CAMBO REPORT

Popup Advertising5 seconds

Facebook សហការ​ជាមួយ Oculus បង្កើត​បណ្តាញ​សង្គម​ជា​លក្ខណៈ VR សម្រាប់​ចេញ​នៅ​ឆ្នាំ 2020 ខាង​មុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃ យើងសងេ្កតឃើញថា សន្ទុះនៃវិស័យបច្ចេកវិទ្យា កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ទាំងបចេ្ចកវិទ្យាអេឡិចត្រូនិច និង របកគំហើញថ្មីៗ ដែលពួកវាចូលខ្លួនមក ជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់យើង ក៏ដូចជាកំដរការអផ្សុកនានា។ ជាក់ស្តែង កាលពីម្សិលមិញនេះ នៅក្នុងព្រឹតិ្តការណ៍ Oculus Connect 6 ក្រុមហ៊ុន Facebook បានចាប់ដៃគូគ្នានឹងក្រុមហ៊ុន Oculus ក្នុងការពាំនាំយកមកនូវបណ្តាញទំនាក់ទំនងថ្មីមួយ ដែលមានឈ្មោះថា Horizon ផ្សាភ្ជាប់ជាមួយបច្ចេកវិទ្យា VR  ជំនាន់ថ្មីមួយ មកបង្ហាញជូនដល់មហាជន។ ដោយវាមានលក្ខណៈជាប្រភេទ Virtual Reality ដែលអនុញ្ញាត ឲ្យអ្នកលេងធ្វើការបង្កើតអ្វីថ្មីៗដោយខ្លួនឯង ព្រមទាំងអាចរួបអានមិត្តភក្តិ ក្នុងពិភពដ៏ស្រស់បំព្រងមួយ ដោយតម្រូវឲ្យអ្នកលេង ធ្វើការពាក់វ៉ែនតា VR ។

 

 

បើយើងស្តាប់មើលទៅ ហាក់បីដូចជា បណ្តាញសង្គម Horizon ដែលគ្រោងនឹងបង្កើតឡើងដោយ ក្រុមហ៊ុន Oculus និង Facebook កំពុងព្យាយាមបំផុសគំនិត ចេញពីខ្សែភាពយន្ត Ready Player One និពន្ធឡើងដោយលោក Spielberg និងលោក Ernest Cline។  ទោះបីជាយ៉ាងណា បើប្រៀបធៀបឲ្យដិតដល់ទៅ វាមិនដូចគ្នាទាំងស្រុងនោះទេ ព្រោះថា Horizon មានលក្ខណៈជាពិភពតុក្កតានិម្មិត ដែលមើលទៅវាបង្កើតឡើង ដូចជាចង់ជម្រុញជំនាញបន្ថែម ទៅដល់អ្នកកំពុងលេង Minecraft អញ្ចឹង។ 

 

 

អ្វីដែលកាន់តែពិសេសទៀតនោះ Horizon នឹងនាំអ្នកលេងទាំងឡាយ ទៅកាន់មជ្ឍមណ្ឌលកណ្តាលដ៏ធំមួយ ដែលក្នុងនោះ អ្នកទាំងអស់គ្នា អាចមានសិទ្ធិពេញលេញ ជ្រើសរើសនូវកន្លែងណា ដែលខ្លួនចង់ទៅស្គាល់ ហើយចូលទៅដល់ក្នុងលំហដ៏ធំនោះភ្លាម កាន់តែសប្បាយទៀត ជាមួយសកម្មភាពច្បាំងគ្នាលើអាកាស ដែលវាមានឈ្មោះថា Wing Strikers។ ដូច្នេះ បើប្រិយមិត្តចង់ដឹងកាន់តែច្បាស់ ពីរបៀបលេងក្នុងបណ្តាញ ទំនាក់ទំនងថ្មីមួយនេះ អាចស្វែងយល់បន្ថែម តាមរយៈលើវីដេអូក្រោមនេះ។

 

 

គួរបញ្ជាក់ផងដែរថា នៅពេលនេះបច្ចេកវិទ្យា Horizon AR អាចប្រើប្រាស់បានដំបូង នៅលើឧបករណ៍ VR ដែលក្រុមហ៊ុន Facebook បានធ្វើការសហការជាមួយ Oculus ចំនួន 2 ម៉ូឌែល រួមមាន Oculus Quest និង Oculus Rift S។ យើងឃើញថា នេះជាភាពរីកចម្រើនទៅលើបច្ចេកវិទ្យា ក្នុងការនាំយកនូវរបត់ថ្មី ដើម្បីឲ្យមនុស្សអាចភ្ជាប់ ទំនាក់ទំនងគ្នាបាន តាមបច្ចេកវិទ្យាបានកាន់តែងាយស្រួល ឆ្លាតវៃ និងកំសាន្តទៅជាមួយគ្នាតែម្តង។ សរុបមក Facebook Horizon នឹងបញ្ចេញជំនាន់ផ្លូវការ នៅឆ្នាំ 2020 ឆាប់ៗខាងមុខនេះហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: កម្មវិធី-ហ្គេម