CAMBO REPORT

Popup Advertising5 seconds

GoPro Max ចេញ​មក​ជាមួយ​កាមេរ៉ា 2 គ្រាប់ អាច​ថត​រូប 360 ឌឺក្រេ​បាន​ដោយ​មិន​ចាច់​បារម្ភ​រឿង​បាត់​ប្លង់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីភាពជោគជ័យទៅលើ GoPro Fusion 360 ហើយនោះ GoPro បានបន្តបង្ហាញខ្លួននូវ កាមេរ៉ាប្រភេទ 360 ឌឺក្រេនេះជាថ្មីម្តងទៀតបន្ទាប់ពីបាត់មុខអស់រយៈពេលជិត 2 ឆ្នាំកន្លងទៅ។ ការវិលត្រលប់មកសាជាថ្មីនេះ GoPro បានបន្ថែមនូវលក្ខណៈសម្បតិ្តថ្មីៗជាច្រើនដល់ GoPro Max 360 រួមមានទាំងការភ្ជាប់មកជាមួយ សេនស័រ 360 ឌឺក្រេទំហំ 16.6 មេហ្គាភិចសែល និង មួយគ្រាប់ទៀតមានទំហំ 5.5 មេហ្គាភិចសែលសម្រាប់ការថតធម្មតា។ ដោយមានឈ្មោះមកថា Max ស្រាប់ទៅហើយនោះ ដូច្នេះអ្វីៗដែលមកជាមួយវានោះ ក៏ធំដូចឈ្មោះរបស់វាដែរ។ ក្នុងនោះ GoPro បានបង្ហាញពីមុខងារថតវីដេអូ Max HyperSmooth និង Max Time-Wrap ជំនាន់ 2.0 ដូចដែលមាននៅលើ GoPro Hero 8 ដែរ ហើយវាជួយទប់លំនឹងក្នុងវីដេអូមិនអោយមានសភាពរង្គើ និងមានបន្ថែម Transition បែបទាក់ទាញទៅលើការថត Time-lapse ធម្មតាបានទៀតផង។    

 

 

ដូចដែលប្រិយមិត្តអ្នកអានធ្លាប់បានជ្រាបរួចមកហើយថា កាមេរ៉ាប្រភេទ 360 ទាំងអស់មាន លក្ខណៈពិសេសត្រង់ថា វាអាចចាប់យក គ្រប់ប្លង់ទាំងអស់ដែលនៅជុំវិញអ្នកយកមករក្សាទុកនៅក្នុងមួយវីដេអូ។ ហើយសម្រាប់ GoPro Max​​ 360 នេះវិញ ក៏មិនខុសគ្នាដែរ ដោយពេលថតរួច យើងអាច Reframe កែតម្រូវ ទៅលើប្លង់ណាមួយដែលយើងចង់បាន ឬ ទាញវីដេអូចុះឡើង ពីមុខ ទៅក្រោយ ឬពី ឆ្វេងទៅស្តាំតាមការចង់បាន ដោយមិនបាច់បារម្ភលើការបាត់ ឬភ្លេចថតកន្លែងសំខាន់នោះទេ។ ក្នុងនោះ មុខងារ PowerPano របស់ GoPro Max 360 នេះ អាចធ្វើការចាប់យករូបមុំវែង Panorama ដល់ទៅ 270 ឌឺក្រេ ដោយគ្មានសភាពកោង នៅគែមរូបភាពឡើយ។ 

 

 

ក្រៅពីនេះទៀត GoPro Max បានបន្ថែមសមត្ថភាពជាច្រើនទៀតដូចជា mic ស្រូបសម្លេងដល់ទៅ 6 ផ្សេងៗគ្នា, បាសបំពងសម្លេងពិរោះរន្តំ, មាន Wi-Fi, Bluetooth, GPS និង Livestream ទៅកាន់បណ្តាញសង្គមបាន ទំហំ 1080p បាន។ 

 

GoPro Max មានបំពាក់មកជាមួយកម្លាំងថ្ម 1600 mAh និងដើរលើអង្គគណនា G1 ដែលជាកម្លាំងជម្រុញដល់ការចាប់រូបភាព 360 បានដោយមិនមានភាពរអាក់រអួល និងកាន់ថាមពលបានយូរផងដែរ។ GoPro នឹងដាក់លក់ Max 360 នេះក្នុងតម្លៃ 499 ដុល្លារ ដោយក្នុងពេលនេះ អតិថិជន នៅសហរដ្ឋអាមេរិក អាចធ្វើការ Pre-Order បាន ហើយវានឹងមានលក់ជាផ្លូវការ នៅថ្ងៃទី 25 ខែតុលា ខាងមុខជាមួយការបន្ថែម SD Card 64GB មួយ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: GoPro Tag: កាមេរ៉ា