CAMBO REPORT

Popup Advertising5 seconds

ក្នុងតម្លៃ 4.99 ដុល្លារដូចគ្នា តើ Google Play Pass និង Apple Arcade ខុសគ្នាដូចម្តេចខ្លះទៅ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

តាមរយៈការមកដល់នៃ សេវាកម្មលេងហ្គេម បែបដាក់ខែ Apple Arcade របស់ក្រុមហ៊ុន Apple នោះបានធ្វើអោយ អ្នកប្រើប្រាស់ Android ហាក់ដូចជាមិនសូវសប្បាយចិត្តប៉ុន្មាននោះទេ។ ក្នុងនោះ ដើម្បីបំពេញចិត្តអ្នកគាំទ្រខ្លួន Google ក៏មិនទុកអោយរង់ចាំយូរទៀតនោះដែរ ដោយខ្លួនក៏បានបញ្ចេញ សេវាកម្មរបស់ខ្លួនជាការឆ្លើយតប ទៅនឹង Apple វិញតាមរយៈ Google Play Pass ដែលមានលក្ខណៈពិសេស មិនចាញ់ Apple Arcade ប៉ុន្មាននោះទេ។ ដូច្នេះដើម្បីដឹងអោយបានថា រវាងសេវាកម្មរបស់ ក្រុមហ៊ុនល្បីៗទាំង 2 នេះមានគុណសម្បតិ្ត និងគុណវិបតិ្តយ៉ាងណា យើងនឹងទៅស្វែងយល់បន្ថែមនៅខាងក្រោមនេះ៖ 

 

តម្លៃ និង ចំនួនអត្ថប្រយោជន៍ដែលទទួលបាន 

 

 

 

Play Pass មិនខុសពី Apple Arcade ប៉ុន្មានដែរ ដោយក្នុងតម្លៃ 4.99 ដុល្លារដូចគ្នា Google មានបន្ថែមការទាញយក កម្មវិធី ខុសពី Apple Arcade ដែលមានហ្គេមតែមួយមុខប៉ុណ្ណោះ។ ក្នុងនោះ Google បានប្រាប់ថា សេវាកម្មរបស់ខ្លួនមានផ្ទុក កម្មវិធី និង ហ្គេមប្រមាណជា 350 ដែលនៅលើ Apple Arcade មានតែប្រមាណ 100 នោះទេ។ ទោះជាយ៉ាងណា Apple Arcade មានលក្ខណៈពិសេសជាង ត្រង់ថា វាមានផ្ទុកនូវហ្គេមប្រភេទផ្តាច់មុខ ដែលមានតែនៅលើនោះតែមួយផងដែរ ក្រឡេកទៅ Google Play Pass វិញបាននាំយក កម្មវិធី និង ហ្គេមដែល មាននៅលើ Play Store រួចទៅហើយ។ បន្ថែមពីនោះ Google បានធ្វើការបញ្ចុះតម្លៃត្រឹមតែនៅសល់ត្រឹមតែ 1.99 ដុល្លារប៉ុណ្ណោះ សម្រាប់ការប្រើប្រាស់មួយឆ្នាំដំបូង តែត្រូវប្រាកដថាអ្នកបានចុះឈ្មោះមុនថ្ងៃទី 10 ខែ តុលានេះ។ 

 

ឧបករណ៍ដែលអាចលេងបាន 

 

 

ដូចដែលយើងបានដឹងហើយថា Apple Arcade គឺជាសេវាកម្មរបស់ Apple ផ្ទាល់ដូចនេះ វាមិនចម្លែកទេ ដែលវាមិនមាននៅលើឧបករណ៍ម៉ាកសញ្ញាដទៃទៀត។ រាប់ចាប់ពី iPhone SE ឡើងទៅដល់ iPhone 11 Pro រួមទាំង iPad 5th និង 6th, iPad Mini 4th និង 5th, iPad Air 2nd និង 3rd, iPod Touch 7th gen, Apple TV 4K និង កុំព្យូទ័រ Mac ដែលចេញលក់ចាប់ពីឆ្នាំ 2012 ឡើងទៅ។ និយាយរួម គឺវាអាចដំណើរការបាន សម្រាប់ឧបករណ៍ ដែលដំណើរការនៅលើ iOS 13, Mac OS Catalina និង tvOS 13 ទាំងអស់ផងដែរ។ សម្រាប់ Play Pass វិញវាមានដាក់អោយប្រើប្រាស់បាន នៅលើ Play Store ជំនាន់ចាប់ពី 16.6.25 ឡើងទៅនៅលើ ប្រព័ន្ធប្រតិបត្តិការ Android ទាបបំផុតត្រឹម 4.4។ 

 

ដៃបញ្ជា

 

 

នៅលើ Apple Arcade អ្នកប្រើប្រាស់អាចបញ្ជា ហ្អេមទាំងឡាយបានដោយ ដៃបញ្ជាដែលបង្កើតឡើងសម្រាប់ iOS ទាំងអស់ រួមទាំងដៃបញ្ជា Xbox One S និង PlayStation DualShock 4។ រីឯ Play Pass វិញហាក់បីដូចជា គាំទ្រដល់ដៃបញ្ជាជាច្រើនប្រភេទ ទៅតាមប្រភេទហ្គេម រួមមានបន្ថែម ដៃបញ្ជា Razer Mobile, Samsung GamePad និង Xbox One S ទៀតផង។ 

 

ការចែករំលែក និងចំនួនឧបករណ៍ដែលលេងបាន

 

 

 

នៅត្រង់ចំណុចនេះ Apple Arcade និង Google Play Pass ហាក់មិនខុសគ្នានោះឡើយ ដោយនៅក្នុងមួយគណនី វាអាចអោយយើងលេងបានក្នុងចំនួន 1០ ឧបករណ៍ផ្សេងៗគ្នា ដូចជា ទូរសព្ទ និង ថេប្លេត។ លើសពីនោះ សេវាកម្មទាំង 2 នេះអាចចុះឈ្មោះសមាជិកគ្រួសារ និងមិត្តភក្តិចូលបន្ថែមដល់ 5 នាក់។ យើងឃើញថា រវាងសេវាកម្មថ្មីទាំង 2 នេះ មានលក្ខណៈសម្បត្តិពិសេសរៀងៗខ្លួន ដោយផ្អែកទៅតាមប្រព័ន្ធប្រតិបត្តិការ 2 ផ្សេងៗគ្នា។ ដូច្នេះសម្រាប់ប្រិយមិត្តដែលប្រើប្រាស់ iPhone ឬ iPad នោះ អាចសាកល្បងប្រើប្រាស់ Apple Arcade បាន ព្រោះវាមានដាក់អោយប្រើនៅលើ iOS 13 រួចហើយក្នុងពេលនេះ។ សម្រាប់ Google Play Pass បានចេញជាផ្លូវការ ដំបូងតែនៅក្នុងសហរដ្ឋអាមេរិក ប៉ុណ្ណោះ ដោយ Google បានបង្ហើបថានឹង មាននៅជុំវិញពិភពលោក ក្នុងពេលឆាប់ៗនេះ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Cnet Tag: កម្មវិធី-ហ្គេម