CAMBO REPORT

Popup Advertising5 seconds

Canon ប្រកាសចេញ EOS M200 តម្លៃ​តែ $549 សាក​សម​បំផុត​សម្រាប់​អ្នក​ចាប់​ផ្តើម​ថត​រូប

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Canon បានធ្វើការបង្ហាញកាមេរ៉ាលំដាប់មធ្យមថ្មីមួយរបស់ខ្លួន ដែលមកជាមួយនឹងអង្គគណនារូបភាព ដែលមាននៅលើ Canon EOS R ទៀតផង។ ម៉ូឌែល EOS 200 នេះ បានអាប់ដេតមកពី ម៉ូឌែលសិស្សប្អូនរបស់ខ្លួន M100 ដែលចេញកាលពីឆ្នាំ 2017 កន្លងទៅ។ អ្វីដែលគួអោយចាប់អារម្មណ៍នៅលើ កាមេរ៉ាខ្នាតតូចមួយនេះ គឺវាមានខួរក្បាលគណនារូបភាព ប្រភេទ DIGIC 8 ដែល Canon ធ្លាប់បានបំពាក់នៅលើ កាមេរ៉ាថ្លៃៗរបស់ខ្លួនជាច្រើនម៉ូឌែលកន្លងទៅ ដូចជា៖ EOS R, EOS RP និង G7 X Mark III ជាដើម។ 

 

ថ្វីត្បិត តែ M200 ស្ថិតក្នុងត្រកូលជាកាមេរ៉ា លំដាប់មធ្យមក៏ពិតមែន តែវាមានភ្ជាប់មកជាមួយ សេនស័រទំហំ 24.1 មេហ្គាភិចសែល ដែលមានលទ្ធភាពអាចថតវីដេអូ បានដល់កម្រិត 4K ក្នុងល្បឿន 24 frame ក្នុងមួយវិនាទី និងអាចចាប់ focus លើរូបភាពបានដល់ទៅ 123 ចំណុច ជាមួយនឹងការចាប់សម្គាល់ភ្នែកមនុស្ស ដោយស្វ័យប្រវត្តិផងដែរ។ បន្ថែមពីនោះ វាអាចភ្ជាប់ទំនាក់ទំនងជាមួយទូរសព្ទដែលដើរលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ដើម្បីទទួលបានរូបភាព និង វីដេអូទៅចែកចាយនៅលើបណ្តាញសង្គមបានភ្លាមៗ។ 

 

 

យ៉ាងណាមិញ យើងក៏មិនទាន់សន្និដ្ឋានបានពី គុណភាពរូបភាពដែលវាអាចផលិតបាន នៅឡើយនោះទេ តែបើតាមការមើលទៅលើវីដេអូខាងលើ យើងឃើញថា វាមានការរីកចម្រើនច្រើនពីម៉ូឌែលមុន ហើយ Canon ក៏បានបញ្ជាក់ដែរថា M200 សាកសមបំផុតសម្រាប់អ្នកដែលត្រូវការការថតរូបបែបកំសាន្តធម្មតា និងចង់បន្ថែមប្លង់អោយទាក់ទាញ លើសពីការថតនៅលើស្មាតហ្វូន។ ក្នុងនោះ EOS M200 ក៏បានមកជាមួយនឹងការណែនាំទៅលើ មុខងារកំណត់លើកាថតរូប បែបឆ្នៃប្រឌិតនានាបានផងដែរ ដែលវាប្រសើរបំផុតសម្រាប់អ្នកដែល ចាប់ផ្តើមថតរូប និងមិនចង់ចំណាយច្រើនទៅលើកាមេរ៉ាថ្លៃៗ ក្នុងជំហ៊ានដំបូង។ 

 

 

យើងអាចរកជាវនូវ Canon EOS M200 បាននៅក្នុងខែ តុលា មុខនេះ ភ្ជាប់នឹង Len 15-45mm f/4.5-6.3 EF-M ជាមួយតម្លៃ 549 ដុល្លារប៉ុណ្ណោះ។ វាមានមកជាមួយនឹង ពណ៌ សរ និង ខ្មៅ ហើយអ្វីដែលពិសេសជាងនោះទៅទៀតគឺ វាក៏អាចប្រើប្រាស់ Len ប្រភេទ EF និង EF-S បានជាច្រើនបន្ថែមទៀត ដោយគ្រានតែទិញ Adapter តម្លៃ 200 ដុល្លារប៉ុណ្ណោះ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កាមេរ៉ា