CAMBO REPORT

Popup Advertising5 seconds

PlayStation Now បញ្ចុះ​តម្លៃ​នៅ​សល់ 9.99 ដុល្លារ និង​មាន​បន្ថែម​ហ្គេម God of War ចូល​ទៅ​ក្នុង​សេវាកម្ម​នេះ​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ យើងសង្កេតឃើញថា វិស័យហ្គេមកាន់តែរីកចម្រើនទៅមុខ ពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ របៀបនៃការលេងហ្គេមក៏កាន់តែសម្បូរបែបជាងមុន ក្នុងនោះរួមមានដូចជា ការលេងហ្គេមតាមរយៈ ម៉ាស៊ីនហ្គេម PS4, Xbox One, Nintendo Switch, PC, ស្មាតហ្វូន, ថេប្លេត និងសេវាកម្ម Streaming ហ្គេមតាមរយៈប្រព័ន្ធអ៊ីនធើណេត របស់ក្រុមហ៊ុន Sony, Microsoft, Google និង Ubisoft ជាដើម។


 

បើនិយាយពី សេវាកម្ម Streaming ហ្គេមតាមរយៈប្រព័ន្ធអ៊ីនធើណេត ថ្ងៃនេះយើងក៏ទើបទទួលបានព័ត៌មានមួយដែលនិយាយ ទាក់ទងទៅនឹងសេវាកម្មនេះផងដែរ។ បើយោងទៅតាមគេហទំព័រល្បីមួយដែលមានឈ្មោះថា The Verge បានបញ្ជាក់ថាសេវាកម្ម Streaming ហ្គេម PlayStation Now របស់ Sony បានកាត់បន្ថយតម្លៃនៅសល់ត្រឹម 9.99 ដុល្លារ សម្រាប់រយៈពេល 1 ខែ ខណៈពេលតម្លៃចាស់ មានតម្លៃដល់ទៅ 19.99 ដុល្លារឯណោះ។ ចំណែកឯតម្លៃសម្រាប់រយៈពេល 3 ខែ ត្រូវបានកាត់បន្ថយនៅសល់ ត្រឹម 24.99 ដុល្លារ (តម្លៃចាស់ 44.99 ដុល្លារ) និងតម្លៃ 59.99 ដុល្លារ សម្រាប់រយៈពេល 1 ឆ្នាំ (តម្លៃចាស់ 99.99 ដុល្លារ) ។ ក្រៅពីការកាត់បន្ថយ តម្លៃខាងលើនេះ ក្រុមហ៊ុន Sony គ៏បានដាក់បញ្ចូលហ្គេមដ៏ល្បីឈ្មោះជាច្រើនចូលទៅក្នុងសេវាកម្មនេះផងដែរ ក្នុងនោះរួមមានដូចជា Grand Theft Auto V, God of War, Uncharted 4 និង Infamous : Second Son។ គួរបញ្ជាក់ផងថា ហ្គេមដែលបានរៀបរាប់ ខាងលើ នឹងមានសុពលភាពចាប់ពីពេលនេះ រហូតដល់ថ្ងៃទី 2 ខែមករា ឆ្នាំ 2020 ខាងមុខនេះតែប៉ុណ្ណោះ។

 


ជាចុងក្រោយ ក្រុមហ៊ុន Sony ក៏បានបញ្ជាក់ថាពួកគេនឹងធ្វើការដាក់បញ្ចូលហ្គេមល្បីៗ និងល្អលេងជាប្រចាំខែ ប៉ុន្តែហ្គេមទាំងអស់ នោះ នឹងមានរយៈពេលកំណត់។ គួររំលឹកផងថា សេវាកម្ម Streaming ហ្គេម PlayStation Now របស់ Sony មានហ្គេមសរុប ប្រមាណជាជាង 800 ហ្គេមហើយ ក្នុងនោះរាប់បញ្ចូលទាំងហ្គេមដែលមាននៅលើម៉ាស៊ីន PS2, PS3 និង PS4 ហើយដើម្បីប្រើប្រាស់ សេវាកម្មនេះបាន វាតម្រូវឲ្យយើងមានម៉ាស៊ីនហ្គេម PS4 ឬ PC។ អញ្ចឹងសរុបមកវិញនេះគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកដែល ចូលចិត្តប្រើប្រាស់សេវាកម្មនេះពីមុនមក ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះ បើសិនជាអ្នកកំពុងមានកុំព្យូទ័រ ហើយមិនមាន ម៉ាស៊ីន PS4 ប៉ុន្តែចង់លេងហ្គេម God of War, Uncharted 4 និង Infamous : Second Son ដែលជាហ្គេមផ្តាច់មុខមានតែ នៅលើម៉ាស៊ីន PS4 លោកអ្នកអាចសាកល្បងប្រើប្រាស់សេវាកម្មនេះបាន។

 

***សូមទស្សនាវីដេអូខាងក្រោម

 



 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម