CAMBO REPORT

Popup Advertising5 seconds

កាស​ឥត​ខ្សែ​ម៉ូឌែល​ថ្មី​របស់​ LG​ នេះ មាន​ភ្ជាប់​មក​ជាមួយ​ Google​ Assistant​ និង​មុខងារ​សាក​ថ្ម​លឿន​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្មាតហ្វូនកំពូលៗភាគច្រើន នៅក្នុងពេលសព្វថ្ងៃនេះ គឺមិនបានភ្ជាប់មកជាមួយ រន្ធដោតកាស 3.5mm នោះទេ ហើយហេតុផលដែលក្រុមហ៊ុន ធ្វើបែបនេះនោះ យើងក៏មិនដឹងច្បាស់ដូចគ្នា ប៉ុន្តែអាចនិយាយបានថា មូលហេតុសំខាន់បំផុតនោះគឺ ពួកគេចង់ឲ្យផលិតផល កាសឥតខ្សែរបស់ខ្លួន កាន់តែមានប្រជាប្រិយភាពផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ LG ក៏បានប្រកាសដាក់លក់ កាសឥតខ្សែម៉ូឌែលថ្មីមួយ ដែលមានឈ្មោះថា Tone+ Free ហើយកាសនេះ ក៏បានភ្ជាប់មកជាមួយ មុខងារសំខាន់ៗទៀតផង។

 

 

ប្រាកដណាស់ LG Tone+ Free គឺជាកាសឥតខ្សែមួយ ដែលត្រូវបានរចនាជាមួយ រូបរាងតូចល្មម ព្រមទាំងមានសមត្ថភាព អាចកាត់បន្ថយសម្លេងរំខាន បានមួយផ្នែក លើសពីនេះទៅទៀត វាក៏ត្រូវបាន គេបង្កើតឡើងដោយ ភ្ជាប់មកជាមួយមុខងារ Google Assistant និងអាចសាកថ្មបានលឿនទៀតផង។ ក្រុមហ៊ុនមកពីកូរ៉េខាងត្បូងខាងលើ ក៏បានបញ្ជាក់ទៀតថា នៅក្នុងការសាកថ្ម 5 នាទី វាអាចកំដរអ្នកស្ដាប់តន្ត្រី បានដល់ 1 ម៉ោង ហើយសម្រាប់ពេលសាកថ្មពេញវិញ វាអាចឲ្យអ្នក ស្ដាប់បានដល់ 6 ម៉ោងឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បានបំពាក់ជាមួយ microphone ចំនួន 2 គ្រាប់ផ្សេងគ្នា ដោយអាចធ្វើការចាប់យកសម្លេង អ្នកប្រើប្រាស់បានច្បាស់ល្អ ព្រមទាំងអាចលុបចោល នូវសម្លេងរំខានមកពីខាងក្រៅ បានយ៉ាងប្រសើរ ដែលធ្វើឲ្យការនិយាយទូរសព្ទ ឬមួយក៏ហៅទៅកាន់ Google Assistant មានការឆ្លើយតប បានល្អផងដែរ។

 

 

 

គួរបញ្ជាក់ដែរថា យើងនៅមិនទាន់ប្រាកដនោះទេថា កាសនេះអាចនឹងមាន នៅលើទីផ្សារប្រទេសផ្សេងៗក្រៅពី កូរ៉េខាងត្បូង ឬមួយក៏អត់នោះ ប៉ុន្តែគ្រាន់តែដឹងថា នៅក្នុងពេលនេះ LG បានដាក់ឲ្យអ្នកដែលចង់បាន ធ្វើការ pre-order រួចរាល់ហើយ សម្រាប់ប្រទេសរបស់ខ្លួន។ អញ្ចឹងហើយ យើងឃើញថា កាសម៉ូឌែលថ្មី Tone+ Free មានរូបរាងមិនសូវជាប្លែក ពីកាសឥតខ្សែរបស់ក្រុមហ៊ុនដទៃ ប៉ុន្មានឡើយ ប៉ុន្តែអាចនិយាយបានថា វាមានសមត្ថភាពល្អ ដោយបានបំពាក់ជាមួយ ជំនួយការ Google ជាពិសេសនោះ អាចសាកថ្មបានលឿន កាន់ថ្មបានយូរគួសមផងដែរ។ បន្ទាប់ពីបាន អានអត្ថបទនេះចប់ហើយ តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះកាសខាងលើនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: XDA Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ