CAMBO REPORT

Popup Advertising5 seconds

Microsoft បញ្ចេញ Surface Earbuds ជា​ផ្លូវ​ការ មានតម្លៃ $249 មក​ជាមួយ Cortana និង​ថ្ម​កាន់​បាន​​​ 8 ម៉ោង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីបានសម្រេចចិត្តដើរចូលក្នុងទីផ្សារ កាសស្តាប់ត្រចៀកឥតខ្សែរួចមកកាលពីឆ្នាំទៅ Microsoft បានបន្តបញ្ចេញកាសជំនាន់ថ្មីរបស់ខ្លួនម្តងទៀតហើយ ក្នុងថ្ងៃនេះ។ ក្នុងនោះ គេបានឃើញពីផលិតផលថ្មីជាច្រើន ដែលស្ថិតក្នុងត្រកូល Surface រួមមាន Surface Neo, Surface Pro X, Surface Laptop 3 និងកាសឥតខ្សែថ្មី Surface Earbuds នេះផងដែរ។ ដោយលក់នៅក្នុងតម្លៃ 249 ដុល្លារ Microsoft មានបន្ថែមមុខងារពិសេសៗផ្តាច់មុខ មួយចំនួនទៅលើកាសមួយនេះ ដោយវាអាចធ្វើការ ទាញនូវពាក្យពេចន៍ចេញពីសម្លេង តាមរយៈកាស អោយទៅជាអត្ថបទនៅលើកម្មវិធី Microsoft office បាន។ 

 

 

Microsoft Surface Earbuds មកជាមួយប្រអប់សាកថ្ម ក៏ដូចជាប្រើប្រាស់ដើម្បីការពារ Earbuds បានក្នុងពេលជាមួយគ្នា ហើយវាអាចបម្រើអ្នកស្តាប់បានដល់ទៅ 8 ម៉ោងក្នុងការសាកម្តង និង អាចសាកបាន 3 ដងពីប្រអប់នោះ។ លើសពីនោះ វាអាចអោយយើងធ្វើការប៉ះបញ្ជាមុខងារមួយយចំនួនបាន តាមរយៈការប៉ះនៅលើកាសនោះ ដូចជា ដំឡើង ឬបន្ថយសម្លេង, ចាក់ ឬបញ្ឈប់ចំរៀង និងចុចអោយជាប់ដើម្បីហៅទៅកាន់ Cortana បាន។ 

 

 

អ្វីដែលគួអោយសោកស្តាយ នោះគឺ Surface Earbuds មិនមានបច្ចេកវិទ្យាទប់ស្តាត់សម្លេងរំខានពីខាងក្រៅឡើយ ដែលនេះវាហាក់ដូចជានៅចាញ់ក្រុមហ៊ុនដទៃ ដូចជា Sony មាន WF-1000XM3, SONY WF-SP900 និង PowerBeats Pro ជាដើម។ យ៉ាងណាមិញ យើងក៏ស្វាគមន៍ដល់ Microsoft ក្នុងការហក់ចូលទីផ្សារផលិតផលប្រភេទនេះ ដែលអាចជាគូប្រជែងរបស់ Alexa និង AirPods ទៀតផង។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ