawei និងលោក យ៉ាវ អ៊ីយ៉ា ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei កម្ពុជា បានមានប្រសាសន៍ថា ពួកគាត់ពិតជាអរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន Kingtel ចំពោះការជឿទុកចិត្ត លើសេវាកម្ម និងបច្ចេកវិទ្យា របស់ក្រុមហ៊ុន Huawei។ ក្រុមហ៊ុន Huawei នឹងខិតខំប្រឹងប្រែង យ៉ាងពេញលេញ ដើម្បីធ្វើអោយជំនឿជាក់នេះ ប្រែក្លាយទៅជាលទ្ធផល ប្រកបដោយផ្លែផ្កា ជាមិនខាន។ ក្រុមហ៊ុន Huawei មានទំនុកចិត្ត និងសមត្ថភាព លើការផ្គត់ផ្គង់គម្រោងនេះ អោយទទួលបានជោគជ័យ ហើយប្តេជ្ញាថា នឹងធ្វើអោយគម្រោងនេះ ក្លាយជាគម្រោងគំរូ សម្រាប់សេវា 5G SA។

 

 

កិច្ចព្រមព្រៀងចុះហត្ថលេខានេះ គឺជាការចាប់ផ្តើមនៃការកសាងបណ្តាញ 5G របស់ក្រុមហ៊ុន Kingtel។ យ៉ាងណា ក្នុងរយៈពេល 2 ឆ្នាំខាងមុខ ក្រុមហ៊ុន Kingtel នឹងបន្តសហការ ជាមួយក្រុមហ៊ុន Huawei ដើម្បីបង្កើតបណ្តាញ 5G SA ដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា និងរួមគ្នា ដើម្បីនាំមកនូវអនាគត ដ៍រុងរឿង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Kingtel & Huawei Tag: Lifestyle