CAMBO REPORT

Popup Advertising5 seconds

នេះជា Mi​ Power​ Bank​ 3 របស់ Xiaomi​​ ​មាន​កម្លាំង​សាក​ដល់​ 50W​ និង​អាច​សាក​ឧបករណ៍ 3 ក្នុង​ពេល​តែ​មួយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ Xiaomi ដែលបានធ្វើឡើង កាលពីម្សិលមិញនេះ យើងបានឃើញវត្តមានផលិតផលថ្មីៗជាច្រើន ដែលត្រូវបានប្រកាស នៅក្នុងពេលដំណាលគ្នានោះ ជាក់ស្ដែងប្រិយមិត្ត បានជ្រាបរួចហើយទាក់ទងទៅនឹង Mi MIX Alpha និង Mi 9 Pro 5G ដែលស្មាតហ្វូនទាំងពីរ គឺជាតួអង្គសំខាន់ ធ្វើឲ្យព្រឹត្តិការណ៌ខាងលើ កាន់តែមានលក្ខណៈពិសេសផងដែរ។ ដោយឡែក នៅក្នុងពេលនេះ យើងមកដឹងអំពី សមត្ថភាពរបស់ Power Bank ជំនាន់ថ្មីមួយទៀត ដែលត្រូវបានក្រុមហ៊ុនខាងលើ បញ្ជាក់ថា មានកម្លាំងផ្ទេរថាមពលថ្ម ទៅឲ្យស្មាតហ្វូនដល់ 50W ទៀតផង។

 

 

ថ្មជំនួយដែល Xiaomi បានប្រកាសចេញនេះ មានឈ្មោះថា Mi Power Bank 3 ដែលវាបានភ្ជាប់មកជាមួយថាមពលថ្ម 20,000mAh អាចទ្រទ្រង់មុខងារសាកថ្ម Super Flash charging របស់ Xiaomi ជាពិសេសគឺវា អាចធ្វើការផ្ទេរថាមពល ទៅឲ្យស្មាតហ្វូន ក៏ដូចជាឧបករណ៍ផ្សេងទៀត បានដល់កម្លាំង 50W ឯណោះ។ ថ្មជំនួយនេះ វាមានរូបរាងក្រាស់គួរសម ដែលមានទំហំតួខ្លួន 153.5×73.5×27.5mm រួមទាំងភ្ជាប់មកជាមួយរន្ធ USB-A ចំនួន 2 និងរន្ធ USB-C ចំនួន 1 ហើយវាក៏មានរន្ធ USB-C ដាច់ដោយឡែកមួយទៀត សម្រាប់សាកថ្មចូលផងដែរ។ ជាមួយរន្ធចំនួន 3 ក៏ដូចជាថាមពលធំដែរនោះ Power Bank នេះ អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការសាកទៅកាន់ឧបករណ៍ដទៃ បានដល់ទៅ 3 នៅក្នុងពេលតែមួយទៀតផង។ គួរបញ្ជាក់ថា Mi Power Bank 3 ដែលមានកម្លាំងសាក 50W នេះ នៅមិនទាន់មានការប្រាប់ ឲ្យបានច្បាស់នៅឡើយទេ ទាក់ទងទៅនឹងពេលវេលា ដែលវានឹងចេញលក់ ចំណែកតម្លៃវិញ វាត្រូវបាន Xiaomi ដាក់លក់ខ្ទង់ 42 ដុល្លារ នៅក្នុងប្រទេសចិន អញ្ចឹងដែរ។

 

 

អញ្ចឹងហើយ ទាំងនេះជាលក្ខណៈសម្បត្តិ របស់ Mi Power Bank 3 ដែលយើងឃើញថា វាមានថាមពលថ្មធំគួររសម អាចសាកទៅកាន់ឧបករណ៍ 3 ក្នុងពេលតែមួយ ជាពិសេសគឺ នៅត្រង់មុខងារផ្ទេរថាមពលថ្មកម្លាំង 50W ហ្នឹងតែម្ដង ព្រោះថាវាពិតជាងាយស្រួល ព្រមទាំងរហ័ស មិនចាញ់ការសាកតាមរយៈ ប្រភពអគ្គិសនីនោះទេ។ ទោះជាយ៉ាងណា ក៏ក្រុមហ៊ុនចិនខាងលើ មិនទាន់បានបង្ហាញ ពីថ្ងៃដាក់លក់របស់ថ្មជំនួយនេះ នៅឡើយទេ ដូច្នេះសម្រាប់អ្នក ដែលចង់បាន គឺមានតែរង់ចាំតទៅទៀតប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ