CAMBO REPORT

Popup Advertising5 seconds

ប្រទះ​ឃើញ​កាស​ទប់​សម្លេង​រំខាន AKG ប្រភេទ USB-C បង្កើត​មក​ជា​ពិសេស​សម្រាប់ Galaxy Note10 និង Tab S6

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅទីបំផុតក្រុមហ៊ុន Samsung ទំនងជាបញ្ចេញកាសស្តាប់ត្រចៀក ជាមួយមុខងារទប់សម្លងរំខានពីខាងក្រៅ ជាប្រភេទ USB Type-C របស់ AKG ដែលខ្លួនធ្លាប់បាននិយាយថា នឹងបញ្ចេញវាមករួមគ្នា ជាមួយ Galaxy Note 10 និង Galaxy Note 10+ កាលពីពេលកន្លងទៅហើយ។ 

 

 

Samsung ក្នុងប្រទេសកូរ៉េ និង Samsung UAE បានហៅកាសស្តាប់ត្រចៀកនេះថា “ANC Earphone (Type C)” ហើយនៅលើវេបសាយផលិតផលរបស់ Samsung ក្នុងប្រទេសកូរ៉េ បាននិយាយថា វានឹងអាចប្រើប្រាស់ជាមួយ Galaxy Note 10, Note 10+, Tab S6, Fold 5G, S10e, S10, S10+ និង Galaxy S10 5G ហើយថែមទាំងអាចប្រើជាមួយស្មាតហ្វូន ក៏ដូចជាថេប្លេតរបស់ Samsung ណាដែលមិនមានរន្ធដោតកាស 3.5mm បានទៀតផង។ ជាទូទៅ កាសស្ដាប់ត្រចៀកមួយនេះ គួរតែត្រូវគ្នាជាមួយស្មាតហ្វូន Galaxy ភាគច្រើនដែលមានរន្ធ USB Type-C ទោះបីជាវាមិនទាន់មានការបញ្ជាក់ថា អាចនឹងដំណើរការមុខងារទប់សម្លេងរំខាននៅលើស្មាតហ្វូនទាំងអស់នេះ ឬក៏អត់នោះទេ។ តាមបច្ចេកទេសវាគួរតែអាចដំណើរការបាន ហើយវាអាចបំពាក់មុខងារទប់សម្លេងរំខានពីខាងក្រៅបានដល់ទៅ 99.15% ឯណោះ រួមជាមួយប្រព័ន្ធសម្លេង Stereo កាន់តែល្អប្រសើរជាងមុន ថែមមួយកម្រិតទៀត ផងដែរ។

 

 

ជាចុងក្រោយ កាស ANC earphones នឹងប្រកាសចេញមកជាមួយពណ៌ចំនួន 2 គឺពណ៌ខ្មៅ និងពណ៌ខៀវ ដែលមានតម្លៃប្រមាណជា 65 ដុល្លារ។ ប៉ុន្តែយ៉ាងណា គួរអោយសោកស្ដាយ ដែលមើលទៅហាក់ដូចជា Samsung មិនបានដាក់លក់កាសស្តាប់ត្រចៀកទាំងនេះ នៅលើទីផ្សារផ្សេងទៀតទេ នាពេលបច្ចុប្បន្ននេះ សូម្បី Samsung UAE ក៏មិនបានលក់វានៅតាមអ៊ិនធឺណិតដែរ។ ដូច្នេះ ប្រសិនបើវាមានលក់លើទីផ្សារប្រទេសយើង តើប្រិយមិត្តនឹងទិញវាយកមកប្រើជាមួយ Galaxy Note 10 ឬ ស្មាតហ្វូន Galaxy មួយចំនួនទៀត របស់ខ្លួនដែរឬទេ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ