CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូន Xiaomi មួយ​ចំនួន​ត្រូវ​បាន​ហាមឃាត់​មិនអោយ​លេង​ហ្គេម Pokémon GO បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នេះគឺជាដំណឹងអាក្រក់មួយ សម្រាប់អ្នកលេងហ្គេម Pokémon GO ដែលកំពុងប្រើស្មាតហ្វូនរបស់ Xiaomi ខណៈពេលឥឡូវនេះ Niantic ដែលជាក្រុមហ៊ុនផលិតហ្គេមនេះផ្ទាល់ កំពុងបានហាមឃាត់ពួកគេ មិនអាចអោយលេងហ្គេមនេះបានទេ ដោយគ្មានការបញ្ជាក់មូលហេតុច្បាស់លាស់ ណាមួយឡើយ។ ជាក់ស្ដែង មានអ្នកប្រើប្រាស់ស្មាតហ្វូន Xiaomi ជាច្រើនបានត្អូញត្អែរថា ពួកគេត្រូវបានហាមឃាត់ ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីពួកគេបានអាប់ដេតស្មាតហ្វូនរបស់ខ្លួន ទៅកាន់ Version ជំនាន់ចុងក្រោយនៃ MIUI រួច។

 

 

ជាការពិតណាស់ បើយោងទៅតាមរបាយការណ៍មួយនៅលើគេហទំព័រ Reddit ជាមួយមតិយោបល់រាប់រយ បានបង្ហាញពីការពិតដែលថា Niantic បានហាមឃាត់មិនត្រឹមត្រូវចំពោះអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុនចិន Xiaomi ហើយថែមទាំងមិនខ្វល់នឹងបញ្ហានេះទៀតផង។ មិនខុសនោះទេ រហូតដល់ពេលនេះ ស្មាតហ្វូនរបស់ Xiaomi មួយចំនួនដែលត្រូវបាន Niantic ធ្វើការហាមឃាត់រួមមានដូចជា Redmi 5, Redmi Note 5 Pro, Redmi 5 Plus, Redmi 6 និង Redmi Note 7 ជាដើម។ មួយវិញទៀត ស្មាតហ្វូនទាំងអស់នេះ ជួបប្រទះរឿងតែមួយដូចគ្នា ដោយពួកវាកំពុងដំណើរការដោយ MIUI 10.3.2 ជា Version សកល។ ជាក់ស្ដែង គឺដោយសារតែ វិធានការប្រឆាំងនឹងការបន្លំរបស់ Niantic ដែល Developer បានអនុវត្តនៅក្នុងហ្គេម Pokémon GO ដោយបានចាប់សម្គាល់ភាពខុសប្រក្រតី នៃកម្មវិធី ឬប្រព័ន្ធដំណើរការមួយចំនួន នៅក្នុងស្មាតហ្វូនទាំងអស់នេះ ថាជាការបោកប្រាស់ (Hack) ផងដែរ។

 

 

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ប្រាប់ពីអ្វី ដែលកម្មវិធី ឬប្រព័ន្ធដំណើរការ ត្រូវបានបោកប្រាស់នោះទេ។ ដោយឡែក អ្នកប្រើប្រាស់ស្មាតហ្វូន Xiaomi ជាច្រើនបានចង្អុលបង្ហាញថា ប្រហែលមកពីមុខងារ Game Booster នៅក្នុង MIUI ដែលពួកគេនិយាយថា វាត្រូវបានផ្លាស់ប្តូរ Runtime ដើម្បីបង្កើនបទពិសោធន៍ក្នុងការលេងហ្គេមបានរលូនល្អ។ យ៉ាងណា Niantic បានបដិសេធមិនធ្វើការអត្ថាធិប្បាយណាមួយលើបញ្ហានេះទេ ប៉ុន្តែឥឡូវនេះវាប្រហែលជា កំពុងបានស៊ើបអង្កេត ចាប់តាំងពីអ្នកលេងដែលត្រូវបានហាមឃាត់ទាំងអស់ ទទួលបានការផ្តល់ជូននូវការឆ្លើយតបទៅតាមស្តង់ដារ ចំពោះសំណួររបស់ពួកគេ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម