CAMBO REPORT

Popup Advertising5 seconds

iPad Pro ជំនាន់​ថ្មី​ដែល​ត្រៀម​បង្ហាញ​ខ្លួន​នៅ​ចុង​ឆ្នាំ 2020 នឹង​បំពាក់​បន្ទះ​បង្ហាញ​តម្លៃ​ថ្លៃ mini-LED

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈចុងក្រោយនេះ យើងទទួលបានព័ត៌មានជាច្រើនដែលនិយាយទាក់ទងទៅនឹង iPad Pro ជំនាន់ថ្មីចុងក្រោយគេរបស់ ក្រុមហ៊ុន Apple ដោយក្នុងនោះរួមមានដូចជា ព័ត៌មានដែលនិយាយថា iPad Pro ជំនាន់ថ្មី នឹងបំពាក់មកជាមួយកាមេរ៉ា 3 គ្រាប់ដូចទៅនឹង iPhone 11 Pro អញ្ចឹងដែរ, iPad Pro ជំនាន់ថ្មីនឹងបំពាក់មកជាមួយកាមេរ៉ាប្រភេទ 3D (ToF) ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន LG និង iPad Pro ជំនាន់ថ្មីចុងក្រោយគេ ដែលចូលមកបន្តតំណែង iPad Pro 11 និង iPad Pro 12.9 2018 អ៊ីញ នឹងបង្ហាញខ្លួននៅក្នុងចុងឆ្នាំ 2019 ឬ ដើមឆ្នាំ 2020 ខាងមុខនេះ។ ដូច្នេះមានន័យថាចាប់ពីពេលនេះតទៅ យើងនឹងទទួលបានព័ត៌មានជាច្រើនដែលនិយាយអំពីលក្ខណសម្បត្តិ និងមុខងារពិសេសៗរបស់វា ជាបន្តបន្ទាប់។

 


ជាក់ស្តែងនៅក្នុងថ្ងៃនេះ យើងក៏ទទួលបានព័ត៌មានថ្មីមួយដែលនិយាយទាក់ទងទៅនឹង iPad Pro ជំនាន់ថ្មីផងដែរ។ បើយោងទៅតាមកំពូលអ្នកវិភាគល្បីឈ្មោះម្នាក់ដែលមានឈ្មោះថា Ming-Chi Kuo បានរាយការណ៍មកថា ក្រុមហ៊ុន Apple ចាប់ផ្តើមដំណើរការសាកល្បងទៅលើបន្ទះបង្ហាញប្រភេទថ្មី ដែលមានឈ្មោះថា mini-LED ហើយបន្ទះបង្ហាញនេះនឹងមានវត្តមាន ជាលើកដំបូងគេនៅលើ iPad Pro ដែលត្រៀមនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 នៃ ឆ្នាំ 2020 ឬយ៉ាងយូរនៅក្នុងត្រីមាសទី 1 នៃ ឆ្នាំ 2021 និងបន្ទាប់មក វានឹងមានវត្តមាននៅលើ MacBook Pro ដែលត្រៀមបង្ហាញខ្លួននៅក្នុងឆ្នាំ 2021 ខាងមុខនេះ។ លោក Ming-Chi Kuo បន្តទៀតថា iPad Pro និង MacBook ដែលប្រើប្រាស់បន្ទះបង្ហាញ mini-LED នឹងភ្ជាប់មកជាមួយ LEDs ចំនួន 10,000 គ្រាប់ ដែលជាចំនួនដ៏ច្រើនលើសលប់ នេះបើប្រៀបធៀបជាមួយបន្ទះបង្ហាញ mini-LED ដែលបំពាក់នៅលើម៉ូនីទ័រ តម្លៃថ្លៃរបស់ Apple (Pro Display XDR) ដែលមាន LEDs ចំនួនត្រឹម 570 គ្រាប់តែប៉ុណ្ណោះ លើសពីនេះទៅទៀតវាមានទំហំ តូចជាង 0.2mm ថែមទៀតផង។

 


គួរបញ្ជាក់ផងថា ក្រុមហ៊ុន Apple បានសំងំធ្វើតេស្តសាកល្បងទៅលើបន្ទះបង្ហាញ mini-LED នេះជាយូរឆ្នាំមកហើយ។ ចំពោះលក្ខណៈពិសេសរបស់ mini-LED គឺអាចជះពន្លឺបានខ្ពស់ និងបង្ហាញពណ៌បានច្បាស់ និងមានអាយុកាលរស់បានយូរ មិនងាប់នៃស្នាមទឹកពណ៌ (OLED Burn In) ដូចទៅនឹងបន្ទះបង្ហាញ OLED នោះទេ ហើយអ្វីកាន់តែពិសេសថែមទៀតនោះ វាអាចកាត់បន្ថយចំណាំងផ្លាតបានយ៉ាងល្អបំផុតថែមទៀតផង។ អញ្ចឹងសរុបមកវិញ ទាំងនេះគឺជាលក្ខណៈសម្បត្តិមួយចំនួនរបស់ បន្ទះបង្ហាញដែលនឹងបំពាក់នៅលើ iPad Pro ជំនាន់ថ្មីដែលត្រៀមបង្ហាញខ្លួននៅក្នុង ត្រីមាសទី 4 នៃ ឆ្នាំ 2020 ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9To5Mac Tag: ថេប្លេត