CAMBO REPORT

Popup Advertising5 seconds

Hyundai​ កំពុង​សិក្សា​ទៅ​លើ​រថយន្ត​ហោះ​បាន​ ដែល​ដឹក​នាំ​ដោយ​អតីត​បុគ្គលិក​​អង្គការ​ NASA​​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចេកវិទ្យាកាន់តែរីកចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យក្រុមហ៊ុនផ្សេងៗ ព្យាយាមស្រាវជ្រាវ ក៏ដូចជាបង្កើតផលិតផលថ្មីៗ បន្ថែមទៀត សម្រាប់ឆ្លើយតបជាមួយ ការរស់នៅប្រចាំថ្ងៃ របស់មនុស្សគ្រប់គ្នា នៅក្នុងពិភពលោកផងដែរ។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុន Hyundai ក៏បានបង្ហើបថា ខ្លួនកំពុងតែសិក្សា ក៏ដូចជាអភិវឌ្ឍបន្ថែម ទៅលើគម្រោងក្នុងការ ផលិតរថយន្ត ដែលអាចហោះបាន ប៉ុន្តែវាអាចនឹងបង្ហាញខ្លួន នៅក្នុងពេលយូរឆ្នាំខាងមុខទៀត។

 

 

ពិតណាស់ កាលពីពេលថ្មីៗនេះ Hyundai បានបង្ហាញឲ្យសាធារណជន បានដឹងទាក់ទងទៅនឹង គម្រោងមួយ ដែលមានឈ្មោះថា Urban Air Mobility Division ដោយនេះជាគម្រោងទាក់ទងទៅនឹង ការអភិវឌ្ឃ នៃបច្ចេកវិទ្យារថយន្តអាចហោះបានផងដែរ។ គួរបញ្ជាក់ដែរថា គម្រោងមួយនេះ ត្រូវបានដឹងនាំធ្វើដោយលោក Jaiwon Shin ដែលមានបទពិសោធន៍ច្រើន ក្នុងការដឹកនាំក្រុមអ្នកស្រាវជ្រាវ នៅក្នុងអង្គការ NASA បំពេញបេសកកម្មផ្សេងៗ លើសពីនេះ លោកក៏ធ្លាប់ឃើញនូវគម្រោងជាច្រើន រួមមាន supersonic X-Plan, គម្រោងគ្រប់គ្រងចរាចណ៍ UAS និង Urban Air Mobility ជាដើម។ ចំពោះគម្រោងនេះដែរ វាអាចមានជាការច្នៃប្រឌិត ក៏ដូចជាដំណោះស្រាយដ៏ឆ្លាតវៃ ក្នុងការកាត់បន្ថយ បញ្ហាចរាចរណ៍ ដែលកើតឡើង ក្នុងពេលសព្វថ្ងៃនេះ ហើយប្រាកដណាស់ ការបង្កើតរថយន្តហោះ គឺជាផ្នែកមួយ ដែលអាចទប់ស្កាត់ បញ្ហាទាំងនេះបានផងដែរ។

 

 

 

មួយវិញទៀត រថយន្តដែលអាចហោះបាន គឺជាគម្រោងមួយ ដែលមានក្រុមហ៊ុនជាច្រើន ចាប់អារម្មណ៍ ជាក់ស្ដែងដូចជា Uber និង Volocopter ជាដើម។ លើសពីនេះ ក្នុងការប្រឡូកចូលក្នុង គម្រោងរថយន្តហោះរបស់ Hyundai នេះ គេក៏បានរំពឹងថា វាអាចនឹងមានមុខមាត់ ក៏ដូចជារូបរាងពេញលេញ នៅក្នុងរយៈពេល 10 ឆ្នាំខាងមុខទៀតឯណោះ។ អញ្ចឹងហើយ យើងឃើញថា នៅក្នុងពេលប៉ុន្មាន ឆ្នាំខាងមុខទៀត រថយន្តហោះដឹកអ្នកដំណើរ អាចនឹងចរាចរណ៍ដោយសេរី ដើម្បីជួយកាត់បន្ថយ បញ្ហាមួយចំនួន ដែលមានកើតឡើង នៅលើការធ្វើចរាចរណ៍ ក្នុងពេលបច្ចុប្បន្ននេះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: យានយន្ត