CAMBO REPORT

Popup Advertising5 seconds

ចិញ្ចៀន​វៃ​ឆ្លាត​ពី Amazon មួយ​នេះ អាច​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ​មនុស្ស​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនលក់ទំនិញ អនឡាញ ធំបំផុតមួយក្នុងពិភពលោក Amazon បាននាំយកនូវផលិតផលថ្មីមួយប្រភេទ ដែលបានទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពី សំណាក់មហាជនគ្រប់មជ្ឈដ្ឋាន។ នោះក៏ដោយសារ តែវាមិនត្រឹមតែជាចិញ្ចៀនធម្មតា ដែលអាចគ្រាន់តែពាក់សម្រាប់លម្អដូចចិញ្ចៀនដែលយើងធ្លាប់ឃើញឡើយ។ ក្រុមហ៊ុន Amazon បានដាក់ឈ្មោះវាថា “Echo Loop” ដែលបានបង្កើតឡើងពីគម្រោង “Day 1” របស់ខ្លួន ហើយគេក៏បានបន្ថែមថា ចិញ្ចៀន Echo Loop អាចនឹងមិនមានលក់ច្រើនទេ នៅលើទីផ្សារពិភពលោក។ 

 

 

និយាយដល់អ្វីដែលវាអាចធ្វើបានវិញម្តង នោះគឺ ចិញ្ចៀនអេឡិចត្រូនិចនេះ អាចស្តាប់សម្លេងរបស់យើងបាន ពេលដែលយើងលើកវាយកមកដាក់នៅជិតមាត់ ហើយចាប់ផ្តើមនិយាយ ខ្សឹបៗដាក់វា ដោយមិនមាននរណាម្នាក់ចាប់ភ្លឹកបានឡើយ។  វាក៏អាចបញ្ចេញសម្លេងមកក្រៅវិញបានផងដែរ តែវាមិនជាលឺណាស់ណាទេ ហើយតម្រូវអោយយើងដាក់វានៅកៀកនឹងត្រចៀកបន្តិច ដើម្បីអាចស្តាប់ពី ការឆ្លើយតបរបស់វា។ នៅផ្នែកខាងក្រោមនៃ ចិញ្ចៀន មានប៊ូតុងតូចមួយ សម្រាប់បញ្ជាទៅកាន់ ជំនួយការសម្លេង Alexa បាន តែមុននឹងធ្វើបែបនោះបាន វាតម្រូវអោយយើងភ្ជាប់ទំនាក់ទំនង រវាងចិញ្ចៀន និង ស្មាតហ្វូនតាមប្រព័ន្ធប្ល៊ូធូសជាមុនសិន។ 

 

ក្រុមហ៊ុន Amazon បន្ថែមថា Echo Loop នឹងមានមកជាមួយទំហំ 4 ខុសៗគ្នាមាន៖ Small, Medium, Large និង Extra Large ដើម្បីតម្រូវទៅតាមទំហំដៃរបស់អ្នកប្រើប្រាស់។ ក្នុងនោះ Amazon នឹងធ្វើការវាស់ទំហំម្រាមដៃ តាមរយៈការបញ្ជូនចិញ្ចៀនប្លាស្ទិកគំរូអោយសាក មុននឹងធ្វើការបញ្ជាទិញ។ យ៉ាងណាក៏ដោយ ប៊ូតុងហៅទៅកាន់ ជំនួយការសម្លេង អាចផ្លាស់ប្តូរទៅតាមទូរសព្ទរបស់យើងបាន ដោយមានទាំង Google Assistant និង Siri ទៀតផង។ 

 

 

នៅក្នុង Amazon ក៏បានប្រកាសចេញនូវឧបករណ៍អេឡិចត្រូនិចថ្មីៗជាច្រើនទៀត ដូចជា៖ កាសឥតខ្សែ Echo Buds, បាស Echo Dot With Clock, ថេប្លេតលើតុ Echo Show 8, ចង្កៀងឆ្លាតវៃ Echo Glow និង វ៉ែនតាអេឡិចត្រូនិច Echo Frames ជាដើម។ នេះអាចជា គ្រឿងអេឡិចត្រូនិចដ៏ថ្មីស្រឡាងមួយសម្រាប់ពិភពលោក ដោយចិញ្ចៀនអេឡិចត្រូនិចដែលយើងធ្លាប់បានឃើញកន្លងមក វាត្រឹមតែអាច មានមុខងារតាមដានសុខភាពមួយចំនួនបានប៉ុណ្ណោះ។ ក្រុមហ៊ុន Amazon ក៏ហាក់ដូចជាមានបំណង បង្កើតទូរសព្ទដើម្បីនាំយក ជំនួយការសម្លេង Alexa ប្រើប្រាស់នៅលើ ឧបករណ៍របស់ខ្លួនផ្តាច់មុខផងដែរ ដោយវាអាចជាជំហ៊ាន បន្ទាប់របស់ពួកគេ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ