CAMBO REPORT

Popup Advertising5 seconds

PUBG MOBILE នឹង​ធ្វើ​ការ​បន្ថែម​តួអង្គ​និង​អាវុធ ដែល​មាន​នៅ​ក្នុង​រឿង The Walking Dead

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ប្រិយមិត្តមួយចំនួន ដែលជាអ្នកចូលចិត្តលេងហ្គេម ប្រហែលជាស្គាល់ ហ្គេម PUBG ច្បាស់ជាមិនខាន។ វាគឺជាហ្គេម ប្រភេទ Battle Royale ដ៏ល្បីឈ្មោះមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តលេងហ្គេមបែប Battle Royale។ PUBG ត្រូវបានដាក់ឲ្យលេងនៅលើ Platform ជាច្រើន ក្នុងមានដូចជា PlayStation 4, Xbox One, PC, iOS និង Android ជាដើម។ ចំនុចដ៏ពិសេសមួយ របស់ហ្គេម PUBG គឺវាតែងតែធ្វើការអាប់ដេត នាំយកអ្វីដែលល្អ, អ្វីដែលថ្មី និងអ្វីដែលប្លែក ដើម្បីធ្វើឲ្យអ្នកលេង ទទួលបានបទពិសោធន៍នៃការលេងហ្គេមមួយដ៏ល្អ និងកាន់តែអស្ចារ្យ ពីមួយជំនាន់ទៅមួយជំនាន់។


 

បើនិយាយទៅដល់កំណែអាប់របស់ហ្គេម PUBG នេះ យើងក៏ទើបតែទទួលបានព័ត៌មានថ្មីមួយដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាមគណនី Twitter ផ្លូវការរបស់ហ្គេម PUBG MOBILE បានធ្វើការផុសរូបភាពមួយសន្លឹក អមមកជាមួយប្រយោគមួយ ដែលសរសេរថា The Walking Dead has arrived in PUBG MOBILE! ដែលបកប្រែជាភាសាយើងមានន័យថា ខ្សែភាពយន្ត The Walking Dead បានមកដល់ក្នុងហ្គេម PUBG MOBILE ហើយ។ ដូច្នេះមានន័យថា ក្រុមហ៊ុនផលិតហ្គេម PUBG MOBILE និងសហការគ្នាជាមួយបណ្តាញទូរទស្សន៍ AMC ដែលជាអ្នកគ្រប់គ្រង TV Show ដ៏ល្បីឈ្មោះមួយដែលមានចំណងជើងថា The Walking Dead ដើម្បីនាំយកតួអង្គ និងអាវុធដែលមាននៅក្នុងខ្សែភាពយន្ត The Walking Dead ដាក់ចូលទៅក្នុងហ្គេម PUBG MOBILE ដើម្បីឲ្យអ្នកលេងបានទទួលបទពិសោធន៍ថ្មីមួយទៀត។

 


ចំពោះការបន្ថែមទាំងនោះរួមមានដូចជា ឈុតសម្លៀកបំពាក់ខាងសក្រៅរបស់តួអង្គ Daryl Dixon, Rick Grimes, Negan, Michonne, ម៉ូតូរបស់ Daryl, ដាវសាមូរ៉ៃរបស់ Katana និង ដំបងដែកលួសដែលមានឈ្មោះថា ‘Lucille’ របស់ Negan។ គួរបញ្ជាក់ផងថាកំណែអាប់ដេតនេះ នឹងបញ្ចេញជាផ្លូវការនៅថ្ងៃស្អែកនេះតែម្តង ហើយការបន្ថែមទាំងនោះ មានសុពលភាពរហូតដល់ ដើមឆ្នាំ 2020 ខាងមុខនេះ។

***សូមទស្សនាវីដេអូខាងក្រោម

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម