CAMBO REPORT

Popup Advertising5 seconds

ហ្គេម Mario Kart Tour ដាក់​ឲ្យ​លេង​នៅ​លើ iOS និង Android ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចប្រិយមិត្តមួយចំនួនបានដឹងហើយថា ក្រុមហ៊ុន Nintendo បានធ្វើការប្រកាសពី គម្រោងនាំយកហ្គេម Mario Kart Tour មកដាក់ឲ្យលេងទាំង នៅលើ iOS និង Android តាំងពីឆ្នាំមុនមកម្លេះ ដោយវត្តមានរបស់វានឹងជំនួស Mario Run ដែលចេញកាលពីឆ្នាំ 2016 កន្លងទៅ ដោយមានអ្នកទាញយក ទៅលេងច្រើនជាង 200 លាននាក់។ ទន្ទឹមនឹងការដឹងពីគម្រោងនោះ បានធ្វើឲ្យអ្នកគាំទ្រ រង់ចាំយ៉ាងអន្ទះសា នូវថ្ងៃបញ្ចេញហ្គេមនេះ ឲ្យលេងជាផ្លូវការ។

 

 

បន្ទាប់ពីបានអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំមក នៅទីបំផុត ហ្គេមប្រណាំងឡាន Mario Kart បានធ្វើដំណើរមកដល់ ពិភពស្មាតហ្វូន និងថេប្លេតជាលើកដំបូងហើយ។ ដូច្នេះ ប្រិយមិត្តប្រាកដជាចង់ដឹងថា តើវាតម្រូវឲ្យស្មាតហ្វូនរបស់យើង ដើរដោយប្រព័ន្ធប្រតិបតិ្តការ ជំនាន់ណាខ្លះទើបអាចលេងហ្គេមនេះបាន? អញ្ចឹង Nintendo បានបើកសិទ្ធិយ៉ាងពេញលេញ ចំពោះប្រព័ន្ធប្រិតបតិ្តការ Android ចាប់ពីជំនាន់ 4.4 ឡើងទៅ រីឯ iOS វិញគិតចាប់ពី Version 10.0 ឡើង។ គួរបញ្ជាក់ផងដែរ ហ្គេម Mario Kart Tour នឹងដាក់អោយទាញយក ដោយឥតគិតថ្លៃ ដូចទៅនឹងហ្គេម Super Mario Run ដែរ យ៉ាងណាមិញ អ្នកទំនងជាត្រូវចំណាយប្រាក់ ទិញសម្ភារៈក្នុងហ្គេម ដើម្បីឆាប់បានឡើង Level ខ្ពស់ ហើយបើយោងតាមបញ្ជី App Store ការទិញក្នុងហ្គេមនេះ អាចមានតម្លៃចាប់ពី 1.99 ដុល្លារដល់ 69.99 ដុល្លារ។ មួយវិញទៀត ចំណុចដែលអ្នកត្រូវដឹងនោះ គឺថាវាតម្រូវឲ្យយើងធ្វើការ បង្កើតគណនី Nintendo ជាមុនសិន ទើបអាចលេងបាន តែបើចំពោះអ្នក ដែលមានគណនី Nintendo ស្រាប់ គ្រាន់តែ Log-in ចូលជាការស្រេច។ 

 

 

សរុបមក ហ្គេម Mario Kart Tour ជាលក្ខណៈហ្គេមប្រណាំងឡាន ដែលមានភាពស្រដៀងគ្នាទៅនឹងហ្គេម ប្រណាំងកូនទា ដែលយើងធ្លាប់លេង កាលពីកុមារភាព ហើយវាមានក្រាហ្វិកបែបតុក្កតាស្រស់ស្អាត និងវគ្គជាច្រើន សម្រាប់ឲ្យយើងអាចលេង នៅពេលដែលទំនេរពីការងារ ឬការសិក្សាជាដើម។ ដូច្នេះ កុំរង់ចាំយូរទៀតអី សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន ឬថេប្លេតទាំងឡាយណា ដែលដើរដោយ ប្រព័ន្ធប្រតិបតិ្តការ Android អាចចូលធ្វើការទាញយកវាមកលេងបាន តាមរយៈតំណរភ្ជាប់ខាងក្រោម៖

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម