CAMBO REPORT

Popup Advertising5 seconds

Samsung​ Chromebook​ 4+​ ត្រូវ​បាន​ប្រទះ​ឃើញ​ជាមួយ​ការ​រចនា​រូប​រាង​ថ្មី​ ជាមួយ​​តម្លៃ​ខ្ទង់​ 329​ ដុល្លារ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តទាំងអស់គ្នា ច្បាស់ជាស្គាល់ហើយ ពីស្មាតហ្វូន និងថេប្លេត ដែលមានស្លាកយីហោ Samsung ប៉ុន្តែសម្រាប់ Chromebook របស់ក្រុមហ៊ុននេះ គឺហាក់ដូចជា មិនសូវទទួលបានការគាំទ្រ ច្រើនប៉ុន្មាននោះទេ។ ដោយឡែក នៅក្នុងពេលនេះ យើងក៏បានឃើញ Chromebook ជំនាន់ថ្មីមួយទៀត របស់ក្រុមហ៊ុនខាងលើ ហើយវាមានឈ្មោះថា Samsung Chromebook 4+ លើសពីនេះ វាត្រូវបានគេដឹងថា អាចនឹងភ្ជាប់មកជាមួយ ការរចនាថ្មីទៀតផង។

 

 

មិនខុសទេ រូបរាងថ្មីនៃ Chromebook 4+ របស់ Samsung ត្រូវបានប្រភពជាច្រើន និយាយពីវា ដោយអាចនឹងមានអេក្រង់ 15.6 អ៊ីញ ដែលមានកម្រិតបង្ហាញ 1080p ប៉ុន្តែវាមិនមាន touchscreen និងមិនអាចបត់បាន 360 ដឺក្រេដូច Chromebook របស់ក្រុមហ៊ុនផ្សេងទៀតនោះទេ។ កុំព្យូទ័រដៃមួយនេះ ប្រើប្រាស់ CPU របស់ Intel ប្រភេទ Celeron N4000 ដែលមានរ៉េម 4GB និងអង្គផ្ទុកក្នុងម៉ាស៊ីន 32GB មិនត្រឹមតែប៉ុណ្ណោះ វាក៏មានភ្ជាប់មកជាមួយ រន្ធ USB-C ចំនួន 2 ព្រមទាំងមានកាមរ៉ាមួយគ្រាប់ ដែលអាចថតរូបភាពបាន ក្នុងកម្រិត 720p ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ យើងឃើញថា ការរចនាក្តារចុច គឺមាននៅសល់គែមខាងកៀនធំ ជាមួយ touchpad ធំល្មម ហើយមានគែមអេក្រង់កាន់តែខ្លី និងកាន់តែពិសេសទៅទៀតនោះ វាត្រូវបានគេរំពឹងថា អាចនឹងដាក់លក់ នៅក្នុងតម្លៃសមរម្យត្រឹមតែ 329 ដុល្លារប៉ុណ្ណោះ។

 

 

អញ្ចឹងហើយ យើងឃើញថា Samsung Chromebook 4+ របស់ Samsung អាចនឹងត្រូវរចនា រូបរាងប្លែកជាងមុន ជាមួយលក្ខណៈសមល្មម សម្រាប់ការងារទូទៅស្រាលៗ និងជាពិសេសទៅទៀតនោះ វាក៏អាចមានតម្លៃសមរម្យ ថែមទៀតផង។ យ៉ាងណាក៏ដោយ អ្វីដែលបានរៀបរាប់ខាងលើនេះ នៅមិនទាន់ច្បាស់ មួយរយភាគរយនោះទេ ព្រោះថា Samsung នៅមិនទាន់បានបង្ហាញនោះឡើយ ប៉ុន្តែមិនអីទេ យើងនឹងដឹងច្បាស់ពីវា នៅពេលណា ដែលក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ប្រកាសបង្ហាញជាផ្លូវការ។ ដូច្នេះហើយ បើ Chromebook ខាងលើភ្ជាប់មកជាមួយ លក្ខណៈសម្បត្តិដូចបានរៀបរាប់នេះ តើអ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍ បែបណាដែរ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9To5 Google Tag: កុំព្យូទ័រ