CAMBO REPORT

Popup Advertising5 seconds

Google មាន​គម្រោង​បញ្ចេញ​កាស Pixel Buds ជំនាន់​ទី 2 ឆាប់ៗ​នេះហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលថ្មីៗនេះ គេបានសង្កេតឃើញថា Google អាចនឹងធ្វើការបញ្ចេញនូវកាស Pixel Buds ជំនាន់ទី 2 របស់ខ្លួនឆាប់ៗខាងមុខ នេះបើយោងតាមប្រភព ដែលបានដឹងពីគម្រោងមួយនេះ។ បើតាមដានមើលលើការប្រកាសចេញរបស់ Pixel Buds ជំនាន់ទី 1 ក្នុងឆ្នាំ 2017 អាចនិយាយបានថាវាទំនងជាត្រូវបានប្រកាស នៅក្នុងព្រឹត្តិការណ៍ Made by Google 2019 ដែលជាការបង្ហាញផលិតផលថ្មីៗរបស់ Google ដោយបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2016 មកម៉្លេះ។

 

 

ជាក់ស្ដែង ទាំងអស់នេះជាព័ត៌មានយើងបានដឹងអំពីកាសជំនាន់ទី 2 របស់ Google ប៉ុន្តែយើងនៅមិនទាន់ដឹងទេថា តើកាស Pixel Buds 2 ថ្មីនេះ នឹងមានខ្សែពាក់កដូចទៅនឹងម៉ូឌែលឆ្នាំ 2017 ដែរឬអត់នោះ រឺវាអាចជាកាសឥតខ្សែពេញលេញ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងកាស AirPods របស់ Apple និងកាសឥតខ្សែមួយចំនួនទៀតដែរ? យ៉ាងណាយើងអាចប៉ាន់ស្មានបានថា វាអាចជាប្រភេទកាសឥតខ្សែ ពិតមែនក៏អាចថាបាន។ ដោយឡែក ពេលកន្លងមកព័ត៌មានរបស់កាស Pixel Buds ហាក់មានភាពស្ងប់ស្ងាត់មួយរយៈ ជាមួយនឹងគ្រោងការបញ្ចេញជំនាន់ថ្មី កាលពីខែមិថុនាកន្លងទៅ នៅពេលដែល Google បានប្រកាសធ្វើកំណែអាប់ដេត គួរអោយកត់សំគាល់មួយ ដើម្បីកាត់បន្ថយបញ្ហាសម្លេងរអាក់រអួលលើកាស Pixel Buds ស៊េរីដំបូង ផងដែរ។

 

 

ជាចុងក្រោយ គេបានសង្ឃឹមថាកាស Pixel Buds នឹងធ្វើអោយមានភាពប្រសើរឡើង នៅលើជំនាន់ទី 2 របស់វា ប៉ុន្តែយើងមិនអាចបញ្ជាក់បានទេថា នឹងមានអ្វីត្រូវបានកែប្រែខ្លះជាមួយ Pixel Buds 2 នេះ។ មួយវិញទៀតកាស Pixel Buds មិនប្រាកដថាវានឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍របស់ Google ដែលធ្វើឡើងនៅថ្ងៃទី 15 ខែតុលា ក្នុងទីក្រុងញូវយ៉ក នោះទេ។ ប៉ុន្តែយើងអាចរំពឹងបានថា Google នឹងប្រកាសចេញផលិតផលថ្មីៗ របស់ខ្លួនជាច្រើន មានដូចជាស្មាតហ្វូន Pixel 4 និង Pixel 4 XL, Nest Mini smart speaker ជំនាន់ទី 2, Nest Wi-Fi ស៊េរីថ្មី និង Pixelbook Go ជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9To5Google Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ