CAMBO REPORT

Popup Advertising5 seconds

ផ្កាយ​ចម្លែក​ដែល​បាន​ធ្វើ​ដំណើរ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​លើក​មុន​ ពេល​នេះ​ទទួល​បាន​ឈ្មោះ​ផ្លូវការ​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីលើកមុន ប្រិយមិត្តទាំងអស់គ្នាធ្លាប់បានដឹងហើយ ទាក់ទងនឹងផ្កាយដុះកន្ទុយចម្លែកមួយ ដែលបានធ្វើដំណើរ ចូលមកក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយនៅពេលនោះដែរ អត្តសញ្ញាណរបស់វា មិនទាន់ត្រូវបាន គេស្គាល់នោះឡើយ។ ដោយឡែក នៅក្នុងពេលនេះ ផ្កាយខាងលើ ត្រូវបានគេកំណត់អត្តសញ្ញាណរួចរាល់ហើយ កាន់តែពិសេសនោះ វាក៏បានផ្ដល់បទពិសោធន៍ល្អ ទៅកាន់អ្នកវិទ្យាសាស្រ្តតាមរយៈការសិក្សា ពីគន្លងរបស់ផងដែរ។

 

 

មិនខុសទេ បន្ទាប់ពីមានការសិក្សា ជាងពីរសប្តាហ៍មកនេះ ក្រុមអ្នកវិទ្យាសាស្រ្តក៏បានកំណត់ ក៏បានផ្ដល់ជាឈ្មោះផ្លូវការមួយ សម្រាប់សម្គាល់ផ្កាយចម្លែកខាងលើ ដែលគេបានប្រទះឃើញនោះ។ ជាការពិតណាស់ វាត្រូវបានគេហៅថា 2I/Borisov ដែលឈ្មោះនេះ ក៏អាចបញ្ជាក់បានថា នេះជាផ្កាយចម្លែកទី 2 ដែលក្រុមអ្នកស្រាវជ្រាវ បានរកឃើញ ហើយចំណុចដែលសម្គាល់បែបនេះ បាននោះគឺនៅត្រង់អក្សរ 2I នេះឯង។ គួរបញ្ជាក់ថា នៅក្នុងចំណោមផ្កាយជាង 1,000 ដែលត្រូវបានគេរកឃើញ គឺមិនមានផ្កាយណាមួយ ដែលមានកន្លងរាងជាអ៊ីពែរបូល ដូចផ្កាយនេះឡើយ ហើយគំនិតនេះ ក៏ត្រូវបានគាំទ្រដោយ NASA JPL Solar System Dynamics Group ផងដែរ។ បន្ទាប់ពីទទួលបាន ចំណេះដឹងថ្មី ដោយសារការរកឃើញ ផ្កាយចម្លែកមួយ កាលពី 2 ឆ្នាំមុន ដែលមានឈ្មោះថា 1I/Oumuamua នៅក្នុងពេលនេះ ការរកឃើញថ្មីខាងលើ កាន់តែផ្ដល់គំនិតបន្ថែមជាច្រើនទៀត ទាក់ទងទៅនឹងគន្លង ដ៏ចម្លែករបស់វាផងដែរ។

 

 

យ៉ាងណាក៏ដោយ បើទោះបីជា ក្រុមអ្នកវិទ្យាសាស្ត្របាន កំណត់អត្តសញ្ញាណ មួយចំនួនរបស់វា រួចរាល់ហើយពិតមែន ប៉ុន្តែផ្កាយខាងលើនេះ នៅមានចំណុចជាច្រើន ដែលធ្វើឲ្យពួកគេ នៅតែមិនអាចបកស្រាយបាន ហើយដោយសារ ផ្កាយនោះវាធ្វើដំណើរវែងឆ្ងាយ អញ្ចឹងហើយ ក្រុមអ្នកសិក្សា នៅតែមានពេលគ្រប់គ្រាន់ក្នុងការ តាមដាន ក៏ដូចជាស្វែងយល់បន្ថែម ទាក់ទងជាមួយវា បានយូរតទៅទៀត។ ដូច្នេះហើយ អ្នកវិទ្យាសាស្រ្ត មិនចេះអស់ការងារធ្វើនោះទេ ព្រោះថានៅមាន អ្វីៗជាច្រើនទៀត ដែលរង់ចាំពួកគេ យកមកធ្វើជារបកគំហើយថ្មី របស់ខ្លួនអញ្ចឹងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: BGR Tag: វិទ្យាសាស្ត្រ